ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ក្តៅ​គគុក​! សឿ សុធា​រ៉ា និង ខ្ញុង ផ្លោង​សំដី​យ៉ាង​ចាក់​ដោត​ដាក់​គ្នា ​រឿង​លុយ​តុងទីន

2 ឆ្នាំ មុន
  • ភ្នំពេញ

កំ​ដៅ​បាន​ចាប់ផ្តើម​ផ្ទុះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​អ្នក​នាង សឿ សុធា​រ៉ា និង​អ្នក​នាង ខ្ញុង បាន​ធ្វើការ​ផ្លោង​ពាក្យ​សំដី​ដាក់​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​លុយ​តុងទីន​។ អ្នក​នាង សឿ សុធា​រ៉ា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ កំ​ដៅ​បាន​ចាប់ផ្តើម​ផ្ទុះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​អ្នក​នាង សឿ សុធា​រ៉ា និង​អ្នក​នាង ខ្ញុង បាន​ធ្វើការ​ផ្លោង​ពាក្យ​សំដី​ដាក់​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​លុយ​តុងទីន​។ អ្នក​នាង សឿ សុធា​រ៉ា បាន​សម្តែង​ការ​មិន​សប្បាយចិត្ត បន្ទាប់​ពី​កូន​តុងទីន​របស់​នាង​មួយ​ចំនួន​បាន​បង្ហោះ​ពាក្យពេចន៍​វាយប្រហារ​មួយ​ចំនួន​មក​លើ​រូប​នាង ដែល​បាន​ជំពាក់​លុយ​តុងទីន ដែល​មិន​ទាន់​បាន​ដោះស្រាយ​អស់​។

យ៉ាងណា បន្ទាប់​ពី​តារា​រូប​នេះ​បាន​ចេញ​មុខ​ដោះស្រាយ​អោយ​កូន​តុងទីន​របស់​នាង​ជា​បន្តបន្ទាប់​ហើយ សឿ សុធា​រ៉ា ក៏​បាន​បញ្ចេញ​ឈ្មោះ​តារា​២​រូប​ដែល​នៅ​ជំពាក់​លុយ​តុងទីន​នាង​ដូច​គ្នា​។ អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហាញមុខ​កូន​តុងទីន​២​នាក់ គឺ នាង ខ្ញុង និង ស្រី អយ ដែល​ជំពាក់​លុយ​នាង​មិន​ព្រម​សង ហើយ​ធ្វើ​អោយ​នាងរង​គ្រោះ​។

អ្នក​នាង សឿ សុធា​រ៉ា បាន​បង្ហោះ​សារ​ថា បងប្អូន​បានដឹង​រួច​មក​ហើយ​ថា មាន​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ជា​ហូរហែ​អំពី​នាង​ខ្ញុំ ពី​រឿង​ដែល​នាង​បាន​ជំពាក់​លុយ​គេ​មិន​សង ក្នុង​រឿង​ការ​លេង​តុងទីន «​ដើម្បី​ប​ង្វឹ​ល​លុយ​ទៅ​អោយ​គ្នា​ទៅ​វិញ ទៅ​មក​»​។

នាង​បញ្ជាក់​ថា ទឹកប្រាក់​ត្រឹមតែ 844$ តែ​ប៉ុណ្ណោះ គេ​មិន​ទុក​មុខ​អោយ​នាង​ខ្ញុំ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​តែ​កូន​ៗ​ដេញ​យក​លុយ​ទៅ​បាត់ រួច​មិន​ព្រម​សង​មក​វិញ ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ រហូត​ធ្វើ​អោយ​គេ​ចុះ​ផ្សាយ​អំពី​នាង​ខ្ញុំ​ទាល់តែ​បាន ដែល​នាង​ខ្ញុំ​កំពុង​តែ​ទទួលខុសត្រូវ​ហើយ​។

នាង​ថា បើ​នាង​ខ្ញុំ​បានជា​ជ្រុល​ប្រឡាក់​ទៅ​ហើយ អ្នក​ដែល​ជំពាក់​នាង​ខ្ញុំ​ក៏​ត្រូវ​តែ​ប្រឡាក់​ជាមួយនឹង​នាង​ខ្ញុំ​ដែរ​។ ថ្ងៃនេះ សូម​បង្ហាញ​មុខ​កូន​តុងទីន​ខ្ញុំ​២​នាក់ ដែល​ជំពាក់​លុយ​នាង​ខ្ញុំ​មិន​ព្រម​សង ហើយ​ធ្វើ​អោយ​នាង​ខ្ញុំ​រង​គ្រោះ​ដោយសារ​តែ​ពួក​គាត់ រហូត​យក​ប្លង់​ផ្ទះ​ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​នាង​ខ្ញុំ​ទុក​សម្រាប់​កូន​ៗ​នាង​ខ្ញុំ​បាន​ជ្រក​នោះ យក​ទៅ​បញ្ចាំ ដើម្បី​បំពេញ​ទំនួល​ខុស​ត្រូវ​ទៅ​អោយ​កូន​ៗ​ផ្សេង​ៗ​ដទៃ​ទៀត ដើម្បី​កុំអោយ​មាន​បញ្ហា​ចោទប្រកាន់​ណាមួយ​ឡើង​។

តារា​សម្តែង​រូប​នេះ រាយ​នាម​កូន​តុងទីន​ដូច​ខាងក្រោម ៖ ទី​១- ឈ្មោះ អ្នក​នាង ស្រេង សុ​កាន់​ដា (​ហៅ​ស្រី​ញ៉ុ​ង​) តារា​កំប្លែង ជំពាក់​នូវ​ទឹកប្រាក់​នាង​ខ្ញុំ​ចំនួន 10860$ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២១ មក​ទល់​នឹង​ថ្ងៃនេះ គាត់​មិន​ព្រម​សង​ប្រាក់​នាង​ខ្ញុំ​ទេ ដោយ​អោយ​នាង​ខ្ញុំ​ទទួលខុសត្រូវ​បង់ប្រាក់​ជំនួស​គាត់​ក្នុង​មួយ​ថ្ងៃ​220$ រហូត​ចប់​តុងទីន​នាង​ខ្ញុំ​40​ថ្ងៃ​ទៀត​… ។ បញ្ជាក់ ៖ (​តុងទីន​ក្បាល​20$ គាត់​លេង​11​ក្បាល​ងា​.​ប់​ទាំងអស់​)​។ ទី​២- ឈ្មោះ អ្នក​នាង ជួន ចាន់​រតន (​ហៅ​ស្រី​អយ​) អតីត​តារា​កំប្លែង ជំពាក់​នូវ​ទឹកប្រាក់​នាង​ខ្ញុំ​ចំនួន 9520$ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២១ មក​ទល់​នឹង​ថ្ងៃនេះ គឺ​គាត់​មិន​ព្រម​សង​ប្រាក់​នាង​ខ្ញុំ​ទេ ដោយ​អោយ​នាង​ខ្ញុំ​ទទួលខុសត្រូវ​បង់ប្រាក់​ជំនួស​គាត់​ក្នុង​មួយ​ថ្ងៃ​173$ រហូត​ចប់​តុងទីន​នាង​ខ្ញុំ​ចំនួន​40​ថ្ងៃ​ទៀត​…​។ បញ្ជាក់ ៖ (​តុងទីន​ក្បាល​20$ គាត់​លេង​7​ក្បាល​ងា​.​ប់​5 រស់​2)​។

អ្នក​នាង​សុធា​រ៉ា បញ្ជាក់​ទៀត​ថា «​ខ្ញុំ​ថែម​ទាំង​ចេញ​លុយ​ជំនួស​គាត់​500$ ចំនួន​37​ស​ប្តា​ហ៍​ទៀត ដែល​គាត់​បាន​លេង​តុងទីន​ជាមួយ​នាង​ខ្ញុំ​មួយ​ខ្សែ​ទៀត គឺ​ក្បាល​100$ »​។ សេចក្តី​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូមអ្នក​នាង​ទាំង​២ មេត្តា​យក​លុយ​មក​សង​នាង​ខ្ញុំ​ផង ដើម្បី​ខ្ញុំ​យក​លុយ​ហ្នឹង​ទៅ​អោយ​កូន​ៗ​ដែល​គេ​រង​គ្រោះ​ដោយសារ​តែ​អ្នក​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បាន​បង្ហោះ​សារ​ខាងលើ​នេះ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង សឿ សុធា​រ៉ា ក៏​ត្រូវ​បាន​លុប​សារ​នេះ​ចេញ​វិញ​។ យ៉ាងណា ក្រោយ​ការ​ទទួល​ដឹង​ពី​ការ​បង្ហោះ​សារ​ពី​អ្នក​នាង សឿ សុធា​រ៉ា នា​ពេល​នេះ តារា​កំប្លែង​អ្នក​នាង ខ្ញុង ក៏​បាន​ធ្វើការ​បង្ហោះ​ដៀមដាម​ទៅ​វិញ​ជា​បន្តបន្ទាប់​ផង​ដែរ​។

ក្នុង​សារ​មួយ អ្នក​នាង ខ្ញុង បាន​បង្ហោះ​ថា «​មាន​បងប្អូន​ខ្លះ​មិន​ទាន់​ដឹង​រឿង​ច្បាស់ កុំ​ប្រញាប់​វិនិច្ឆ័យ​ទាំង​ងងឹត​ងងុល ព្រោះ​អាច​នាំ​អោយ​អ្នកមាន​វិប្បដិសារី​នៅ​ថ្ងៃក្រោយ ដោយសារ​តែ​ការ​គិត​អគតិ ដោយសារ​តែ​អណ្ដាត​អត់​ឆ្អឹង និង​មាត់​អត់​គំរប​របស់​អ្នក​»​។

សារ​ខាងលើ​នេះ ក៏​ត្រូវ​បាន​អ្នក​នាង សឿ សុធា​រ៉ា ចែកចាយ​បន្ត (Share) ជាមួយនឹង​ការ​ភ្ជាប់​សារ​ខ្លី​មួយ​វិញ​ថា «​សង​លុយ​ខ្ញុំ​មក ទំហំ​លុយ ថ្ងៃខែ​ជំពាក់​ខ្ញុំ​»​។ ការ​ភ្ជាប់​សារ​នេះ គេ​ក៏​បានឃើញ​អ្នក​នាង ខ្ញុង បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ក្រោម​វិញ​ថា «​ចេញ​មុខ​មក កុំ​លាក់ខ្លួន​អ​ញ្ចឹ​ង​ធា​រ៉ា ចេញ​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ បញ្ជាក់​ឱ្យ​ច្បាស់​អ្នក​ណា​ជំពាក់​អ្នក​ណា​»​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា «​រឿង​ខ្ញុំ​អោយ​គាត់ (​សឿ សុធា​រ៉ា ) ផុស​តាម​ដំណើរ និង​អស់ចិត្ត​គាត់​ចុះ ព្រោះ​ភ្ជុំ​ហើយ​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ការងារ​នេះ ហើយ​ខ្ញុំ​សុំ​មិន​បកស្រាយ​អ្វី​ឡើយ គឺ​ទុក​អោយ​ច្បាប់​ជា​អ្នក​ចាត់ចែង​»​។ នាង​បញ្ជាក់​ថា »​ខ្ញុំ​បាន​ដោះស្រាយ​រឿង​នឹង​រួចរាល់​ហើយ បើ​គាត់​នៅ​តែ​ផុស​ចឹ​ង​ទៀត​ចឹ​ង ចឹ​ង​អ្វី​ដែល​គាត់​បាន​ធ្វើ​នេះ គឺ​ពី​បទ​បរិហារកេរ្តិ៍ ចឹ​ង​ខ្ញុំ​កំពុង​ដាក់​ពាក្យបណ្តឹង​ទៅ​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ