ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! សត្វ​ប្រើស​ស្បូវ​ញី​១​ក្បាល ជាប់អន្ទាក់​ព្រាន​ក្នុង​ដែនជម្រកសត្វព្រៃ​ខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុង ភូមិសាស្ត្រ​ខេត្ត

​ខេត្តបន្ទាយមានជ័យ ​៖ សត្វ​ប្រើស​ស្បូវ​ញី​មួយ​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ក្នុង ភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បាន​លែង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ​២០២១​។ នេះ​​បើ​តាមការ​​ឱ្យ​ដឹង​​ពី​​​លោក​រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​១​តុលា ឆ្នាំ​២០២១​នេះ ដោយ​បាន​បញ្ជាក់​ថា ប្រើស​ញី​​មួយក្បាល​នេះ​មាន​ទម្ងន់​ប្រមាណ​ពី​១៥០ ទៅ​២០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ​តំបន់​ស្នូល​បាន​ប្រទះ​ឃើញ​ជាប់អន្ទាក់​នៅ​អំឡុង​ពេល​ពួក​គាត់​បាន​ដើរ​ល្បាត​ចាប់ពី​ខាងក្រោយ​ស្នាក់​ការ​រហូត​ទៅ​ដល់​ចំណុច​ត្រពាំង​កើយ​អណ្ដើក ​ស្ថិត​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ ខេត្តឧត្ដរមានជ័យ​។ នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួង​បរិស្ថាន ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស ជីវៈចម្រុះ​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន នៃ​មន្ទីរ​បរិស្ថាន​ខេត្តឧត្តរមានជ័យ​ដែល​បាន​ជួយ​សង្គ្រោះ​សត្វ​ប្រើស​ដែល​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ និង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN នេះ បាន​ទាន់​ពេល​វេលា​។ លោក​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ក្នុង​នោះ​មិនមែន ត្រឹមតែ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុស​ច្បាប់ ឬ​ការ​លួច​កាប់​ឈើ​ខុសច្បាប់ តែ​ក៏​មាន​តួនាទី​ក្នុង​ការ​សង្គ្រោះ​សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេង​ទៀត ផង​ដែរ​ដោយ​បាន​ដោះ​អន្ទាក់ និង​សង្គ្រោះសត្វព្រៃ​ពី​ការ​ជាប់អន្ទាក់​។ យោង​តាម​របាយការណ៍ ៩ ខែ​ឆ្នាំ ២០២១ នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​អន្ទាក់​ជិត៣ម៉ឺន​អន្ទាក់ ​ត្រូវ​បាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ​នៅ​ទូ​ទាំង​ប្រទេស និង​សត្វព្រៃ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​លែង​ចូល​ក្នុង​ព្រៃ​។

យោង​តាម​ការ​សិក្សា​របស់​អ្នកជំនាញ ប្រើស​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​និង​ត្រូវ​បាន​ចុះ​ក្នុង បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅ​តាម​តំបន់​ជាក់លាក់ ដែល​វា រស់នៅ​។ សត្វ​ប្រើ​សមាន​វត្ត​មាននៅ តាម​តំបន់ការពារធម្ម​ជាតិ​នានា​នៅ​ភូមិភាគ​ខាងជើង និរតី និង​ភូមិភាគ​ឥ​សាន​នៃ​ប្រទេស​កម្ពុជា​។ គេ ក៏​បានឃើញ​ផង​ដែរ នៅ​ប្រទេស​ឥណ្ឌា ប្រទេស​​ចិន និង​ភូមិ ភាគ​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កោះ​ស៊ូ​ម៉ា​ត្រា កោះ​ចា​វា និង​បរ​ណេ​អូ​។ ប្រើស​ជា​សត្វ​ដែល​អាច​រស់នៅ​គ្រប់ ជម្រក​ទាំង​អស់​រួម​ទាំង​ព្រៃស្រោង ពាក់​កណ្តាល​ស្រោង និង​ព្រៃរបោះ​។ វា​រកស៊ី​នៅ​ពេល​ព្រលប់ និង ពេល​ព្រលឹម​ហើយ​សម្រាក​នៅ​ពេល​ថ្ងៃ​នៅ​តាម​ព្រៃ​ក្រាស់​ៗ​។ ចំណី​របស់​វា​មាន​ដូច​ជា​ចុង​បែក​ឈើ​តូច​ៗ ស្លឹកឈើ ប្រភេទ​វ​ល្លិ៍​ពន្លក (​ត្រួយ​) ផ្លែ​ឈើ​ជ្រុះ និង​ស្មៅ​។ ប្រើស​ចូល​ចិត្ត​ស៊ី​ដី​ច្រាប ពិសេស​ប្រើស ឈ្មូ​ល​ដែល​កំពុង​តែ​លូតលាស់​ស្នែង និង​មាន​ជា​រៀង​រាល់​ឆ្នាំ​នៃ​រេ​ដូ​វ​កាវ់​ស្នែង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែកក្កដា និង​កញ្ញា​។ នៅ​រដូវ​បន្ត​ពូជ ប្រើស​ឈ្មោល​តែងតែ​ជល់​គ្នា​យកឈ្នះ​ដើម្បី​គ្រប់គ្រង​តំបន់ និង​ពាក់​ញី ដែល​នៅ​ក្នុង​ហ្វូង​រហូត​ដល់ ៨ ក្បាល​។ ប្រើស​ញី​កើតកូន​ម្តង​បាន​តែ ១​ក្បាល បន្ទាប់​ពី​ពរ​ពោះ​បាន​រយៈពេល​៨​ខែ​។

ជា​ថ្មី​ម្តងទៀត​ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បរបាញ់ និង​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​វា​គ្មាន​ផលប្រយោជន៍​អ្វី​សម្រាប់​សុខភាព ឡើយ តែ​អាច​នឹង​បង្ក​ហានិភ័យ​ដល់​សុខភាព​និង​កើត​ជំងឺ​ផ្សេង​ៗ​ព្រោះ​សាច់សត្វ​ព្រៃ​មាន​ផ្ទុក​ដោយ​មេ រោគ ដោយ​«​និយាយ​ថា​ទេ​ចំពោះ​សាច់សត្វ​ព្រៃ​ដើម្បី​បញ្ឈប់​ការ​បរបាញ់​និង​ដាក់​អន្ទាក់​សម្លាប់សត្វ​»​។ ​លោកបាន​ថ្លែង​ថា​ ជន​ទាំងឡាយ​ណា​ដែល​បន្ត​បំពាន​នឹង​បំរាម នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់​ជា​ធរមាន ប្រសិនបើ​មន្ត្រី​មាន​សមត្ថកិច្ច​ចាប់​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ