ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេងស្រីអាយុ ៦ឆ្នាំ ត្រូវរថយន្តអ្នកក្បែរខាង ថយក្រោយ កិនស្លា.ប់ ខណៈពេលជិះកង់លេង

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្មេងស្រី​អាយុ ៦​ឆ្នាំ ម្នាក់ ត្រូវ​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​របស់​អ្នកផ្ទះ​ក្បែរ​គ្នា ថយក្រោយ កិន​បែកក្បាល ស្លា​.​ប់​នៅ​កន្លែង ខណៈពេល​ជិះ​កង់​លេង​។ កង់​នោះ…

ភ្នំពេញ​៖ ក្មេងស្រី​អាយុ ៦​ឆ្នាំ ម្នាក់ ត្រូវ​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​របស់​អ្នកផ្ទះ​ក្បែរ​គ្នា ថយក្រោយ កិន​បែកក្បាល ស្លា​.​ប់​នៅ​កន្លែង ខណៈពេល​ជិះ​កង់​លេង​។ កង់​នោះ ទើប​យក​មកពី​ស្រុក ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​។ គ្រោះថ្នាក់​ចរាចរណ៍ ដែល​នឹក​ស្មាន​មិន​ដល់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នា​២០២១ នៅតាម​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

​ក្មេងស្រី​រងគ្រោះ ឈ្មោះ ឈឹម ម៉ៃ​ហ័​រ អាយុ ៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ សម្បត្តិ ដា អាយុ ៣០​ឆ្នាំ ជា​កម្មករ​ឃ្លាំង​ស៊ីម៉ង់ត៍ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ចេក​ធ្លក ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​។ រីឯ​រថយន្ត ដែល​កិន​ក្មេងស្រី ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 3A-1638​។ អ្នកបើកបរ​រថយន្ត ឈ្មោះ ឃាង សុខ​ឃា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ និង​ជា​អ្នកស្រុក​ជាមួយនឹង​ឪពុក​ក្មេងស្រី​រងគ្រោះ​ដែរ​។​

​ព័ត៌មាន​បានអោយដឹង​ថា នៅ​មុនពេល​កើតហេតុ រថយន្ត​បាន​ដឹក​កង់​ក្មេងស្រី​រងគ្រោះ និង​អង្ករ ដែល​ឪពុក​ក្មេងស្រី​នោះ ផ្ញើរ​មកពី​ស្រុក​។ នៅពេល​មកដល់​កន្លែង​ស្នាក់នៅ​ធ្វើ​ការងារ​របស់​ឪពុក​ក្មេងស្រី​រងគ្រោះ គឺ​ឪពុក​នោះ បាន​ជិះ​ម៉ូតូ មកដល់​មុន ហើយក៏​បានមក​លើ​កក​ង់ អោយ​កូនស្រី ជិះ​លេង ហើយ​ឪពុក ក៏បាន​លើក​អីវ៉ាន ចេញ​ពីលើ​រថយន្ត​។​

​ព័ត៌មាន អោយដឹងទៀតថា បន្ទាប់​ទម្លាក់​អីវ៉ាន់​ពី​រថយន្ត​ហើយ ម្ចាស់​រថយន្ត​នោះ ក៏បាន​រឺ​យ៉ែ​ល​ថយក្រោយ ដើម្បី​បើក​ចេញទៅ តែ​ក៏បាន​កិន​កង់ និង​ក្មេងស្រី បែកក្បាល ស្លា​.​ប់​នៅ​កន្លែង​។ បន្ទាប់ពី​គ្រោះថ្នាក់​នោះ អ្នកបើកបរ​រថយន្ត បាន​រត់គេច​បាត់​។ រថ​យន្ត និង​កង់ ត្រូវបាន​នគរបាល ពិនិត្យ វាស់វែង និង​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ