រាជធានីភ្នំពេញ៖ ក្រោយពីមានការចែកចាយយ៉ាងផុសផុស នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ ស្តីពីផ្នែកខ្លះនៃឈុតសម្តែងខ្លីមួយនៅក្នុងរឿងទុំទាវកម្មវិធីប្រលង Miss Grand Cambodia កាលពីពេលយប់មិញ បង្កឱ្យមានការសើចចំអក ត្រង់ឈុតទាវចាក់ស.ម្លា.ប់ខ្លួន តាមតួអង្គនេនទុំ។
អ្វីដែលចាប់អារម្មណ៍នោះ គឺឈុតសម្តែង ត្រូវបានយកមកកាត់ត និងត្រូលលេង ដោយអ្នកកាត់តមួយក្រុមនោះ បានយករូបភាពត្រង់ឈុតនាងទាវ ដកកាំបិតចាក់ស.ម្លា.ប់ខ្លួន រួចដេកស្លា.ប់ នៅលើទុំ យកមកធ្វើជារឿងសើចចំអក (troll) និងបាននាំគ្នារិះគន់តៗគ្នា ពេញបណ្តាញហ្វេសប៊ុកថា «តួស្រីដូចខ្វះកន្លែងដេកស្លា.ប់!»។
ចំណុចនេះ គឺថាអ្នកលេងបណ្តាញសង្គមខ្លះ បានចែករំលែក និងសើចត្រង់កន្លែង តួនាងទាវ ដេកស្លា.ប់នោះ គឺនៅលើចន្លោះភ្លៅរបស់តួទុំ ដែលអាចនិយាយបានថា ស្លា.ប់លើសំខាន់របស់ទុំ។ ឈុតឆាកនេះ ធ្វើឲ្យគេនាំសើច និងបានលើកឡើងថា នាងទាវ ដូចខ្វះកន្កែងដេកស្លា.ប់។ រូបភាពនេះ មិនត្រឹមតែទស្សនិកជនក្នុងស្រុកទេ ពោលក៏មានទស្សនិកជនប្រទេសជិតខាង ក៏យកទៅត្រូលសើចចំអកផងដែរ។
ពាក់ព័ន្ធបញ្ហាខាងលើ អ្នករៀបចំកម្មវិធីសម្តែងឈុតឆាកនេះ លោក អ៊ិន សុភិន បានចាត់ទុកការយករូបភាពឈុតសម្តែងទៅត្រូល នាពេលនេះ គ្រាន់តែជាការលេងសើច និងចង់ល្បីប៉ុណ្ណោះ។
លោកបានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចថា ការយករូបនេះ ទៅត្រូល គឺគ្រាន់គេលេងសើច ព្រោះវាប្លែក។ ចំណែកឈុតសម្តែងពេញរបស់គេល្អ និងមានអ្នកគាំទ្រច្រើន។
លោកថា គេយកចំណុចតូចមួយ មកត្រូលលេងសើច តែមិនមើលសកម្មភាព ពេលសម្តែង និងផ្សាយផ្ទាល់នោះ គឺមានគេចូលខំមិន សសើរច្រើន។ បើសូម្បីបរទេស ក៏គេចូលមើល។
លោកបញ្ជាក់ថា ឈុតនេះ គឺគ្រាន់តែបេក្ខនារី មកពីខេត្តត្បូងឃ្មុំ ចង់សម្តែងឈុតក្នុងរឿងទុំទាវ ដោយបង្ហាញសម្លៀកបំពាក់សម័យកាលនោះ។ ប៉ុន្តែអ្នកត្រូល ចាំយកអ្វីដែលប្លែក ដើម្បីយកទៅត្រូលលេងសើចប៉ុណ្ណោះ។
លោកបន្ថែមថា ការសម្តែងរបស់គេ គឺមានក្បួនខ្នាតត្រឹមត្រូវ គ្រាន់តែពេលខ្លះ ការសម្តែងទៅ វាចៃដន្យ ហើយអ្នកត្រូល ចាំតែយកត្រូល ដោយចង់អោយខ្លួនល្បី។
យ៉ាងណាក៏ដោយ បើតាមលោក អ៊ិន សុភិន កម្មវិធី Miss Grand Cambodia ឆ្នាំទី២ នាពេលនេះ គឺមានការគាំទ្រច្រើន ហើយក្រុមការងារលោក បានខិតខំខ្លាំង ព្រោះធ្វើដើម្បីខ្មែរ។
លោកថា ជាក់ស្តែង គ្រាន់តែលោក បានដាក់អោយមានការបោះឆ្នោតតាមប្រព័ន្ធអនឡាញ នូវឈុតតំណាងខេត្ត និងតំណាងជាតិ តែមួយថ្ងៃនេះ ឃើញមានអ្នក like និង Share ច្រើន ខណៈពេលកំពុង live តាមហ្វេសប៊ុកនោះ មានអ្នកចូលទស្សនាប្រមាណ ១៧០k៕ សុខ វាសនា
ចែករំលែកព័តមាននេះ