ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គេ​របួសធ្ងន់​២​នាក់ រត់គេច​ចូល​ផ្ទះសំណាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៨​និង​១៥​នាទី ទល់មុខ​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៨​និង​១៥​នាទី ទល់មុខ​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួសធ្ងន់ ។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ឌ្រី​ម​សេ​១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4776 មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​កាម​រី បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ដែល​បាន​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។

ខណៈ​ដែល​អ្នក​ទាំង​ពីរ​បើកបរ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ជិះ​នៅ​លើ​ម៉ូតូ​រងគ្រោះថ្នាក់​ជា​ទម្ងន់  ស្របគ្នា​នោះ​ដែរ​នៅ​ពេល​ដែល​រថយន្ត​បង្ក​បាន​ជាន់​ហ្វ្រាំង​ទប់ ក៏​មាន​រថយន្ត​កាម​រី​ហើម​មួយ​គ្រឿង​បុក​ពីក្រោយ​បន្ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ត​បង្ក​បាន​បើក​រត់​យ៉ាង​លឿន រហូត​ដល់​ភូមិ​ព្រៃ​ព្រីង​ខាងជើង ឯ​ម្ចាស់​រថយន្ត​បង្ក​បាន​គេចខ្លួន​ចូល​ផ្ទះសំណាក់​យីហោ ធានី ឃើញ​ដូច​នោះ​ទើប​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ ចាប់​ឲ្យ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្ដង និង​បញ្ជូន​ទៅ​កាន់​ផ្នែក​ចរាចរ​រាជធានី​ទាំង​យប់ ៕