ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលមានអាយុ ៤២ ឆ្នាំ ពលរដ្ឋចាំបាច់ត្រូវដឹងពីលុយក្នុងជីវភាពប្រចំាថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ១០ តុលា ១៩៧៩ – ១០ តុលា ២០២១  មានរយៈពេល…

រាជធានីភ្នំពេញ ៖ ១០ តុលា ១៩៧៩ – ១០ តុលា ២០២១  មានរយៈពេល ៤២ ឆ្នាំ ដែលលុយរៀលរបស់កម្ពុជាមានជីវិតឡើងវិញក្រោយពីប្រទេសនេះឆ្លងកាត់សង្រ្គាមជាច្រើនទស្សនវត្សរ៍ធ្វើឲ្យ រូបិយវត្ថុជាតិមានការផ្លាស់ប្តូរពីមួយទៅមួយជំនាន់រហូតដល់បានបំផ្លាញមិនឲ្យមានតែម្តងនៅក្នុងរបបប៉ុលពត ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។

នៅក្នុងឱកាសប្រារព្ធខូប ៤២ ឆ្នាំ ប្រាក់រៀលមានកំណើតឡើងវិញនោះ ធានគារជាតិនៃកម្ពុជា បានអះអាងថា ខ្លួនបានខិតខំអប់រំពីហិរញ្ញវត្ថុដល់ពលរដ្ឋកម្ពុជាយ៉ាងខ្លំាងនៅក្នុងរយៈពេលកន្លងមកនេះ ។ ការអប់រំពីហិរញ្ញវត្ថុបានដាក់ឲ្យមានតំាងពីថ្នាក់ទី ១ មក ដោយធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា ។ មិនតែប៉ុណ្ណោះមានកម្មវិធីជាច្រើន បានបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋផងនៅក្នុងមានមានកម្មវិធីតាមបណ្តាញសង្គម ដែលមានឈ្មោះថា «តោះនិយាយពីលុយ» ជាដើម ។

តាមមន្រ្តីជាន់ខ្ពស់ធនាគារជាតិកម្ពុជា ការយល់ដឹងពីហិរញ្ញវត្ថុមានសារសំខាន់នៅក្នុងជីវិត ពីព្រោះជីវិតមនុស្សដែលនឹងត្រូវរស់នៅជាលុយជាប្រចំាថ្ងៃនោះ ។ នៅក្នុងសារអប់រំពលរដ្ឋឲ្យយល់ដឹងពីហិរញ្ញវត្ថុ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ថាការយល់ដឹងពីហិរញ្ញវត្ថុ គឺពលរដ្ឋត្រូវចេះសន្សំតំាងពីតូចមក កុំចាំដល់ធំ ចាំដល់មានលុយទើបរៀនសន្សំនោះ ។ ក្រៅពីការសន្សំការចាយវាយគេតម្រូវឲ្យចេះតថ្លៃក្នុងការទិញដូរ ។ ចេះតថ្លៃ លើអត្រាការប្រាក់នៅពេលខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងត្រូវចេញជ្រើសរើសស្ថាប័នហិរញ្ញវត្ថុ នៅក្នុងការខ្ចីប្រាក់ ពីព្រោះបច្ចុប្បន្ននេះមានគ្រឹះស្ថានហិរញ្ញវត្ថុច្រើនណាស់ ។ ពលរដ្ឋមានជម្រើសច្រើន ហើយគួឬតែខ្ចីប្រាក់ពីគ្រឹះស្ថានឬធនាគារណាដែលមានច្បាប់អនុញ្ញតត្រឹមត្រូវ ។

លោកស្រី ជា សិរី បានបញ្ជាក់ថា ការប្រើប្រាស់កម្ចីឲ្យមានប្រសិទ្ធភាព ពលរដ្ឋមិនគួខ្ចីលុយដើម្បីផ្លាស់ប្តូរទូរស័ព្ទនិងម៉ូតូនោះទេ ។ មន្រ្តីជាន់ខ្ពស់ធនាគារជាតិថា ចម្ងល់ពីហិរញ្ញវត្ថុនិងការកម្ចីនានា ពលរដ្ឋគួរតែហ៊ានជជែកជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីឲ្យមានការសម្រេចចិត្តត្រូវនិងទទួលបានផលចំណេញវែងឆ្ងាយ ។

ជាការកត់សម្គាល់នៅក្នុងវីដេអូនិយាយពីខូបកំណើតរូបិយវត្ថុជាតិនេះ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រូបិយវត្ថុមានតួនាទីសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ពិសេសការពង្រឹងអធិបតេយ្យជាតិ ។ រូបិយវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចគឺសម្រួលដល់ការដោះដូរ ជាឧបករណ៍គោលនយោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ