ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោក គីស៊ីដា ហ្វឹមីអូ ទើបក្លាយជានាយករដ្ឋមន្ត្រីជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារលិខិត ជូន​លោក គី​ស៊ី​ដា ហ្វឹ​មី​អូ ដែល​ទើបតែ​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​។…

ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារលិខិត ជូន​លោក គី​ស៊ី​ដា ហ្វឹ​មី​អូ ដែល​ទើបតែ​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​។ ការជ្រើសតាំង​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ពិតជា​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត និង​ការគាំទ្រ​ពី​សំណាក់​សមាជិក​បក្ស ក៏ដូចជា ប្រជាជន​ជប៉ុន ចំពោះ​លោក គី​ស៊ី​ដា ហ្វឹ​មី​អូ អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ជាមួយនឹង​បទពិសោធន៍​ដ៏​សម្បូរបែប ទាំង​ក្នុង​ស្ថាប័ន​នីតិបញ្ញតិ និង​នីតិប្រតិបត្តិ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​សមត្ថភាព​រប​ស់​ឯកឧត្តម ប្រទេស​ជប៉ុន​នឹង​បន្ត​រីកចម្រើន​យ៉ាង​លឿន​ទៅមុខ ហើយនឹង​អាច​យកឈ្នះ​វិបត្តិ​កូ​វីដ​១៩ និង​លេច​ត្រដែត​ឡើង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ថែមទៀត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ខ្ញុំ​ទន្ទឹងរង់ចាំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​ដ៏​ជិតស្និទ្ធ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​ជា​ផលប្រយោជន៍​នៃ​ប្រទេស និង​ប្រជាជន​របស់​យើង​ទាំងពីរ ព្រមទាំង​ដើម្បី​សន្តិភាព ស្ថេរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​»។

សូមរម្លឹកថា លោក KISHIDA Fumio ​បានមកបំពេញទស្សនកិច្ច​នៅកម្ពុជា កាលពីពេលលោកជា​រដ្ឋមន្ត្រីការបរទេសជប៉ុន។ កាលណោះ លោក គីស៊ីដា ហ្វឹមីអូ ក៏បានចូលរួម​សម្ពោធដាក់ឲ្យដំណើរការ​ផ្សារទំនើប AEON Mall របស់ជប៉ុន ក្នុងរាជ​ធានី​ភ្នំពេញ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ