ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជនកម្ពុជា បដិសេធយ៉ាងដាច់​អហង្ការ​ ចំពោះការចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិបរទេស និងមាន​លិខិត​ឆ្លង​ដែន សាយប្រឺស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ ដោយ​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​ព័ត៌មាន ដែល​បាន​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ ដោយ​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ​នូវ​ព័ត៌មាន ដែល​បាន​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា​បាន​ទិញ​សញ្ជាតិ​បរទេស និង​លិខិតឆ្លងដែន​ពី​ប្រទេស​សាយ​ប្រឺស ( Cyprus )​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​លើកឡើងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ស្នូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម​របស់​ប្រជាជន ដែល​បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត ភាពឈ្លាសវៃ និង​ភាព​អង្គ​អាច សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត​ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នានេះ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​គាំទ្រ​យ៉ាង​ឱឡារិក ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ទាក់ទង​ដល់​ការកំណត់​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែមួយគត់ ចំពោះ​ថ្នាក់ដឹកនាំ​ជាតិ កាន់តំណែង​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធ​ន្ម​នុ​ញ្ញ​។

​សេចក្តីថ្លែងការណ៍ ក៏បាន​ប្រកាស​អំពាវនាវ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ជនរួមជាតិ​ទាំងមូល សូម​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជុំវិញ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​សូម​រម្លឹកថា ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចាត់តាំង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឲ្យ​រៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់ថា នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ រួចមក នៅ​ថ្ងៃទី​៦ ខែតុលា​នេះ ស្ថាប័ន​ក្រសួង និង​កងកម្លាំងប្រដាប់អាវុធ អភិបាលខេត្ត​រាជធានី បានចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន ប្រកាស​គាំទ្រ​យ៉ាង​ព្រោងព្រាត​។​

​ជាមួយគ្នា​នោះ នៅ​ថ្ងៃទី​៦ ខែតុលា​នេះ មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ បដិសេធ និង​ទាត់ចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ ដោយ​គ្មាន​ការពិត​របស់​សារព័ត៌មាន The Guardian ដោយ​ផ្សាយ​ថា សម្តេច​តេ​ជោ ហ៊ុន សែន មាន​លិខិតឆ្លងដែន ប្រទេស​សាយ​ប្រ៊ី​ស (Cyprus)​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​៦ ខែតុលា​នេះ ក៏បាន​ផ្ញើលិខិត​ផ្លូវការ​មួយ ជូន​រដ្ឋមន្ត្រីការបរទេស សាយ​ប្រ៊ី​ស (Cyprus) ស្នើសុំ​ផ្តល់​កិច្ចសហការ ដើម្បី​ស្រាវជ្រាវ រក​ការពិត​ឱ្យឃើញ ចំពោះ​ការចោទប្រកាន់​ផ្ទុយ​ការពិត មកលើ​សម្តេច​តេ​ជោ ហ៊ុន សែន ថា មាន​លិខិតឆ្លងដែន​សាយ​ប្រ៊ី​ស​។​

​ប្រតិកម្ម​ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ ក្រោយពី​លោក​សមរង្ស៊ី បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​មិន​សម​ទំនង​ថា សម្តេច​តេ​ជោ ហ៊ុន សែន លួច​ទិញ​សញ្ជាតិ សាយ​ប្រ៊ី​ស និង​មាន​លិខិតឆ្លងដែន ប្រទេស​សាយ​ប្រ៊ី​ស ហើយ​សម្តេច​តេ​ជោ គ្រោង​នឹង​ចាក​ចេញពី​កម្ពុជា ឆាប់ៗ​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ