ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ធ្វើ​ស៊ី​ម៉ា​ស្អាត លុះ​រក​ឃើញ​ក្នុង​បន្ទប់​សណ្ឋា​គារ​​ស្តែង​ៗ ស្ទុះ​មក​វាយ​ជន​រង​គ្រោះ​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​នៅ​ក្នុង​សណ្ឋាគារ និង​ចាប់​ប្រគល់​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ព្រោះ​ជនសង្ស័យ​រូប​នោះ​បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ័ក្ដិ​ខ្លួន​ជិះ និង​បាន​យក​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​បាន​លុយ​ចំនួន​៥០០​ដុល្លារ ហើយ​យក​លុយ​នោះ​ទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​នៅ​ក្នុង​សណ្ឋាគារ និង​ចាប់​ប្រគល់​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ព្រោះ​ជនសង្ស័យ​រូប​នោះ​បាន​ខ្ចី​ម៉ូតូ​មិត្ត​ភ័ក្ដិ​ខ្លួន​ជិះ និង​បាន​យក​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ​បាន​លុយ​ចំនួន​៥០០​ដុល្លារ ហើយ​យក​លុយ​នោះ​ទៅ​ចាយ​ហ៊ី​ហា​លេងល្បែង​ចាញ់​អស់ មិន​ព្រមយក​ម៉ូតូ​មក​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១ នៅ​ក្នុង​សណ្ឋាគារ «​អង្គរ​ភ្នំ​មាស 81» កែង​ផ្លូវ​២៥៤ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​នេះ មានឈ្មោះ ឃូ អាយុ​៣០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

បើ​តាម​ប្រភព​ពី​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ខ្លី​ៗ​ថា មុន​កើតហេតុ គឺ​នៅ​ថ្ងៃ​ទី​៦ ខែតុលា វេលា​ល្ងាច​មិន​ចាំ​ម៉ោង នៅ​ក្រុង​តា​ខ្មៅ ជនសង្ស័យ​ដែល​ជា​មនុស្ស​ទើបនឹង​ស្គាល់គ្នា​មិនសូវ​ច្បាស់​បាន​ខ្ចី​ម៉ូតូ​ខ្លួន​ម៉ាក​ហុងដា ស្កុប​ពី ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ កណ្ដាល​1AE-7945 ដោយ​ថា ជិះ​ទៅ​ទិញ​អី​មួយ​ភ្លែត ដោយសារ​តែ​ជឿ​ទុកចិត្ត​រូបគេ​ក៏​អោយ​ខ្ចី ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​បាន​ជិះ​ទៅ​បាត់ មិន​ត្រលប់​មក​វិញ និង​ទាក់ទង​ក៏​លែង​បាន ទើប​ខ្លួន​ដឹង​ថា​ត្រូវ​គេ​បោក ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ រូបគេ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ និង​បាន​តាម​រក​ជនសង្ស័យ​តាម​រយៈ​អ្នក​ស្គាល់ រហូត​រក​ឃើញ​នៅ​សណ្ឋាគារ​កើតហេតុ​ខាងលើ ។ ពេល​នោះ​ដែរ ជន​រង​គ្រោះ​ក៏​ចូល​ទៅ​ដល់​បន្ទប់​ជនសង្ស័យ​ស្នាក់​នៅ ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​បាន​ស្ទុះ​មក​វាយ​ពួក​គាត់​ទាំង​កំរោល និង​បាន​ស្រែក​ថាអោយ​ជន​រង​គ្រោះ​ថា ជា​ចោរ​ថែម​ទៀត ដោយ​អត់ទ្រាំ​មិន​បាន ពួក​គាត់​ក៏​តដៃ​ទៅ​វិញ បណ្តាល​ឲ្យ​ជនសង្ស័យ​រូប​នេះ​របួស​បែក​មុខ​បែក​មាត់​តែ​ម្តង ។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​នោះ​រូបគេ​ពិតជា​បាន​ខ្ចី​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​ម៉ូតូ​នោះ​រូបគេ​បាន​យក​ទៅ​ដាក់បញ្ចាំ​បាត់​នៅ​ឃ្លាំង​រំសេវ​បាន​លុយ​ចំនួន​៥០០​ដុល្លារ និង​យក​លុយ​នោះ​ទៅ​ចាយ​ហ៊ី​ហា ព្រមទាំង​សង​គេ​ខ្លះ ហើយ​សល់​ប៉ុន្មាន​គឺ​ចាញ់ល្បែង​អន​ឡាញ​អស់ហើយ​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​ជន​រង​គ្រោះ​នាំ​ខ្លួន​ទៅ​កាន់​អធិកា​ដ្ឋា​ក្រុង​តា​ខ្មៅ​វិញ រួច​ប្រគល់​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ