ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ជាន់​ថ្មី Newcastle ត្រៀម​ឆក់​យក​កីឡាករ​បិសាច​ក្រហម​៤​នាក់​នៅ​ខែមករា​ខាង​មុខនេះ​

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​អ្នកមាន​ជាន់​ថ្មី Newcastle United រៀប​ផែនការ​ឆក់​យក​កីឡាករ​មួយ​ចំនួន​របស់​បិសាច​ក្រហម Manchester

អង់គ្លេស ៖ ក្លិប​អ្នកមាន​ជាន់​ថ្មី Newcastle United រៀប​ផែនការ​ឆក់​យក​កីឡាករ​មួយ​ចំនួន​របស់​បិសាច​ក្រហម Manchester United នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​នា​ពេល​ខាង​មុខ​។

Newcastle ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ក្លិប​ចាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ បន្ទាប់​ពី​ក្លិប​រហស្សនាម «​សារិកា​ព្រៃ​» មួយ​នេះ ត្រូវ​បាន​មូលនិធិ​វិនិយោគ​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​គឺ​ព្រះ​អង្គ​ម្ចាស់ Mohammed Bin Salman ទិញ​នៅ​ក្នុង​តម្លៃ​៣០៥​លាន​ផោន (៤១៥​លាន​ដុល្លារ​) ។

ដោយសារ​វត្ត​មានព្រះអង្គ​ម្ចាស់ Salman នៅ​ពីក្រោយ​មូលនិធិ​វិនិយោគ​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) ដែល​មានទ្រព្យ​រហូត​ដល់​៣២០​ពាន់​លាន​ផោន (៤៣៧​ពាន់​លាន​ដុល្លារ​) បាន​ធ្វើ​ឱ្យ​ក្លិប Newcastle សម្រេច​ដាក់​ផែនការ​ចង់បាន​កីឡាករ​៤​រូប​ដែល​មិនសូវ​ជាប់​ជម្រើស​ដំបូង​របស់ Man United ក្នុង​នោះ​រួម​មាន​ខ្សែប្រយុទ្ធ Anthony Martial, ខ្សែបម្រើ​ប្រយុទ្ធ Jesse Lingard, ខ្សែបម្រើ Donny van de Beek និង​ខ្សែការពារ Eric Bailly ដើម្បី​ចុះហត្ថលេខា​នាំ​យក​ពួក​គេ​មក​កាន់​ទឹកដី St James’ Park នៅ​ទីផ្សារ​ដោះ​ដូរ​ខែមករា​ខាង​មុខ​៕ (​ដកស្រង់​ចេញពី Dailymail និង The Mirror)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ