ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ស្ថានីយប្រេងឥន្ធនៈប្រើកម្មករកា.ប់ដើមអាកាស្យា គ្មានការសុំច្បាប់ ត្រូវរដ្ឋបាលព្រៃឈើផាកពិន័យ ៧ លានរៀល

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​បាន​ប្រើ​កម្មករ​កាប់​រំលំ​ដើមឈើ (​អាកា​ស្យា​) ចំនួន​២​ដើម នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ខាង​មុខ​ស្ថានីយ​របស់​ខ្លួន​ដែល​អាជ្ញាធរ​ខេត្ត​ខិតខំ​ដាំ​ថែទាំ​រហូត​ដល់​ធំ​សម្រាប់​ជា​ម្លប់ និង​លំអ​តាម​ដងផ្លូវ​សាធារណៈ លុះ​នាំ​គ្នា​កាប់​មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បាន​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ផាកពិន័យ​ចំនួន​៧​លាន​រៀល…

ខេត្ត​ប៉ៃលិន ៖ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​បាន​ប្រើ​កម្មករ​កាប់​រំលំ​ដើមឈើ (​អាកា​ស្យា​) ចំនួន​២​ដើម នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ខាង​មុខ​ស្ថានីយ​របស់​ខ្លួន​ដែល​អាជ្ញាធរ​ខេត្ត​ខិតខំ​ដាំ​ថែទាំ​រហូត​ដល់​ធំ​សម្រាប់​ជា​ម្លប់ និង​លំអ​តាម​ដងផ្លូវ​សាធារណៈ លុះ​នាំ​គ្នា​កាប់​មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បាន​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ផាកពិន័យ​ចំនួន​៧​លាន​រៀល និង​ឱ្យ​ដាំ​សារ​ជា​ថ្មី​ឡើង​វិញ ។

រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២១ គណ​:​កម្ម​ការ​ស្រុក ដឹកនាំ​ដោយ​លោក សំ សា​រ៉ែត អភិបាលស្រុក​សាលា​ក្រៅ​បាន​ចុះ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ខាងលើ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២១​នេះ​ថា ៖ ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើមឈើ​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដាំ​នៅ​លើ​ដងផ្លូវ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​កាប់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ក៏​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នោះ តាម​ពិត​ទៅ​ដើមឈើ​ទាំង​អស់នោះ​កើតឡើង​ដោយសារ​តែ​ការ​អភិវឌ្ឍ ស្នាដៃ​ដ៏​ធំធេង​របស់​ឯកឧត្តម អ៊ី ឈាន ដែល​លោក​បាន​បង្កើត​បានជា​ផ្លូវ ហើយ​ដាំ​ដើមឈើ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ថែ ដើម្បី​បង្កើត​បានជា​អនុស្សាវរីយ៍ ពេល​ឯកឧត្តម​ឡើង​កាន់​ជា​អភិបាលខេត្ត​ប៉ៃលិន ដើម្បី​លំអ​ដងផ្លូវ​សាធារណៈ​មិនមែន​ចេះ​តែ​ដុះ​ខ្លួនឯង​នោះ​ទេ ។

លោក​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្ថានីយប្រេងឥន្ធន​:​ដែល​លួច​កាប់​ដើមឈើ​នេះ មិន​បាន​ជម្រាប ឬ​សុំ​ច្បាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ ដោយ​ពី​មុន​ធ្លាប់​ទៅ​សុំ​ខាង​ស្រុក​ម្តង​ពី​បញ្ហា​កាប់​ដើមឈើ​ចំនួន​៥​ដើម ដើម្បី​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ស្ថានីយ​ប្រេង​របស់​ខ្លួន ។ តែ​មិន​អនុញ្ញាត​ឱ្យ​គាត់​កាប់​នោះ​ឡើយ ទាល់តែ​សុំ​ច្បាប់​ទៅ​ខាង​ផ្នែក​រដ្ឋបាល​ព្រៃឈើ ហើយ​ក៏​បាន​ប្រាប់​ឱ្យ​គាត់​ស្តាប់​តាម​អាជ្ញាធរ​ស្រុក​ខេត្ត ដើម្បី​ឱ្យ​គណ​:​កម្ម​ការ​ចំរុះ​ដែល​គ្រប់គ្រង​សម្បត្តិ​រដ្ឋ ចុះ​ទៅ​វាយតម្លៃ​លើ​ការ​ប៉ះពាល់ ឬ​ខូចខាត​នៅ​កន្លែង​របស់​ខ្លួន ។

លោក​បញ្ជាក់​ទៀត​ថា ការ​កាប់​ដើមឈើ​នេះ​មិនមែន​២​ដើម​នោះ​ទេ គឺ​លួច​កាប់​រហូត​ដល់​ទៅ​៤​ដើម រួច​មក​ហើយ ដោយ​ជាក់ស្តែង ខណ​:​ដែល​គាត់​បន្ត​កាប់​ពីរ​ដើម​ទៀត គឺ​លួច​កាត់​ដោយ​ខាង​អាជ្ញាធរ​តាម​ទាន់ ព្រោះ​កន្លែង​ចូល​ទៅ​ក្នុង​ស្ថានីយ​របស់​គាត់ អត់​មាន​ផ្លូវ​នោះ​ទេ ។

ការ​កាប់​ដើមឈើ​ដែល​អាជ្ញាធរ​ខេត្ត​បាន​ដាំ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​នេះ ទោះបីជា​រស់ ឬ​ងាប់​ក៏​ដោយ​មិន​អាច​ប្រជាពលរដ្ឋ​កាប់​ដោយ​ខ្លួនឯង​បាន​ឡើយ ។

ម្យ៉ាងវិញទៀត ដើមឈើ​ទាំងនេះ មិនមែន​ងាប់​នោះ​ទេ គឺ​នៅ​ស្រស់ញញឹម​តែ​ម្តង ដោយ​គាត់​ឱ្យ​គេ​កាប់​ទាំង​បំពាន​តែ​ម្តង ។ មួយវិញទៀត រឿង​នេះ​មើលទៅ​តូចតាច​ទេ បើសិនជា​អ្នក​ដែល​លួច​កាប់​ដើមឈើ​ខាងលើ​នេះ​ហ៊ាន​សុំ​ទោស​ទទួលយក​ការ​ផាកពិន័យ​តិច​តូច​ពី​ខាង​រដ្ឋបាល​ព្រៃឈើ​នោះ​ជា​ការ​ស្រេច ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក អោម វីរ​: នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​បានឱ្យ​ដឹង​ថា ៖ ខាង​លោក​ពិន័យ​ចំពោះ​ប្រជាពលរដ្ឋ ដែល​លួច​កាប់​ព្រៃឈើ ដែល​អាជ្ញាធរ​ខេត្ត​ខិតខំ​ដាំ​លំអ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណ​:​ទៅ​តាម​ផ្លូវច្បាប់ ហើយនឹង​ហៅ​ម្ចាស់​ស្ថានីយប្រេងឥន្ធន​:​ខាងលើ​ទៅ​ជួប​សួរនាំ​បន្ថែម ។

តែបើ​ចរចា​គ្នា​មិន​ត្រូវ​ទេ ពោល គឺ​ម្ចាស់​កន្លែង​ខាងលើ​មិន​ព្រម​បង់ថ្លៃ​ផាកពិន័យ​ខាង​លោក​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ