ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋខ្មែរ ២នាក់ទៀត ត្រូវបានថៃ ដោះ​លែង និងបញ្ជូនមកឱ្យកម្ពុជាវិញ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ ឱ្យមាន​សេរីភាព​វិញ ក្រោយ​ជាប់ពន្ធ​ធនាគារ ក្នុងប្រទេស​ថៃ​។ បុរស​ទាង ២​នាក់​នោះ ត្រូវបាន​ថៃ…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ ឱ្យមាន​សេរីភាព​វិញ ក្រោយ​ជាប់ពន្ធ​ធនាគារ ក្នុងប្រទេស​ថៃ​។ បុរស​ទាង ២​នាក់​នោះ ត្រូវបាន​ថៃ បញ្ជូន​មកដល់​កម្ពុជា​វិញ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ តាម​ច្រកព្រំដែន​អន្តរជាតិ​ជាំ ស្ថិតក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ ដែល​ថៃ​ដោះលែង​នោះ គឺ​ម្នាក់ ឈ្មោះ លឹម ប៉ោង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម ឃុំ​ថ្នល់កែង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បុរស​នេះ ត្រូវបាន​ថៃ ចាប់​ពីបទ​ឆ្លងដែន​រក​ឈើ​ក្រញូង នៅក្នុង​ប្រទេស​ថៃ ដោយ​ថៃ ចាប់ខ្លួន​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ចូល​តាម​ច្រក​អូ​ជុ​ញ ជាប់គុក​នៅ​ខេត្ត​ស៊ីសាកេត និង​ម្នាក់ទៀត ឈ្មោះ គីម វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ពីបទ​ជួញដូរ​គ្រឿងញៀន នៅ​ប្រទេស​ថៃ ចាប់ខ្លួន​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១២​។ បុរស​នេះ ចូល​ប្រទេស​ថៃ តាម​ច្រក​អូរ​ស្មាច់ ហើយ​ជាប់គុក នៅ​ខេត្ត​អូ​ប៊ុន​។

​មន្ត្រី ដែល​បម្រើ​ការងារ នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឱ្យដឹង ពលរដ្ឋ​ខ្មែរ ទាំង ២​នាក់​នេះ ​បន្ទាប់ពី​បានទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ថកិច្ច បាន​ណែនាំ និង​ឱ្យធ្វើ​កិច្ចសន្យា ឈប់​ធ្វើដំណើរ​ឆ្លងដែន​ដោយ​ខុស​ច្បា​ប់​ចូល​ទឹកដី​ទៀត​។ បុរស​ទាំង ២​នាក់ ត្រូវបាន​ប្រគល់​ទៅឱ្យ​គ្រូពេទ្យ ពិនិត្យ យក​សំណាក រក​កូ​វីដ​១៩ ហើយ​លទ្ធផល អវិជ្ជមាន ទាំង ២​នាក់​។ បុរស​ទាំង ២​នាក់ ក៏ត្រូវ​បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​ទួល​ថ្មី ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ