ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ អ៊ិ​ន ល​ក្ខិ​ណា យំសោក​ស្តាយ​រឿង​ឪពុក ក្រោយ​ក្លាយជា Miss Grand Cambodia លេខ​២

2 ឆ្នាំ មុន
  • ភ្នំពេញ

មានរឿង​រ៉ាវ​មួយ​ចំនួន ដែល​ត្រូវ​បាន​ទម្លាយ​ចេញពី​កញ្ញាឯក​លំដាប់​រង​ទី​១ អ៊ិ​ន ល​ក្ខិ​ណា ជុំវិញ​ភាព​ជោគជ័យ​ដែល​បាន​មក​ពី​ការ​ជម្នះ មិនធម្មតា​ទាំង​អារម្មណ៍​ផ្លូវចិត្ត​កំពុង​ប៉ះ​ខ្លាំង​។ នាង​ទម្លាយ​ចេញ​រឿង​សំខាន់ ដោយ​ដឹង​ហើយ​សែន​អាណិត ដោយសារ​តែ​ពេល​នេះ​លោកឪពុក​នាង​មិន​បាន​

រាជធានី​ភ្នំពេញ ៖ មានរឿង​រ៉ាវ​មួយ​ចំនួន ដែល​ត្រូវ​បាន​ទម្លាយ​ចេញពី​កញ្ញាឯក​លំដាប់​រង​ទី​១ អ៊ិ​ន ល​ក្ខិ​ណា ជុំវិញ​ភាព​ជោគជ័យ​ដែល​បាន​មក​ពី​ការ​ជម្នះ មិនធម្មតា​ទាំង​អារម្មណ៍​ផ្លូវចិត្ត​កំពុង​ប៉ះ​ខ្លាំង​។ នាង​ទម្លាយ​ចេញ​រឿង​សំខាន់ ដោយ​ដឹង​ហើយ​សែន​អាណិត ដោយសារ​តែ​ពេល​នេះ​លោកឪពុក​នាង​មិន​បាន​រស់នៅ​នោះ​ទេ បាន​ចែក​ឋាន​៣​ខែ​មក​ហើយ ធ្វើ​អោយ​ម្ចាស់​ជ័យ​លា​ភី​រូប​នេះ ទ្រហោយំ​ពេល​រំលឹក​ឡើង​វិញ​។

អ៊ិ​ន ល​ក្ខិ​ណា កំពុង​សិក្សា​ថ្នាក់​ទី​១២ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ មាន​បងប្អូន​៣​នាក់​។ នាង​ជា​អ្នកតំណាង​ខេត្តកំពង់ចាម សម្រាប់​ការ​ប្រកួត​បវរកញ្ញា​លើក​នេះ​។ អ៊ិ​ន ល​ក្ខិ​ណា មាន​ប្រវត្តិ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​បវរកញ្ញា​កម្មវិធី​មុន​ៗ កន្លង​មក​គ្រាន់តែ​គេ​មិនសូវ​ចាប់អារម្មណ៍​។ ព្រោះតែ​ការ​មាក់ងាយ​ពណ៌​សម្បុរ នាង​ខំ​រើបម្រះ​ហើយ រមែង​មិន​បោះបង់​ចោល ទិស​ដៅ​ប្រឡង​ក្នុង​វិស័យ​បវរកញ្ញា ប្រឆាំង​ការ​ដិះ​ដៀល មើល​ស្រាល​នាង​របស់​មនុស្ស​មួយ​ចំនួន​អោយ​ភ្លឺភ្នែក​វិញ​ម្តង​។

អ៊ិ​ន ល​ក្ខិ​ណា បាន​និយាយ​ទាំង​អួល​ដើម​.​កថា នាង​សោកស្តាយ​ដែល​ឪពុក​លា​រហូត​មិន​វិល​វិញ ចោល​រូប​នាង​៣​ខែ​មក​ហើយ​។ លោកឪពុក​ផ្តាំ​មុន​ចែក​ឋាន​ថា អោយ​តស៊ូ បើ​ស្រឡាញ់​ខាង​វិស័យ​បវរកញ្ញា ងើបឈរ​តតាំង​។ ពេល​នេះ​ធ្វើ​បាន តែ​បែរជា​បាត់បង់​គាត់ ហើយ​រំពឹង​ថា ដួង​ព្រលឹង​គាត់​បាន​ដល់​ហើយ​ជូនពរ​កូន​ផង​ចុះ​។ ហើយ​ការ​ប្រឡង​នេះ មិនដឹង​ថា ខ្លួន​បាន​ជាប់​ទេ គ្រាន់តែ​ដឹង​ថា​ត្រូវ​ខំ​តាម​វិញ្ញាសា ហើយ​ក៏​ខាត​ពេលវេលា​រៀន ។ ប៉ុន្តែ​ជា​សំណាង​ដែល​នាង​បាន​ជាប់​ជ័យ​លា​ភី ព្រោះ​ការ​ប្រឡង​នេះ លំបាក​ណាស់​សុទ្ធតែ​អ្នក​ពូកែ​។

គួរ​បញ្ជាក់​ថា អ៊ិ​ន ល​ក្ខិ​ណា ក៏​ជាប់​បាន​ពាន​លេខ​១ ឈុត​ហែល​ទឹក​ស្រស់​ស្អាត​។ នាង​ក៏​ក្លាយជា​បេក្ខភាព​តំណាង​អោយ កម្ពុជា ទៅ​ប្រឡង កម្មវិធី​អន្តរជាតិ Miss Supranational 2022 ដោយ​យោង​ទៅ​លើ​ទេព​កោសល្យ ដែល​នាង​មាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ