ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​​និង​ដកហូត​កាំភ្លើង​បាន​​១ដើម ក្រោយធ្វើ​សកម្ម​​​​ភាពរួ​ច​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក៣​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ប​សេដ្ឋ ក្រោយ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​ទៀត​បាន​សម្រេច​។​ ករណី​ឃាត់ខ្លួន​ ​ធ្វើ​ឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១ ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូក្នុងភូមិ​ពពូល…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក៣​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ប​សេដ្ឋ ក្រោយ​ធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​ទៀត​បាន​សម្រេច​។​ ករណី​ឃាត់ខ្លួន​ ​ធ្វើ​ឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១ ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូក្នុងភូមិ​ពពូល ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​ប​សេដ្ឋ ខេត្តកំពង់​ស្ពឺ ។

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ប​សេដ្ឋ​បានឱ្យ​ដឹង​ថា ​​​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សាន ម៉េ​ង​ហ័​ង អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​សិរី​អណ្តែត ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ។ រីឯ​បក្សពួក​ពីរ​នាក់​ផ្សេង​ទៀត​ដែល​បាន​គេចខ្លួន​បាត់​មានឈ្មោះ ១- ស៊ឹ​ម រស្មី អាយុ​២១​ឆ្នាំ រស់នៅ​ជាមួយ​ជនសង្ស័យ​ខាងលើ និង ២- ឈ្មោះ វិ​ន អាយុ​២៥​ឆ្នាំ មិន​ស្គាល់​ទីលំនៅ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ សាន ម៉េ​ង​ហ័​ង បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ​និង​បក្ស​ពួក​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ប៊ីត ពណ៌​ខៀវ​លា​យស ពាក់​ស្លាក់​លេខ ១R-៣៨១៥ ទៅ​ចំណុច​ខាងលើ​រង​ចាំ​ស្ទាក់​ប្លន់​។​ គ្រានោះ​ក៏​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យុវជន​ម្នាក់​ដែល​ជិះ​ម៉ូតូឌុប​គ្នា យក​បាន​ម៉ូតូ​សង់​ពណ៌​ក្រហម​មួយ​គ្រឿង​ ឆ្នាំ​២០២០ ​បិទ​តែម​ឡើង​ស៊េរី​ឆ្នាំ​២០២១ ជិះ​គេចខ្លួន​តែ​ត្រូវ​កម្លាំង​នគរបាល​ស្ទាក់​ចាប់​តែ​ម្តង​ ។

របាយការណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ យឺន កាលី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្នោត ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ជិះ​ឌុ​ប​គ្នា​ជាមួយ​ឈ្មោះ សុខ ម៉ែ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​រំពារ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ។​ ក្រោយ​ស្ទាក់​ចាប់​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ដកហូត​បាន​អាវុធ​ខ្លី​កែ​ច្នៃ​មួយ​ដើម ​និង​មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ​ប៊ីត​មួយ​គ្រឿង ។​ ក្នុង​ប្រតិបត្តិការ​ស្ទាក់​ចាប់​នោះ​ដែរ​កម្លាំង​នគរបាល​ស្រុក​ក៏​បាន​ដកហូត​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​C១២៥​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​១ID ៧១៧៩ ត្រលប់​មក​វិញ​ផង​ដែរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​មន្ត្រី​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ​ដើម្បី​កសាង​សំណុំរឿង​បន្ត​នីតិវិធី រីឯ​ម៉ូតូ​ជន​រង​គ្រោះ​ក៏​បាន​ធ្វើ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ​ដែរ​។​ ​ ​

អត្ថបទសរសេរ ដោយ