ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​សូរ្យគ្រាស​កាលពី​ម្សិលមិញ​នៅ​កម្ពុជា

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៩ មីនា ២០១៦ បាតុភូត​សូរ្យគ្រាស​កើតឡើង ដែល​អាច​មើលឃើញ​នៅ​ប្រទេស​កម្ពុជា​យើង ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​ថៃ ។ នៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ម៉ោង​៧​ព្រឹក គេ​អាច​មើលឃើញ​បាតុភូត​នោះ ។

កាលពី​ថ្ងៃ​ទី​៩ មីនា ២០១៦ បាតុភូត​សូរ្យគ្រាស​កើតឡើង ដែល​អាច​មើលឃើញ​នៅ​ប្រទេស​កម្ពុជា​យើង ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​ថៃ ។ នៅ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ម៉ោង​៧​ព្រឹក គេ​អាច​មើលឃើញ​បាតុភូត​នោះ ។

ការ​ថតរូប​សូរ្យគ្រាស​ជា​លក្ខណៈ​ឯកជន​នៅ​កម្ពុជា បាន​បង្ហាញ​ព្រោងព្រាត​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។

យោង​តាម​សារព័ត៌មាន​ប្រទេស​ថៃ ផ្សាយ​ថា សូរ្យគ្រាស​មាន​លក្ខណៈ​ពេញលេញ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហើយ​មួយ​ផ្នែក​អាច​មើលឃើញ​នៅ​ប្រទេស​ថៃ ។ ស្រមោល​របស់​ព្រះ​ចន្ទ​បាន​ចូល​ទៅ​បាំង​ព្រះអាទិត្យ កើតឡើង​នៅ​វេលា​ព្រឹក ពី​ម៉ោង​៦ និង​២០​នាទី រហូត​ដល់​ម៉ោង​៨​និង​៤០​នាទី ។

អ្នក​ស្រាវជ្រាវ​ផ្នែក​តារាសាស្ត្រ​របស់​ថៃ បាន​ថត​ផ្សាយ​បន្ត​ផ្ទាល់​តាំងពី​ពេល​ចាប់ផ្តើម ដោយ​បង្ហាញ​ពី​ស្រមោល​ព្រះ​ចន្ទ ចូល​ទៅ​គ្រប​ពីលើ​ពន្លឺព្រះអាទិត្យ ហើយ​រសាត់​ចេញ​វិញ បន្តិច​ម្តង​ៗ ។

ទីតាំង​ដែល​អាច​មើលឃើញ​នៅ​ប្រទេស​ថៃ គឺ​ខេត្ត​ឆៀង​ម៉ៃ នគររាជ​សីមា បាងកក ស៊ុ​ង​ខ្លា និង​ឆាក់​ឈើ​ង​សៅ ។ ចំណែក​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី អាច​មើលឃើញ​ទូ​ទាំង​ប្រទេស ។

សូរ្យគ្រាស​កាលពី​ថ្ងៃ​ទី​៩ មីនា ជា​ប្រភេទ​សូរ្យគ្រាស​មួយ​ដែល​មិន​អាច​មើលឃើញ​ច្បាស់​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ី ប៉ុន្តែ​មាន​លក្ខណៈ​ពេញវង់​នៅ​ឥណ្ឌូ​ណេ​ស៊ី ។ ប្រសិនបើ​អ្នក​ណា​មិន​បានឃើញ​ត្រូវ​រង់ចាំ​រយៈពេល​ជាង​៣​ឆ្នាំ​ទៀត ទើប​ឃើញ​ជា​ថ្មី ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ធ្នូ ២០២០ ។ ចំណែក​សូរ្យគ្រាស​ពេញ​ដួង​មួយ​លើក​ទៀត ត្រូវ​រង់ចាំ​រយៈពេល​៥៤​ឆ្នាំ ដែល​មើលឃើញ​នៅ​ទូ​ទាំង​ប្រទេស​ថៃ នា​ថ្ងៃ​ទី​១១ មេ​សា ២០៧០៕