ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ ឆេះអស់គ្រឿងក្នុង ១បន្ទប់ នៅសង្កាត់ទួលសង្កែ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បន្ទប់ផ្ទះល្វែងមួយកន្លែង បានឆ្លងចរន្តអគ្គិសនីនៅម៉ាស៊ីនត្រជាក់ ក្លាយជាអគ្គិភ័យ ឆាបឆេះផ្អែង​ហុយ​ទ្រលោម បណ្តាលអោយខូចខាត​សម្ភារៈ នៅខាងក្នុងទាំងស្រុង។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលា​ម៉ោងប្រមាណ…

រាជធានីភ្នំពេញ៖ បន្ទប់ផ្ទះល្វែងមួយកន្លែង បានឆ្លងចរន្តអគ្គិសនីនៅម៉ាស៊ីនត្រជាក់ ក្លាយជាអគ្គិភ័យ ឆាបឆេះផ្អែង​ហុយ​ទ្រលោម បណ្តាលអោយខូចខាត​សម្ភារៈ នៅខាងក្នុងទាំងស្រុង។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលា​ម៉ោងប្រមាណ ១រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នៅ​ផ្ទះលេខ៥១៥F ផ្លូវ៩៩R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អ្នក​រស់នៅក្បែរខាង បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្សែងហុយ ខ្មួលខ្មាញ់ពីផ្ទះ​មួយខ្នងខាងលើ បង្កអោយ​មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងសមត្ថកិច្ច នាំគ្នា ជួយយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ និងទាក់ទងហៅ​រថយន្ត​ពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ទៅអន្តរាគមន៍ ហើយ​បាញ់អស់ ១គ្រឿង ទើបរលត់។

នគរបាលការិយាល័យបង្ការពន្លត់អគ្គិ​ភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អគ្គិភ័យ​នេះ បណ្តាល​មកពីឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់ បានឆេះរាលដាលទៅពូក និងសម្ភារៈ នៅក្នុងបន្ទប់ដេក អស់ទាំងស្រុង។ នៅក្នុងហេតុការណ៍នេះ ពុំបណ្តាលអោយឆេះរាលដាលទៅលំនៅឋានផ្សេងទៀត និងពុំមានអ្នករងរបួសឡើយ៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ