ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់បើកឡានទៅស្រុកសុខៗស្រាប់តែ​ឆ្លង​ចរន្ត​ឆាប ឆេះ​យ៉ាង​សន្ធោ​ស​ន្ធៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ា​កវី​ស្តូ​ពណ៌​ទឹកមាស​មួយ​គ្រឿង​ម្ចាស់​កំពុង​តែ​បើក​សុខ​ៗ​ទៅ​លេង​ស្រុក​កំណើត ស្រាប់តែ​ឆ្លង​ចរន្ត​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​សល់​តែ​គ្រោងឆ្អឹង ។ ហេតុ​ការ​ឆេះ​រថយន្ត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​២០​នាទី​ថ្ងៃត្រង់​ទី​០៣ ខែតុលា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ា​កវី​ស្តូ​ពណ៌​ទឹកមាស​មួយ​គ្រឿង​ម្ចាស់​កំពុង​តែ​បើក​សុខ​ៗ​ទៅ​លេង​ស្រុក​កំណើត ស្រាប់តែ​ឆ្លង​ចរន្ត​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​សល់​តែ​គ្រោងឆ្អឹង ។

ហេតុ​ការ​ឆេះ​រថយន្ត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​២០​នាទី​ថ្ងៃត្រង់​ទី​០៣ ខែតុលា ឆ្នាំ​២០២១ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​ម្ចាស់​រថយន្ត​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​បើករថយន្ត​ចេញពី​ភ្នំពេញ​ក្នុង​គោលបំណង​ទៅ​លេង​ស្រុក​កំណើត​នៅ​រកា​កោង ក្នុងស្រុក​មុខ​ក ក្នុង​ឪ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ពេល​ធ្វើ​ដំណើរ​សុខ​ៗ ស្រាប់តែ​ឆ្លង​ចរន្ត​ហ៊ុយ​ទ្រលោម​ហើយ​គាត់​បាន​អែម​ខាង​បើក​ចេញ ហើយ​ភ្លើង​បាន​ឆាប​ឆះ​យ៉ាង​សន្ធោសន្ធៅ​ពុំ​អាច​ពន្លត់​បាន ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ភ្លាម​ៗ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ចំនួន​៣​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​អស់​១​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ។

រថយន្ត​១​គ្រឿង​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខួច​ខាត​ទាំងស្រុង​សល់​តែ​ដែក​អេ​ត​ចាយ​ហើយ​ម្ចាស់​បាន​ធ្វើ​ដំណើរ​ទៅ​បាត់​ទុក​រថយន្ត​ប្រគល់​អោយ​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ