ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ដោះ​លែង ក្រោយរក​ឃើញ​ថា​មិន​ពាក់ព័ន្ធ​​ករណី​​ផ្តាច់ជីវិត​លោកតា​ក្នុង​​ចំការ

2 ឆ្នាំ មុន
  • ភ្នំពេញ

គិត​ត្រឹម​វេលា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ ស្ត្រី​ជា​ប្រពន្ធ​លោកតា​ចំណាស់​ម្នាក់ ដែល​ត្រូវ​គេ​កា​.​ប់ស​ម្លា​.​ប់​ជា​ច្រើន​កាំបិត នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ហើយ​នាង​មានការ​ជាប់​សង្ស័យ​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​របស់​ប្តី​នោះ ត្រូវ​បាន​សមត្ថ​កិច្ច​សម្រេច​ធ្វើការ​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​ហើយ ក្រោយ​ពី​រក​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ ស្ត្រី​ជា​ប្រពន្ធ​លោកតា​ចំណាស់​ម្នាក់ ដែល​ត្រូវ​គេ​កា​.​ប់ស​ម្លា​.​ប់​ជា​ច្រើន​កាំបិត នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ហើយ​នាង​មានការ​ជាប់​សង្ស័យ​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​ស្លា​.​ប់​របស់​ប្តី​នោះ ត្រូវ​បាន​សមត្ថ​កិច្ច​សម្រេច​ធ្វើការ​ដោះ​លែងអោយ​មាន​សេរីភាព​វិញ​ហើយ ក្រោយ​ពី​រក​ឃើញ​ថា មិន​មានការ​ពាក់ព័ន្ធ ជា​ពិសេស​មិន​មាន​ភស្តុ​តាង​ដាក់បន្ទុក ។

បើ​តាម​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ផែន​យុត្តិធម៌ លោក​វរសេនីយ៍ទោ កាន់ ឌី​ណា បាន​ប្រាប់​កោះសន្តិភាព នា​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ​ថា ៖ បន្ទាប់​ពី​ធ្វើការ​សាកសួរ​នាំ​យ៉ាង​ល្អិតល្អន់​រួច​មក ឃើញ​ថា ស្ត្រី​ជា​ប្រពន្ធ​មិន​មានការ​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​ដោះ​លែងអោយ​មាន​សេរីភាព​វិញ ហើយ​សមត្ថកិច្ច​ជំនាញ​បន្ត​បើក​ការ​ស្រាវជ្រាវ ក្នុង​ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាត​.​ករ ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។

គួរ​រំលឹក​ថា អំពើ​ឃាត​.​កម្ម​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ដីចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​លោកតា​វ័យ​ចំណាស់​ជា​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​ឃាត​.​ករ​កា​.​ប់ស​ម្លា​.​ប់​ជា​ច្រើន​កាំបិត​នៅ​ផ្នែក​ខ្នង​ខាងក្រោយ​ស្ទើរតែ​សុះសាច់ បណ្តាល​អោយ​ស្លា​.​ប់​ក្នុង​ថ្លុក​ឈា​.​ម​នៅ​លើ​គ្រែ​តែ​ម្តង ។

គួរ​រំលឹក​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ អាត់ សូត្រ អាយុ​៧១​ឆ្នាំ មុខរបរ​កសិករ មានស្រុក​កំណើត​នៅ​ស្រុក​ពញ្ញា​ឭ ខេត្តកណ្តាល ។ បច្ចុប្បន្ន​ជន​រង​គ្រោះ ស្នាក់​នៅ​តែ​២​នាក់​ស្ត្រី​ជា​ប្រពន្ធ​ដែល​មានឈ្មោះ ណាត នី អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​ដើរ​បេះ​ផ្កាម្លិះ​អោយ​គេ ។ ហើយ​ចំណង​ប្តី​ប្រពន្ធ​អ្នក​ទាំង​២ គឺ​រួម​រស់នៅ​ជាមួយ​គ្នា​ប្រមាណ​១២​ឆ្នាំ​កន្លង​ទៅ​ហើយ ដោយ​ពុំ​មានការ​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី ឬ​ច្បាប់ទម្លាប់​ឡើយ ហើយ​ជីវិត​គូរ​របស់​អ្នក​ទាំង​២ ក៏​ពុំ​មានកូន​នោះ​ដែរ ។ ចំំ​ណែ​ក​ស្ត្រី​ជា​ប្រពន្ធ ក៏​ធ្លាប់​មាន​ប្តី​ដើម និង​មានកូន​២​នាក់ រីឯ​បុរស​ជា​ប្តី​វិញ ក៏​ធ្លាប់​មាន​ប្រពន្ធដើម និង​មានកូន​៥​នាក់​ផង​ដែរ ។

សូម​រំលឹក​ថា បើ​យោង​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ បានអោយ​ដឹង​ថា ៖ នៅ​វេលា​មុន​ម៉ោង​កើតហេតុ នាង​បាន​សម្រាក​នៅ​ខាងក្នុង​ផ្ទះ​តាំងពី​ក្បាល​ព្រលប់​ម៉ោង​៧​យប់​មក​ម្ល៉េះ លុះដល់​ម៉ោង​កើតហេតុ ខណៈ​ពេល​បុរស​ជា​ប្តី​សម្រាក​នៅ​ខាងក្រៅ ក៏​ស្រាប់​តែ​មាន​លឺ​សម្លេង​ប្រទូសរ៉ាយ​គ្នា ។ ហើយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង នាង​ក៏​ចេញ​មក​មើល ក៏​ឃើញ​មាន​ស្រមោល​មនុស្ស​ប្រុស​ម្នាក់​រត់​ចេញពីផ្ទះ​នាង ហើយ​រត់​ចូល​ទៅ​មាត់​ស្រះ​ទឹក​នៅ​ក្បែរ​នោះ​បាត់ ។ ភ្លាម​ៗ​នោះ នាង​មិន​បាន​ដេញ​តាម​ឡើយ ដោយ​ចូល​ទៅ​បើក​មុង​មើល ក៏​ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​ដេក​ក្នុង​ថ្លុក​ឈា​.​ម​នៅ​លើ​គ្រែ​ទៅ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ដោយសារ​ផ្ទះ​របស់​នាង​នៅ​ដាច់​ស្រយាល​នៅ​ខាងក្នុង​តែឯង នាង​ក៏​បាន​រត់ឡើង​មក​លើ​ផ្លូវ​ធំ ដើម្បី​រក​គេឯង​អោយ​ជួយ ដោយ​សភាព​ភ័យ​ស្លន់ស្លោរ និង​យំ​ស្រែក​ផង ។ ពេល​នោះ ក៏​ជួប​ជាមួយ​អ្នក​បង់​ត្រី​ម្នាក់ ក៏​បាន​សុំ​អោយ​គេ​ទៅ​ជួយ​មើល ហើយ​បុរស​ជា​អ្នក​បង់​ត្រី ក៏​បាន​ទាក់ទង​ទៅ​កាន់​ប្រជា​ការពារ​សង្កាត់​អោយ​ចុះ​ទៅ​ជួយ​មើល​ដល់​ផ្ទះ​តែ​ម្តង លុះ​ពេល​ទៅ​ដល់ ទើប​ដឹង​ថា បុរស​ជា​ប្តី​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

បន្ទាប់​ពី​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ហើយ​នោះ បុរស​ជា​ប្រជា​ការពារ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​មូលដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍​ពិនិត្យ​ភ្លាម​ៗ ។ ដោយ​ទទួល​បាន​ព័ត៌មាន​ហើយ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​ខណ្ឌ និង​កម្លាំង​កងរាជអាវុធហត្ថ ពិសេស​នគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ ក៏​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ តាំងពី​វេលា​យប់​កើតហេតុ រហូត​ដល់​ព្រឹក​ឡើង ដើម្បី​ពិនិត្យ​វិ​ច្ច័​យ តែ​ម្តង​។

ជុំវិញ​អំពើ​ឃាត​.​កម្ម​ខាងលើ​នេះ បើ​តាម​ការ​អោយ​ដឹង​ពី​អ្នក​ភូមិ​ក្បែរ​តំបន់​អោយ​ដឹង​ថា លោកតា​ខាងលើ ជា​មនុស្ស​ចំណាស់ ហើយ​​ស្លូតបូត មិន​ដែល​មាន​ទំនាស់​ឈ្លោះ​ទាស់ទែង​ជាមួយ​នរណា​ឡើយ ។ អ្នក​ភូមិ​បន្ត​ថា បច្ចុប្បន្ន​នេះ គាត់​ក៏​ពុំ​មែន​ជា​មនុស្ស​មានទ្រព្យ​ធន់​អី​ឡើយ គឺ​ដើរ​បេះ​បន្លែ​ត្រកួន​លក់​តិចតួច គ្រាន់​លក់ដូរ​ជា​ថ្នូរ​នឹង​ប្រាក់​ចិញ្ចឹម​ក្រពះ​តែ​ប៉ុណ្ណោះ ។ លុះដល់​ពេល​មាន​គេ​ស​ម្លា​.​ប់​គាត់​បែប​ហ្នឹង មិនដឹង​ថា តើ​អ្នក​ដែល​ស​ម្លា​.​ប់​គេ​ប៉ង​យក​អ្វី​ពី​គាត់​ឡើយ? ហើយ​ក៏​មិនដឹង​ថា តើ​បុគ្គល​នោះ​ជា​នរណា​ដែរ?។

គួរ​រំលឹក​ទៀត​ថា ៖ ឃា​.​តករ​ជា​នរណា? ខណៈ​លោកតា​នៅ​តែ​២​នាក់​ប្រពន្ធ ត្រូវ​គេ​ផ្តាច់ជីវិត​ក្នុង​ចម្ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ