ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិឆោឡោ! ក្រោយរថភ្លើងបើកទៅផុត ក៏ឮក្មេងរើស​អេត​ចាយស្រែកឱ្យជួយយ៉ាងអាសូរ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ម្នាក់​ដែល​មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ ​បាន​ទៅ​ដេក​នៅ​លើ​ផ្លូវដែក ហើយ​ក៏​បាន​លង់លក់​លែង​ដឹង

រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ម្នាក់​ដែល​មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ ​បាន​ទៅ​ដេក​នៅ​លើ​ផ្លូវដែក ហើយ​ក៏​បាន​លង់លក់​លែង​ដឹងខ្លួន ​ក្រោយមក​មាន​រថភ្លើង​១​ខ្សែ​ទៅ​ដល់​កិ.ន​ បណ្ដាល​ឲ្យ​ដា.ច់​ដៃ​ខាងឆ្វេង និង​ដា.ច់​ជើង​ទាំង​២ ​ព្រមទាំង​បែ.កក្បាល​យ៉ាង​​ធ្ងន់ធ្ងរ ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ នៃ​កងពលតូច​លេខ​៧០ នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ នៅចំណុច​ផ្លូវ​រថភ្លើង (​ខ្សែ​ភ្នំពេញ​-​កំពត) ជិត​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ នៃ ចឺម អាយុ​១៥​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ មានស្រុក​កំណើត នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម សព្វថ្ងៃ​ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ​ខាងលើ​ ។

​​តាម​ប្រភពដដែលបានបន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​បាន​ដេក​ក្នុង​រោង​មួយ​ក្បែរ​ផ្លូវដែក​ដូច​រាល់ថ្ងៃ​ដែរ ប៉ុន្តែ​ក្រោយមក​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា ក្មេង​ប្រុស​រូប​នេះ​ក្រោក​ទៅ​ដេក​នៅ​លើ​ផ្លូវដែក​វិញ​តាំងពី​ពេល​ណា​ឡើយ​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ជិត​ភ្លឺ​ ស្រាប់តែ​មាន​រថភ្លើង​១​ខ្សែ បើកបរ​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តកំពត​បាន​ទៅ​ដល់ ហើយ​ក៏​គ្មាន​នរណា​បានឃើញ​រថភ្លើង​កិ.ន​ក្មេង​ប្រុស​នេះ​ដែរ​ ។ ​លុះ​ក្រោយ​ពេល​ដែល​រថភ្លើង​ទៅ​ផុត​ឆ្ងាយ​ ទើប​ឮ​ក្មេង​ប្រុស​ខាងលើ​ស្រែក​ឲ្យ​ជួយ ក៏​នាំ​គ្នា​ទៅ​មើលឃើញ​ក្មេង​ប្រុស​រូប​នេះ​ត្រូវ​រថភ្លើង​កិ.ន ​បណ្ដាល​ឲ្យ​រង​របួស​ដា.ច់​ដៃ​ខាងឆ្វេង និង​ដា.ច់​ជើង​ទាំង​២​ ព្រមទាំង​បែ.កក្បាល​​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​ អាជ្ញាធរ​និង​នគរបាល​បាល​ប៉ុស្តិ៍​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កាន់​ទីនោះ​រួច​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​រុករក​និង​សង្គ្រោះ គ្រោះ​មហន្តរាយ​៧១១ នៃ​កងពលតូច​លេខ​៧០ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ