ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! ធ្លាក់​យន្តហោះ​​​បាក់​ជា​២ ឆក់​យក​ជីវិត​មនុស្ស​​​១៦​នាក់​(វីដេអូ)

2 ឆ្នាំ មុន

មនុស្ស​១៦​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​ការ​ធ្លាក់​យន្តហោះ​១​គ្រឿង ដែល​ដឹក​ពួក​អ្នក​លោតឆ័ត្រ​យោង​ស៊ីវិល​នៅ​ភាគ

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​១៦​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​១០ ខែ​​តុលា ឆ្នាំ​២០២១ ដោយសារ​ការ​ធ្លាក់​យន្តហោះ​១​គ្រឿង ដែល​ដឹក​ពួក​អ្នក​លោតឆ័ត្រ​យោង​ស៊ីវិល​នៅ​ភាគ​កណ្ដាល​រុ​ស្ស៊ី​។

ពេល​ធ្លាក់​ដល់​ដី​យ​ន្តហោះ​នោះ​ ត្រូវ​បាក់​ជា​២​កង់​។ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា សោកនាដកម្ម​នោះ​ គឺ​កើត​មាន​នា​វេលា​ម៉ោង​៩​និង​២៣​នាទី​ម៉ោង​ក្នុងស្រុក នៅ​ជិត​ទីក្រុង​ MENZELINSK នៃ​សាធារណរដ្ឋ​តា​តា​ស្ថាន​រុ​ស្ស៊ី។ យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ផលិត​នៅ​ប្រទេស​ឆេ​ក ធុន​ L-410 បាន​ធ្លាក់​ក្រោយ​ពី​ហោះ​ចេញ​បាន​ប្រមាណ​ជា​ជាង​២០​នាទី បន្ទាប់​ពី​ក្រុម​យានិក​រាយការណ៍​ពី​ការ​ខូច​ម៉ា​ស៊ីន​។

ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​គូ​​សបញ្ជាក់​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​ ហើយ​ក្នុង​នោះ​ម្នាក់​របួសធ្ងន់ ចំណែក​មនុស្ស​១៦​នាក់​ត្រូវ​ស្លា.ប់​។ យន្តហោះ​នោះ​ជា​របស់​ក្លឹ​ប​មូលដ្ឋាន​នៃ​អង្គការ​យោធា​ប្រតិព័ទ្ធ​ DOSAAF ជា​ក្រុមហ៊ុន​ស្ម័គ្រចិត្ត​ជួយ​ដល់​កងទ័ព ដល់​ផ្នែក​អាកាសចរណ៍​ និង​កង​ម៉ា​រី​ន​។ DOSAAF ​ជា​អ្នក​ស្នង​មរតក​ពី​ក្រុមហ៊ុន​យោធា​ និង​វិទ្យាសាស្ត្រ ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩២០ ដោយ​សហភាព​សូ​វៀត ដើម្បី​ជួយ​ដល់​ពលរដ្ឋ​សូ​វៀត ទទួល​បាន​ចំណេះដឹង​ខាង​យោធា​ពិសេស​ក្នុង​វិស័យ​យន្តហោះ និង​ពង្រឹង​គុណ​តម្លៃ​ជាតិនិយម​។

ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ការ​បណ្ដុះបណ្ដាល​ដោយ​ DOSAAF មាន​ជា​ពិសេស​បុរស​ដំបូង​គេ​ដែល​ទៅ​កាន់​ទី​អវកាស លោក​អ៊ី​អ៊ូ​រី​ហ្គា​ហ្គា​រី​ន និង​នារី​អវកាសយានិក​ដំបូង​គេ លោកស្រី​វ៉ាឡង់​ទីណា​តេ​រ៉េ​ស្កូ​វ៉ា​។ បច្ចុប្បន្ន​នេះ​បណ្ដា​ក្លឹ​ប​អ្នក​បើក​យន្តហោះ របស់​ក្រុមហ៊ុន​នោះ​នៅ​តាម​កន្លែង​នានា​របស់​ប្រទេស ក្នុង​នោះ​មាន​ក្លឹ​ប​ MENZELINSK​ បាន​ជួយ​ដ៏​ទូលំទូលាយ ក្នុង​ការ​ហ្វឹកហ្វឺន​ដល់​បណ្ដា​អវកាស​យានិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ