អធិការបតីវ័យក្មេងអូទ្រីស សុំលាលែងចេញពីតំណែង
មានវ័យទើបតែ៣៥ឆ្មាំ អធិការបតីអូទ្រីស លោក SEBASTIAN KURZ បានបាត់បង់តំណែងជាលើកទី២ ក្រោយពីលោក ត្រូវបានសភាដកតំណែងលោក កាលពី
មានវ័យទើបតែ៣៥ឆ្មាំ អធិការបតីអូទ្រីស លោក SEBASTIAN KURZ បានបាត់បង់តំណែងជាលើកទី២ ក្រោយពីលោក ត្រូវបានសភាដកតំណែងលោក កាលពី
ប្រទេសអូទ្រីស ៖ មានវ័យទើបតែ៣៥ឆ្មាំ អធិការបតីអូទ្រីស លោក SEBASTIAN KURZ បានបាត់បង់តំណែងជាលើកទី២ ក្រោយពីលោក ត្រូវបានសភាដកតំណែងលោក កាលពីខែឧសភាឆ្នាំ២០១៩ ហើយដោយសារតែរឿងអាស្រូវពុករលួយថ្មីមួយទៀត ដែលជម្រុញឲ្យលោកសុខចិត្តសុំលាលែងចេញពីតំណែង ។
កើតក្នុងឆ្នាំ១៩៨៦ ដែលឪពុកលោកជាអ្នកបច្ចេកទេស ហើយម្ដាយលោកជាគ្រូបង្រៀន លោកSEBASTIAN KURZជាមនុស្សម្នាក់ដែលទទួលតំណែងថ្នាក់ខ្ពស់លឿនបំផុត។ លោកក្លាយជារដ្ឋលេខាធិការ ពេលមានអាយុត្រឹម២៤ឆ្នាំ មុនទទួលបានសញ្ញាប័ត្រខាងច្បាប់ទៅទៀត បន្ទាប់មកលោកក្លាយជារដ្ឋមន្ត្រីការបរទេស ពេលមានវ័យទើប២៧ឆ្នាំនិងជាមេដឹកនាំអឺរ៉ុបវ័យក្មេងជាងគេបំផុត ពេលលោកមានអាយុត្រឹម៣១ឆ្នាំ។
អាណត្តិទីមួយរបស់លោកជាអធិការបតីអូទ្រីស ជួបប្រទះនឹងទីបំផុត ដោយសារតែរឿងអាស្រូវពុករលួយហៅមួយហៅIBRIZAGATE។ រឿងអាស្រូវនោះផ្ទុះឡើង ក្រោយពីកាមេរ៉ាដែលលាក់មួយថតឃើញ លោកកំពុងតថ្លៃគ្នាពីរឿងលក់បណ្ដាផ្សាររដ្ឋ ជាមួយយុវនារីម្នាក់ដែលត្រូវជាក្មួយស្រី របស់មហាសេដ្ឋីរុស្សុីមួយរូប។ ព្រោះតែរឿងអាស្រូវនោះទើបប្រមុខគណបក្សស្ដាំនិយមអូទ្រីស និងអធិការបតីរង ត្រូវបង្ខំចិត្តសុំលាលែងចេញពីតំណែងទាំងអស់ ក្រោយការចេញផ្សាយវីដេអូមួយ កាលពីខែឧសភាឆ្នាំ២០១៩។
ក្រោយពីក្រុមជម្រុះរបស់លោកផ្ទុះបែកមក លោកSEBASTIAN KURZត្រូវបានសភាដកតំណែងតាមរយៈញត្តិសំដែងការមិនទុកចិត្តមួយ ដែលបែបនោះមានជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រនយោបាយអូូទ្រីស។ ប៉ុន្តែដោយសារភាពវៃឆ្លាតរបស់លោក លោកបានពង្រឹងគណបក្សលោក ហើយក្នុងការបោះឆ្នោតសភា នាខែកញ្ញាឆ្នាំ២០១៩ គណបក្សលោកជាអ្នកឈ្មះ នាំឲ្យលោកបានវិលត្រឡប់មកកាន់អំណាចវិញនាដើមឆ្នាំ២០២០៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ