ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរ នៅប៉ៃលិន នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ ធ្លាក់ចុះ រហូតដល់ជិត ៨៤%

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ ភ្ញៀវទេសចរ នៅក្នុង​ខេត្ត​ប៉ៃលិន សប្បាយរីករាយ​យ៉ាងខ្លាំង ក្នុង​រយ​:​ពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៧ ខែតុលា…

ខេត្ត​ប៉ៃលិន​៖ ភ្ញៀវទេសចរ នៅក្នុង​ខេត្ត​ប៉ៃលិន សប្បាយរីករាយ​យ៉ាងខ្លាំង ក្នុង​រយ​:​ពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១​។ ប៉ុន្តែ​ភ្ញៀវទេសចរ នៅ​ខេត្ត​ប៉ៃលិន នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២១ នេះ ធ្លាក់ចុះ រហូតដល់​ជិត ៨៤%​។ 

​ក្នុង​ឱក​ស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ឱ្យ​វិស័យ​ទេសចរណ៍ មានដំណើរ​ការឡើង​វិញ ពោលគឺ​អនុញ្ញាត​ឱ្យមាន​ការដើរ​លេង​កម្សាន្ត នៅតាម​រមណីយដ្ឋាន​នានា ទូទាំងប្រទេស​។ តែ​ភ្ញៀវ ត្រូវ​អនុវត្តតាម​វិធានការ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល និង​ធ្វើតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ផងដែរ​។​

​ស្ត្រី​ម្នាក់ ឈ្មោះ ចែ នាង អាយុ ៤០​ឆ្នាំ រស់នៅក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់ថា នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០២១​នេះ ពួកគាត់​បាន​នាំ​ក្រុមគ្រួសារ ដើរលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ជាច្រើន ដូចជា រមណីយដ្ឋាន​ចំការ​ខ្នុរ រមណីយដ្ឋាន​ម្លប់​សាវម៉ាវ និង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ​ជាដើម ដោយ​ម្នាក់ៗ មានការ​សប្បាយរីករាយ​ក្នុង​ចិត្ត​យ៉ាងខ្លាំង ខណ​:​អ្នកខ្លះ នាំគ្នា​ហូប​អាហារ នៅតាម​ខ្យុ​ស ហើយ​ក្រោយមក ក៏​នាំគ្នា​ចុះទៅ​ងូតទឹក​លេង ធ្វើឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ត រហូត​ដល់ពេល​ល្ងាច ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​។

​ប្រភព​ដដែល​បន្តទៀត​ថា តែ​នៅតាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន នា​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មានការ​ស្ងាត់​ភ្ញៀវទេសចរ​ខ្លាំង ជាង​ឆ្នាំមុនៗ ខណ​:​ដែល​ម្នាក់ៗ មានការ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំ​ងឹ​កូ​វីដ​១៩ ព្រោះ​នៅក្នុង​គ្រួសារ​មួយ បើ​មាន​នរណាម្នាក់ កើត​ជំងឺ​នេះ គឺ​អ្នក​ផ្សេងទៀត ក៏ត្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​ផងដែរ ជាហេតុ​ធ្វើឱ្យ​ខាតបង់​ពេលវេលា​ធ្វើ​ការងារ ឬ​លក់ដូរ ជាដើម ទើប​ម្នាក់ៗ មិនសូវ​ហ៊ាន​ចេញ​ដើរលេង​នោះឡើយ​។  

​លោក លឹម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ប៉ៃលិន បានឱ្យដឹង កាលពី​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១​នេះ​ថា  នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០៥-០៧ ខែតុលា ឆ្នាំ​២០២១​នេះ ភ្ញៀវទេសចរ​ជាតិ ដែល​បាន​ដើរលេង​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ប៉ៃលិន សរុប​មាន​ចំនួន ២ ៥២៩​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ភ្ញៀវទេសចរ កាលពី​ភ្ជុំ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ១៥ ៧៦៩​នាក់ គឺ​ថយចុះ ចំនួន ៨៣.៩៦%​។

​លោក​បន្តទៀតថា ភ្ញៀវទេសចរ​អន្តរជាតិ ចូលមក​ខេត្ត​ប៉ៃលិន​នេះ មិនមាន​ឡើយ ព្រោះតែ​បញ្ហា​ជំងឺ​កូ​វីដ ១៩ មិនទាន់​ថយចុះ​ទៅវិញ ដូច្នេះ​ភ្ញៀវ​អន្តរជាតិ មិន​ហ៊ាន​ចូល​មកលេង​នៅក្នុង​ខេត្ត​ប៉ៃលិន​នោះទេ​។

​លោក បញ្ជាក់ទៀតថា ចំពោះ​មូលដ្ឋាន​អាជីវកម្ម​រមណីយដ្ឋាន មានការ​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ បាន​យ៉ាង​ល្អប្រសើរ​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ