ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅទំនប់បង្ហៀរបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង អ្នកទៅលេងកកកុញ មិនចាញ់ទំនប់អន្លង់ជ្រៃ នៅខេត្តត្បូងឃ្មុំ ប៉ុន្មានឡើយ

2 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង​៖ បើទោះបីជា​ជំងឺ​កូ​វីដ​១៩ កាច​សាហាវ​ខ្លាំង ហើយ​កំពុង​ឆ្លង​រាតត្បាត​ច្រើន​ក៏ដោយ ប៉ុន្តែ​គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ច្រើន​កោះករ ទៅលេង​នៅ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ ក្នុង​ខេត្តព្រៃវែង អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ អ្នក​ទាំងនោះ…

ព្រៃវែង​៖ បើទោះបីជា​ជំងឺ​កូ​វីដ​១៩ កាច​សាហាវ​ខ្លាំង ហើយ​កំពុង​ឆ្លង​រាតត្បាត​ច្រើន​ក៏ដោយ ប៉ុន្តែ​គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ច្រើន​កោះករ ទៅលេង​នៅ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ ក្នុង​ខេត្តព្រៃវែង អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ អ្នក​ទាំងនោះ ក៏​ហាក់ដូចជា​ភ្លេចខ្លួន ហើយ​ពុំ​សូវ​ចូលរួម​ការពារ​ទប់ស្កាត់​កូ​វីដ​១៩ តាម​វិធាន​សុខាភិបាល​ប៉ុន្មាន​នោះទេ  ជាពិសេស​គឺ​ប្រមូល​ផ្តុំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ មិន​ខុសពី​ទិដ្ឋភាព​នៅ​ទំនប់ទឹក​អន្លង់​ជ្រៃ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ប៉ុន្មាន​ឡើយ​។​

​នៅក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ គឺ​នៅ​ថ្ងៃទី​៥-៧ ខែតុលា​នេះ គេ​ឃើញ​នៅ​ចំណុច​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ភ្ញៀវទេសចរ​ជាតិ ប្រមាណ​ជាង ១​ម៉ឺន​នាក់ បាននាំគ្នា ទៅ​មុជទឹក​លេង​កម្សាន្ដ និង​ជួបជុំ​ផឹកស៊ី​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការរក្សា​គម្លាត ឬ​ពាក់​ម៉ាស​ទេ​។ ករណីនេះ  ធ្វើ​ឲ្យ​មានមតិ​ខ្លះ បានលើកឡើង​ទាំង​ព្រួយបារម្ភ​ថា ភ្ជុំ​រួច មិនដឹង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីត​១៩ ប៉ុន្មាន​ពាន់​នាក់​នោះទេ​។​

​លោក ហាក់ វង្ស មេឃុំ​ធា​យ បាន​ឲ្យ​ដឹងថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីត​១៩ អាជ្ញាធរ​ស្រុក បានដាក់​ផែនការ និង​មន្ត្រី​ជំនាញ ចុះមក​ធ្វើការ​អប់រំ​ណែនាំ​ដល់​ក្រុមអាជីវករ ក៏ដូចជា​ភ្ញៀវទេសចរ​ទាំងអស់ ឲ្យ​ចួ​ល​រួម​អនុវត្តតាម​វិធានការ​សុខាភិបាល និង​ហាម​ជួបជុំ​ផឹកស៊ី​។ ប៉ុន្ដែ​ជាក់ស្ដែង ក្រុម​ភ្ញៀវទេសចរ​ទាំងអស់ គឺ​មិនបាន​សហការ និង​ចូលរួម​អនុវត្តតាម​វិធាន​សុខាភិបាល​នោះទេ ជាហេតុ​ធ្វើ​ឲ្យ​ខាង​អាជ្ញាធរ មានការ​ព្រួយបារម្ភ​ជាខ្លាំង​។ ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ យើង​អាច​ការពារ​សន្ដិសុខ និង​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ​។​

​សូម​រម្លឹកថា ដោយសារតែ​អ្នក​ទៅលេង​ច្រើន ហើយ​មិន​សហការ ដោយ​មិន​ពាក់​ម៉ាស និង​មិន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ អាជ្ញាធរ​សមត្ថកិច្ច កាលពី​ថ្ងៃទី​៦ ខែតុលា បានសម្រេច​បិទ​ជា​បណ្តោះអាសន្ន មិន​ឲ្យ​មាន​អ្នក​ចូល​លេង​ទៀត​ទេ នៅ​ទំនប់ទឹក​អន្លង់​ជ្រៃ ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​។ រូបភាព​យុវវ័យ​ទៅលេង​ទឹក រហូត​ដល់ក​កុញ ប្រជ្រៀត​គ្នា នៅ​ទំនប់ទឹក​អន្លង់​ជ្រៃ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ គឺ​មិន​ខុសពី​ទិដ្ឋភាព​នៅ​ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ ក្នុង​ខេត្តព្រៃវែង​ប៉ុន្មាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ