ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមការប្តេជ្ញាចិត្ត រដ្ឋមិនបណ្តោយឱ្យមានរថយន្តគេចពន្ធ និងចង្កូតស្តាំធ្វើចរាចរណ៍ទៀតឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលអះអាងពីការបញ្ចប់រថយន្តគេចពន្ធ ពិសេសរថយន្តគេចពន្ធជ្រកក្រោមផ្លាកលេខរដ្ឋ ដូចជា ៖ ខម និង នប ជាដើមនោះ…

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលអះអាងពីការបញ្ចប់រថយន្តគេចពន្ធ ពិសេសរថយន្តគេចពន្ធជ្រកក្រោមផ្លាកលេខរដ្ឋ ដូចជា ៖ ខម និង នប ជាដើមនោះ ដែលជាបញ្ហាដដែលៗឲ្យអស់នៅចុងឆ្នាំក្រោយ ។ ចុងឆ្នាំ ២០២២ ក៏នឹងមិនមានរថយន្តចង្កូតស្តំាឯកជនបើកបរលើដងផ្លូវសាធារណទៀតដែរ លើលែងតែប្រភេទរថយន្តខ្លះដែលរដ្ឋបានអនុញ្ញាត ។

«បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែលចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ តទៅ» នេះជាការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីកាលពីចុងសប្តាហ៍មុន បានជំរុញឲ្យសមត្ថកិច្ចជំនាញអនុវត្តឲ្យម៉ឹងម៉ាត់តាមសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិ ងយានជំនិះគ្រប់ប្រភេទប្រចំាឆ្នាំ ២០២១ ជាលើកចុងក្រោយចំពោះយានយន្តឯកជនដែលជ្រកក្រោមស្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ៖ ខម និង នប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ ។

សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាសលេខរដ្ឋ ផ្លាកលេខខម និង នប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួសរាន់ចួលបង់ពន្ធ និងអាករឲ្យបានមុនថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូបន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី ១០០%មកត្រឹមតែ ៩០% ។ ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុងឆ្នាំ ២០២១ ត្រូវបង់ពន្ធអាករ ១០០% ដដែល ។

ប្រសិនជាម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនោះទេ គឺក្រោយថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ នឹងត្រូវយកពន្ធ និងអាករពេញ ១០០% ព្រមទំាងត្រូវទទួលរងការផាកពិនិ័យផ្សេងទៀត ។

ចំពោះម្ចាស់រថយន្តចង្កូតស្តាំទំាងអស់ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% ដែរ និងត្រូវយករថន្តទៅកែចង្កូតឲ្យបានរួចរាល់មុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ តទៅមិនអនុញ្ញាឲ្យរថយន្តឯកជនចង្កូតស្តាំធ្វើដំណើរលើផ្លូវសាធារណទៀតឡើយ លើកលែងតែរថយន្តចង្កូតស្តាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេស ដូចជារថយន្តសង្រ្គោះបន្ទាប់ រថយន្តពន្លត់អគ្គិសភ័យ រថយន្តដឹកសំរាមជាដើម ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ តទៅអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់បង្រ្កាបរថយន្តគ្មានពន្ធ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ