ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កំពត​ប្រុង​ប្រយ័ត្ន​ ! នៅរសៀលនេះខាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ​នឹង​បើក​បង្ហូរទឹកហើយ

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បងប្អូន​អ្នក​ខេត្តកំពត​ទាំងអស់​គ្នា​ត្រៀម​ៗ ខណៈ​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ត្រង់នេះ នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​នឹង​ធ្វើការ​បើក​បង្ហូរទឹក​ដោយ​សន្សឹម​ៗ ហើយ…

ខេត្តកំពត ៖ បងប្អូន​អ្នក​ខេត្តកំពត​ទាំងអស់​គ្នា​ត្រៀម​ៗ ខណៈ​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ត្រង់នេះ នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​នឹង​ធ្វើការ​បើក​បង្ហូរទឹក​ដោយ​សន្សឹម​ៗ ហើយ ។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តកំពត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា ដោយ​ស្ថានភាព​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា នៅ​ទូ​ទាំង​ខេត្តកំពត​ធ្វើ​ឲ្យ​លំហូរ​ទឹក​ចូល​ក្នុង​អាង​ស្តុក​ទឹក​ទំនប់​វា​រី​អគ្គិសនី​កំចាយ​មាន​ចំនួន​កើនឡើង ដល់​កំរិត​ត្រូវ​រំដោះ​ទឹក​ចេញពី​ទំនប់ ។

រដ្ឋបាល​ខេត្តកំពត​បាន​បញ្ជាក់​ថា ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​នឹង​ធ្វើការ​បើក​បង្ហូរទឹក​ដោយ​សន្សឹម​ៗ នៅ​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ត្រង់នេះ នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ