ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ធ្វើឱ្យដំណើរទេចរណ៍របស់មនុស្សផ្លាស់ប្តូរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការរស់នៅតាមគន្លងថ្មីមានគ្រប់វិស័យនៅក្នុងសម័យកូវីដ ១៩ នេះ ក្នុងនោះមានទំាងដំណើរទេសចរណ៍របស់មនុស្សផង ។ នៅក្នុងការផ្លាស់ប្តូរទស្សនទានគ្នារវាងមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា និងប្រទេសថៃ បានលើកឡើងថា…

រាជធានីភ្នំពេញ ៖ ការរស់នៅតាមគន្លងថ្មីមានគ្រប់វិស័យនៅក្នុងសម័យកូវីដ ១៩ នេះ ក្នុងនោះមានទំាងដំណើរទេសចរណ៍របស់មនុស្សផង ។ នៅក្នុងការផ្លាស់ប្តូរទស្សនទានគ្នារវាងមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា និងប្រទេសថៃ បានលើកឡើងថា នៅក្នុងសម័យកូវីដ ១៩ នេះ ការដើរកម្សាន្តរបស់មនុស្សបានផ្លាស់ប្តូរពីក្រុមធំៗមកជាក្រុមតូច និងជាលក្ខណឯករាជ្យម្នាក់ៗ ។

លោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានផ្លាស់ប្តូរទស្សនទានពីវិស័យទេសចរណ៍ប្រទេសកម្ពុជា និងប្រទេសថៃជាមួយលោក ភុនផល  ផេថង ប្រធានក្លឹបច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយទេសចរណ៍ថៃ កាលពីពេលថ្មីៗនេះ ។ មន្រ្តីជាន់ខ្ពស់ដែលធ្វើការងារក្នុងវិស័យទេសចរណ៍ លើកឡើងថា ពេលវិបត្តិកូវីដ-១៩ មានភាពធូរស្រាល ប្រទេសកម្ពុជា និងប្រទេសថៃនឹងបើកទទួលអ្នកទេសចរមកពីជុំវិញពិភពលោកឡើងវិញតាមបែបគន្លងថ្មី (New Normals) ក្នុងនោះ ក្រុមអ្នកទេសចរដែលនឹងចាប់ផ្តើមការធ្វើដំណើរមុនគេ គឺជាអ្នកដែលបានត្រៀមខ្លួនរួចជាស្រេចលើបញ្ហាសុខភាពដោយពួកគេនឹងគិតគូរពីបញ្ហាសុខភាពជាអាទិភាព តាមរយៈការប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាសម្រាប់កំណត់គោលដៅនៃការធ្វើដំណើរ ។ ដូច្នេះ អាជីវកម្មទេសចរណ៍ និងបុគ្គលិក បម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវតែផ្លាស់ប្តូរទម្លាប់ការងារចាស់ ឬត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរតាម “គន្លងប្រក្រតីភាពថ្មី” ដែលខុសពីទម្លាប់មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

លោក សុខ សុក្រឹត្យា បានបង្ហាញចំណាប់អារម្មណ៍ថា “ទេសចរណ៍សុខភាពនឹងក្លាយជានិន្នាការថ្មីបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដូច្នេះ គ្រប់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍គួរតែត្រៀមខ្លួនដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបារម្ភអំពីសុខភាពរបស់ពួកគេ ។ កត្តាសំខាន់បន្ទាប់ គឺការធានាបាននូវសុវត្ថិភាព ការផ្តល់ព័ត៌មានរហ័ស ភាពស្អាត និងអនាម័យជូនភ្ញៀវដែលជាមូលដ្ឋានចាំបាច់សម្រាប់អាជីវកម្មនីមួយៗក្នុងការជួយបង្កើនទំនុកចិត្តដល់ភ្ញៀវ និងកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងនូវជំងឺរាតត្បាតផ្សេងៗផងដែរ” ។

លោក ផុនផល  ផេថង បានលើកឡើងថា “និន្នាការនៃការធ្វើដំណើរនឹងផ្លាស់ប្តូរទាំងស្រុងពីទម្រង់ដើមដែលកាលពីមុនអ្នកទេសចរនិយមការធ្វើដំណើរជាក្រុមធំៗ ឬដំណើរកម្សាន្តជាក្រុម ប៉ុន្តែចាប់ពីពេលនេះទៅ ការធ្វើដំណើរកម្សាន្តនឹងផ្លាស់ប្តូរទៅជាក្រុមតូច និងឯករាជ្យ (Free Independent Traveler-FIT) ។ ដើម្បីកាត់បន្ថយហានិភ័យសម្រាប់អាជីវកម្មទេសចរណ៍ និងភ្ញៀវដែលមកកម្សាន្ត យើងអាចរៀបចំការធ្វើដំណើរជាក្រុមធំដោយការគ្រប់គ្រងការធ្វើដំណើរតាមរយៈរថយន្តឯកជន ឬការធ្វើដំណើរក្នុងទម្រង់សុវត្ថិភាពមួយផ្សេងពីទម្រង់ដើម ចំណែកប្រភេទនៃសេវាកម្មស្នាក់នៅទេសចរណ៍ និងរយៈពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរក៏អាចនឹងត្រូវបានកែសម្រួលថ្មីផងដែរ” ។

កម្ពុជា និងថៃ បានបង្ហាញសុទិដ្ឋិនិយម ក្នុងការសហការគ្នារៀបចំបើកទទួលទេសចរអន្តរជាតិដោយការផ្តល់កញ្ចប់សេវាទេសចរណ៍ពិនិត្យសុខភាពសម្រាប់ជនជាតិខ្មែរ-ថៃ ដែលកញ្ចប់ទេសចរណ៍សុខភាពនេះ នឹងផ្តល់ជូនទេសចរទាំងដំណើរកម្សាន្តផង ទាំងសុខភាពល្អផង ព្រោះថា បច្ចុប្បន្នជុំវិញខ្លួនយើងមានជំងឺថ្មីៗជាច្រើន ដូច្នេះ សុខភាពគឺជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ការថែរក្សាសុខភាពឲ្យបានល្អគឺជារឿងចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ