បន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមកកម្សាន្តតំបន់រមណីយដ្ឋានមានជាង៧ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ថា ៖ក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីយខ្មែរឆ្នាំ២០២១នេះ រយៈពេល៣ថ្ងៃប្រជាពលរដ្ឋមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទេសចរណ៍និងកន្លែងកម្សាន្តនានា ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន៧,៣៩២នាក់ ។
លោកបានបញ្ជាក់ថា ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មានប្រជាពលរដ្ឋមកកម្សាន្តមានចំនួន៩៩៣នាក់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មានចំនួន៣,៥៣៥នាក់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានចំនួន២,៨៦៤នាក់ ។
លោក ឈឿន សេរីវុធ បានបញ្ជាក់ថា ៖ ខេត្តបន្ទាយមានជ័យ ឆ្នាំ២០២១នេះ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនៅតំបន់ទេសចរណ៍មានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ពបារាយប្រាសាទមេបុណ្យ និងអាងជើងគ្រូស ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានប្រជាពលរដ្ឋមកកម្សាន្តតិចតួចដែលឃើញប្រជាពលរដ្ឋមកលេងកម្សាន្តច្រើនកោះករនៅផ្លូវវាងក្រុងសិរីសោភ័ណ ដែលទឹកបើកអោយចរាចរណ៍មុនថ្ងៃបុណ្យភ្ជំបិណ្ឌក្នុង១ថ្ងៃមានមិនតិចជាងពាន់ នាក់នាំគ្រួសារមកលេងកម្សាន្តមើលទេសភាពពេលល្ងាចទឹករលកជាលក្ខណៈគ្រួសារ នៅពេលដែលខេត្តបន្ទាយមានជ័យ មាន៦ស្រុក/ក្រុង បានរងគ្រោះដោយទឹកជំនន់កំពុងជនលិចដែលប៉ះពាល់ធ្ងរក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ៕
ចែករំលែកព័តមាននេះ