ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរសម្តែងក្តីរីករាយ​ ខណៈ​រាជរដ្ឋា​ភិបាល​បើក​ឱ្យ​ទេសចរណ៍​ឡើងវិញ ដោយអនុវត្ត​តាមវិធានការ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២១ កន្លងទៅ​នេះ ​ភ្ញៀវ​ទេសចរណ៍​បាន​សម្ដែង​ការ​សប្បាយ​រីករាយ និង​ភ្ញាក់ផ្អើល

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២១ កន្លងទៅ​នេះ ​ភ្ញៀវ​ទេសចរណ៍​បាន​សម្ដែង​ការ​សប្បាយ​រីករាយ និង​ភ្ញាក់ផ្អើល នៅ​ពេល​ទៅ​ទស្សនា​ប្រាសាទ​នានា​ នៅ​តាម​រមណីយ​ដ្ឋា​ន​អង្គរវត្ត នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ដែល​មាន​ការ​រៀបចំ​បរិស្ថានយ៉ាង​ស្អាត និង​ទេសភាព​គួរ​ឱ្យ​គយគន់​។

លោក សំ ដែល​ជា​ភ្ញៀវ​ទេសចរណ៍​ មក​ពី​ខេត្ដបាត់ដំបង បាន​លើក​ឡើង​ថា ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​ជួប​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ពួក​គាត់​បាន​ផ្អាក​ដើរ​កម្សាន្ដ​មួយ​រយៈ​ រហូត​ដល់​ពេល​រាជ​រ​ដ្ឋា​ភិ​បាលបាន​បើក​ផ្លូវ និង​បើក​ទេសចរណ៍​ឡើង​វិញ ទើប​ពួក​ខ្ញុំ​នាំ​ក្រុម​គ្រួសារ​មក​ដើរ​លេងកម្សាន្ត និង​ទស្សនា​ប្រាសាទអង្គរវត្ត ឃើញ​ថា មាន​ទិដ្ឋភាព​ស្រស់​ស្អាត​ប្លែក​ជាង​លើក​មុន​ៗ ដោយ​មានការ​រៀបចំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សោ​ភ័ណ្ឌ​ភាព​ដ៏​ល្អ​ស្អាត​។ ក្នុង​នោះ​រួម​មាន ការ​រុះរើ​តូប​លក់ដូរ​នៅ​តំបន់​ខាងលិច​អង្គរ រៀបចំ​សួនច្បារ និង​ដាំ​ដើមឈើ​បន្ថែម ព្រមទាំង​ការ​ស្ថាបនា និង​កែ​លម្អ​ផ្លូវថ្នល់​ជា​ច្រើន​កន្លែង ដែល​ពួក​គាត់​មិន​ធ្លាប់​ឃើញ​កន្លង​មក ។ ​

លោកបាន​បន្ត​ថា នៅ​មុខ​ប្រាសាទអង្គរវត្ត ក៏​ឃើញ​មាន​រៀបចំ​ការពារ ដោយ​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​អប្សរា ដើម្បី​ការពារ ជំងឺ​កូ​វី​ដ​-១៩ តាម​វិធានការ​រាជរដ្ឋាភិបាល​បាល និង​ក្រសួង​សុខា​ភិ​បាល​ផង​ដែរ​។

ចំណែក​អ្នកស្រី សុ​ភ័ក្ត្រ មក​ពី​ខេត្តកំពង់ចាម បាន​លើក​ឡើង​ថា ពួក​គាត់​បាន​នាំ​ក្រុម​គ្រួសារ​ចូល​មក​ដល់​ខាង​មុខ​អង្គរវត្ត ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ ក្នុង​នោះ​មាន​ឃើញ​ការ​ដាំ​ផ្កាច​ម្រះ និង​​រៀបចំ​ផ្លូវ​ដើរ​លម្អ​ដោយ​ដើមឈើ និង​ផ្កា​ផ្ញី​គ្រប់​ប្រភេទ​។ ជាង​នោះ​ទៅ​ទៀត ការ​ដើរ​កម្សាន្ដ​នៅ​ក្នុង​វិបត្ដិ​ជំងឺ​កូ​វី​ដ​-១៩ នេះ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរវត្ត ត្រូវ​បាន​រៀបចំ​ការពារ​ជំងឺ​កូ​វី​ដ​-១៩ តាម​វិធានការ​រាជរដ្ឋាភិបាល​បាល និង​ក្រសួង​សុខា​ភិ​បាល​ផង​ដែរ​។ ពួក​គាត់ បាន​សម្ដែង​នូវ​ទឹកមុខ​សប្បាយ​រីករាយ ក្រោយ​ពេល​ឃើញ​ប្រាសាទអង្គរវត្ដ​អភិវឌ្ឍ​ស្អាត និង​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ច្រើន​ឡើង​វិញ​នេះ​។

លោក ណ​ន តូ​នី ប្រធាន​ក្រុម​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរវត្ត បានឱ្យ​​​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែតុលា​ នេះ​ថា ការ​បើក​ឱ្យ​ចូល​ទស្សនា​នៅ​ក្នុង​រមណីយ​ដ្ឋា​ន​អង្គរ ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ អនាម័យ ដោយ​ដាក់​ទឹក​អាកុល ស្គែ​ន​ឃ្យូ​អរ​កូដ វាស់​កំ​ដៅ ពាក់​ម៉ាស់​នៅ​តាម​ផ្លូវ​ចូល​ទស្សនា​ប្រាសាទ តាម​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខា ភិ​បាល មុន​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

លោក​បាន​បន្ដ​ថា នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ នឹង​មាន​អ្នក​ទេស​ចរណ៍​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​កាន់តែ​ច្រើន​ឡើង ខណៈ​ដែល​ថ្ងៃ​បិណ្ឌ​ទី​១៤ មាន​អ្នក​ទៅ​កម្សាន្ដ​ប្រមាណ​មួយ​ថ្ងៃ​២​ពាន់​នាក់ បន្ទាប់​ពី​អាជ្ញាធរ​សម្រេច​បើក​ក្រុង​សៀមរាប ឱ្យ​មានការ​ចេញ​-​ចូល​ឡើង​វិញ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ