ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​​សៀមរាប​ជាង​៤​ម៉ឺន​នាក់

2 ឆ្នាំ មុន
  • សៀមរាប

រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ដើរ​លេង​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​។

ខេត្តសៀមរាប ៖ រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ដើរ​លេង​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​អំពី​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដើរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​នានា កាលពី​ថ្ងៃ​ទី​០៧ ខែ តុលា ឆ្នាំ​២០២១ ដែល​មាន​ចំនួន​ប្រមាណ ១៤.០៤០ នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់ ៖ ១- រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ៩.០០០ នាក់​, ២- រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំ​នួ​ប្រមាណ ២.៦០០ នាក់​, ៣ – សហគមន៍​ទេស ចរណ៍​-​អេកូ​ទេសចរណ៍​មាន​ចំនួន​ប្រមាណ ២.៤០០ នាក់ និង ៤-​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៤០ នាក់ ។

សរុប​រយៈពេល​០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ តុលា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដើរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​-​សហគមន៍​អេកូ​ទេសចរណ៍​នានា​មាន​ចំនួន​ប្រមាណ ៣៣.២២២ នាក់​ក្នុង​នោះ ៖ ១ – រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ២១.០០០ នាក់​។ ២- រមណីយដ្ឋាន​ឧទ្យាន ជាតិ​ភ្នំ​គូលែន​មាន​ចំ​នួ​ប្រមាណ ៦.៣០០ នាក់​។ ៣- សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​មាន​ចំនួន​ប្រមាណ ៥.៧០០ នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ២២២ នាក់ ។

ហើយ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នោះ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​ជាង ១២.០០០ នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ជា​លក្ខណៈ​គ្រួសារ​។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរណ៍​បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ៧.០០០ នាក់​, រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំនួន​ប្រមាណ ២.៨០០ នាក់ និង​ទៅ​សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​ចំនួន​ប្រមាណ ២.២០០ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង ចំនួន ៩៦ នាក់ ។

ដោយឡែក បើ​យើង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​វិញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២១​នេះ មាន​ភ្ញៀវ​ទេស​ចរណ៍​​បរទេស បាន​ចូល​មក​ទិញ​បណ្ណ​ចូល​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ ចំនួន ៩៦​សន្លឹក កើនឡើង​ជាង​១​ភាគរយ គិត​ជា​ទឹកប្រាក់​ស្មើនឹង ៤.១៤៧ ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​១ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃខែ​ដូច​គ្នា ក្នុង​ឆ្នាំ​២០២០ កន្លង​ទៅ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ