ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយជម្លៀសអាជីវករមួយចំនួនទៅលក់ដូរកន្លែងថ្មី ព្រោះជំងឺកូវីដ ពេលនេះរើមកលក់ដូរនៅកន្លែងដើមវិញហើយ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង ហៅ​ផ្សារ​ជាង​អូន​ដែល​រដ្ឋបាល​ក្រុង​ប៉ៃ​ប៉ៃលិន​បាន​ជម្លៀស​ឱ្យទៅ​លក់ដូរ​នៅ​កន្លែង​ថ្មី​ជា​បណ្តោះអាសន្ន​ត្រង់​ចំណុច​ដី​មាន​ម្ចាស់​ឈ្មោះ សា​ចំរើន ហៅ​អឿ​ង ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា…

ខេត្ត​ប៉ៃលិន ៖ អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង ហៅ​ផ្សារ​ជាង​អូន​ដែល​រដ្ឋបាល​ក្រុង​ប៉ៃ​ប៉ៃលិន​បាន​ជម្លៀស​ឱ្យទៅ​លក់ដូរ​នៅ​កន្លែង​ថ្មី​ជា​បណ្តោះអាសន្ន​ត្រង់​ចំណុច​ដី​មាន​ម្ចាស់​ឈ្មោះ សា​ចំរើន ហៅ​អឿ​ង ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន អស់​រយ​:​ពេល​ជិត​២​ខែ​ដោយ សារ​តែ​បញ្ហា​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ផ្សារ​នេះ ។

ទើប​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២១ អាជីវក​រទាំង​អស់នោះ បាន​រដ្ឋបាល​ក្រុង​អនុញ្ញាត​ឱ្យ​នាំ​គ្នា​រើ​ឥ​វ៉ា​ន់​ចូល​ទៅ​ដាក់​លក់ដូរ​នៅ​កន្លែង​ដើម​វិញ​ហើយ ក្រោយ​ពី​ពួក​គាត់​បាន​រៀបចំ​បោសសំអាត​តូប​ឱ្យ​មាន​របៀបរៀបរយ និង​មាន​សណ្តាប់ធ្នាប់​ល្អ ។

ប្រភព​ព័ត៌មាន​ពី​អាជីវករ​ម្នាក់​ឈ្មោះ សុខា ភេទ​ស្រី តំណាង​ឱ្យ​អាជីវករ​ទាំងអស់​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រដ្ឋបាល​ក្រុងប៉ៃលិន បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី និង​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង ក្រោយ​ពី​បាន​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​ល្អ​ជាង​មុន និង​ធ្វើ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ ព្រមទាំង​អនុវត្ត​តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​ដោយ​លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែ​ល​ពាក់​ម៉ាស​ជាប់​ជា​និច្ច​ពេល​លក់ដូរ ដើម្បី​ទប់ស្កាត់​ការ​បន្ត​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

គាត់​បញ្ជាក់​ទៀត​ថា ការ​លក់ដូរ​នៅ​កន្លែង​ថ្មី ពិតជា​មានការ​លំបាក​បន្តិច ដោយសារ​តែ​ពេល​ភ្លៀង​ជោកជាំ បណ្តាល​ឱ្យ​ផ្លូវ​ចូល​ផ្សារ ក្លាយទៅជា​ដី​ភក់​លំបាក​ចេញចូល មិនសូវ​មាន​អាជីវករ​ចូល​ទិញ ណាមួយ​គាត់​បាន​បាត់​ម៉ូយ​អស់​ពាក់កណ្តាល ព្រោះ​អ្នក​ដែល​ធ្លាប់​ទិញ​បន្លែ ត្រី សាច់ នៅ​តូប​របស់​ខ្លួន បែក​ទៅ​ទិញ​កន្លែង​ផ្សេង​ៗ ។ពួក​គាត់​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ខាង​រដ្ឋបាល​ក្រុងប៉ៃលិន​បាន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​ទៅ​រៀបចំ​លក់ដូរ​នៅ​កន្លែង​ដើម​វិញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន​បានឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹង​ថា ៖ ក្រោយ​ពី​រដ្ឋបាល​ក្រុងប៉ៃលិន បាន​ជម្លៀស​អាជីវករ​មួយ​ចំនួន​ទៅ​លក់ដូរ​នៅ​លើ​ដី​ឯកជន​មួយ​កន្លែង​ក្នុង​ក្រុងប៉ៃលិន កាលពី​ជាង​១​ខែ​មុន​រហូត​មក​ដល់​ពេល​នេះ ដោយសារ​សភាព​ជំងឺ​កូ​វី​ដ ១៩ មានការ​ថមថយ​ធូរស្បើយ​ឡើង​វិញ​ទើប​ខាង​លោក បើក​ផ្សារ​សាមគ្គី និង​ផ្សារ​ថ្មី​ប៉ា​ហ៊ី​ជើង ឱ្យ​អាជីវករ​ចូល​ទៅ​លក់ដូរ តែ​ក៏​មិន​ភ្លេច​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ