ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆែកឆេរ​ទីតាំង​លក់​ឱសថ​បុរាណ​មួយ​កន្លែង ក្រោយ​សង្ស័យ​មានការ​កៃ​ច្នៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត និង​បង្ក្រាប​ការ​ផ្សព្វផ្សាយ និង​ការ​លក់​ផលិតផល​ក្លែងក្លាយ នៃ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត និង​បង្ក្រាប​ការ​ផ្សព្វផ្សាយ និង​ការ​លក់​ផលិតផល​ក្លែងក្លាយ នៃ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ហៅ​កាត់ ( គ​.​ប​.​ផ​.​ក ) បាន​បើក​ការ​ចុះ​ឆែកឆេរ និង​ពិនិត្យ​ទីតាំង​លក់​ឱសថ​បុរាណ​មួយ​កន្លែង ដែល​មាន​យីហោ «​ភ្នំ​ទ្រទ្រង់ ( ខេ​ម​បូ​ឌា ) ឯ​.​ក​» ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២A តាម​បណ្តោយ​ផ្លូវ​លេខ​៥៣BT ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោយ​សង្ស័យ​ថា មានការ​កៃ​ច្នៃ និង​លក់​ផលិតផល​គ្រឿងសម្អាង គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ។

ការ​ចុះ​ឆែកឆេរ​ទីតាំង​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ តាម​ដីកា​អនុញ្ញាតិ​អោយ​ឆែកឆេរ​របស់​ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ដឹកនាំ​ចុះ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ញ៉ែ​ម ណា​រ៉ូ អនុប្រធាន​លេខាធិការដ្ឋាន គ​.​ប​.​ផ​.​គ និង​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់ ដោយ​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ ។

ជា​លទ្ធផល​នៃ​ការ​ចុះ​ឆែកឆេរ​នេះ សមត្ថកិច្ច​បាន​ពិនិត្យ​រក​ឃើញ​ថា ៖ ទីតាំង​ខាងលើ មាន​លិខិត​អនុញ្ញាតិ​តែ​អគារ​ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ ក្រៅពី​នោះ​គឺ​គ្មាន​ឡើយ ។ ហើយ​ក្នុង​នោះ ការ​ស្តុក​ទុក​លក់ និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង សាប៊ូ​លម្អង​ក្បាល​ល្មៀត​ខ្មែរ ភ្នំ​ទ្រទ្រង់ Skin Care P. .C ម៉ាស់​អប់​សក់​ក្រូចសើច​ខ្មែរ ស្ក្រា​ប់​អប់​ស្បែក​បុរាណ​ខ្មែរ ម៉ាស់​អប់​មុខ​សណ្តែក​បុរាណ​ខ្មែរ គឺ​គ្មាន​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល ។ បន្ថែម​ពី​នោះ ការ​ច្នៃ​ផលិតផល​គ្រឿងសម្អាង សាប៊ូ​លម្អង​ក្បាល​ល្មៀត​ខ្មែរ ភ្នំ​ទ្រទ្រង់ Skin Care P. .C ម៉ាស់​អប់​សក់​ក្រូចសើច​ខ្មែរ ស្ក្រា​ប់​អប់​ស្បែក​បុរាណ​ខ្មែរ ម៉ាស់​អប់​មុខ​សណ្តែក​បុរាណ​ខ្មែរ​ដដែល ក៏​ពុំ​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ត្រឹមត្រូវ​ឡើយ ។

ក្រោយ​ការ​ពិនិត្យ​រក​ឃើញ​ថា មិន​លិខិត​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​ហើយ​នោះ សមត្ថកិច្ច​ក៏​បាន​សម្រេច​អោយ​ម្ចាស់​ទីតាំង ចូលខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច គ​.​ប​.​ផ​.​ក នៅ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃខែ​ដដែល​ផង​ដែរ ដោយ​ម្ចាស់​ទីតាំង​ខាងលើ​នេះ មានឈ្មោះ វ៉ា​ន់ ឈុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​ឆែកឆេរ​ពិនិត្យ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ពិនិត្យ​លើ​ផលិតផល​គ្រឿងសម្អាង និង​ម៉ា​ស៊ី​សម្រាប់​ផលិត សរុប​ចំនួន​៣៤​មុខ ក្នុង​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​ដកហូត​ផលិតផល​ដែល​ជា​គ្រឿងសម្អាង ក្នុង​មួយ​មុខ​បន្តិច​ៗ ដើម្បី​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​អោយ​បាន​ច្បាស់លាស់​ថា តើ​គុណភាព​ផលិតផល​ទាំងនោះ មានការ​ប៉ះពាល់​ដល់​សុខុមាលភាព​ពលរដ្ឋ​ដែល​ប្រើប្រាស់​ឬទេ? ទន្ទឹម​នឹង​នោះ​ដែរ ចំពោះ​ផលិតផល ដែល​នៅ​សេសសល់ សមត្ថកិច្ច​សម្រេច​ចាក់សោ​ឃ្លុំ​ប៉េ​ទុក​នៅ​ក្នុង​បន្ទប់​ធំ​មួយ នៅ​ក្នុង​ទីតាំង​ខាងលើ ជា​បណ្តោះអាសន្ន​សិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ