ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់តូចចិត្តប្តីមានស្រីក៏លេបថ្នាំអស់២បន្ទះរួចទៅលោ.តទឹកសម្លា.ប់ខ្លួន តែសំណាងគេជួយទាន់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ខូចចិត្ត​ខ្លួនឯង​នឹង​ប្តី​មាន​ស្រី​ក្មេង​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​៣​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ដោយសារ​តែ​យប់​នាង​ក៏​បាន​ទៅ​ដេក​នៅ​រង្វង់​មូល​តា​ព្រហ្ម​១​យប់ លុះ​ព្រឹក​ឡើង​ទើប​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន តែ​មិន​បាន​សម្រេច​ត្រូវ​បាន​អ្នកដំណើរ​នាំ​គ្នា​ឃាត់​ទាន់ ។ ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ខូចចិត្ត​ខ្លួនឯង​នឹង​ប្តី​មាន​ស្រី​ក្មេង​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​៣​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ដោយសារ​តែ​យប់​នាង​ក៏​បាន​ទៅ​ដេក​នៅ​រង្វង់​មូល​តា​ព្រហ្ម​១​យប់ លុះ​ព្រឹក​ឡើង​ទើប​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន តែ​មិន​បាន​សម្រេច​ត្រូវ​បាន​អ្នកដំណើរ​នាំ​គ្នា​ឃាត់​ទាន់ ។

ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​មាន​វិបត្តិ​រូប​នោះ ឈ្មោះ លី​ម សុ​ភ័​ក្ត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រូប​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ពេល​ជិត​ដល់​កណ្តាល​ស្ពាន​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​ហើយ​អ្នកដំណើរ​នាំ​គ្នា​ឃាត់​ប្រគល់​អោយ​នគរបាល​តែ​ម្តង ។

តាម​ស្ត្រី​រូប​នោះ​បានអោយ​ដឹង​ថា គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​គ្រាំគ្រា​ចិត្តជា​ខ្លាំង មិន​ចង់​រស់នៅ​នោះ​ទេ ដោយសារ​តែ​ប្តី​ភិត​ក្បត់​ទៅ​លួច​មាន​ស្រី​ក្មេង ។ ដោយ​ទ្រាំ​ឈឺចិត្ត​មិន​បាន​ខ្លួន​បាន​គិត​ខ្លី​ដោយ​ទិញ​ថ្នាំ​ងងុយដេក​លេប​ស​ម្លា​.​ប់​ខ្លួន​អស់​២​បន្ទះ រួច​ហៅ​ម៉ូតូ​កង់​៣​ជិះ​ធ្វើ​ដំណើរ​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយ ។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​លើ​ស្ពាន​ងងុយដេក​ពេក​ក៏​បាន​ទៅ​ឈប់​នៅ​រង្វង់​មូល​តា​ព្រហ្ម​ដេក​១​យប់ ។ លុះ​ព្រឹក​ឡើង​ភ្ញាក់ពីដេក​ក៏​បាន​ដើរ​ឡើង​ស្ពាន​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន តែ​នាង​ហាក់ដូចជា​ពុំ​ដាច់​ចិត្ត នៅ​ឈរ​លើ​ស្ពាន​ហើយ​ត្រូវ​បាន​អ្នកដំណើរ​ឃើញ​ក៏​បាន​ឃាត់​សួរនាំ​ទើប​ដឹង​ថា នាង​ប្រុង​គិត​ខ្លី ។

បន្ទាប់​ពី​សួរនាំ​នគរបាល​ក៏​បាន​ធ្វើការ​អប់រំ​កុំអោយ​គិត​ខ្លី រួច​ក៏​បាន​ទាក់ទង​ក្រុម​គ្រួសារ​អោយមក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ