ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​លើគូ​ទំនាស់៤គ្រាប់ហើយរត់ចោលឡាន​​បាត់​ស្រមោល

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មានជនសង្ស័យ​មួយ​ក្រុម ​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក ​បាន​បាញ់ប្រហារ​ទៅ​លើ​គូបក្សដិបក្ស បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ ក្រោយ​ពេលបង្ក​រួច ក្រុម​ជនសង្ស័យ​​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ បន្សល់​តែ​រថយន្ត​មួយ​គ្រឿង​និង​ស្បែក​ជើង​ពីរ​គូ​នៅ​នឹង​កន្លែង​កើតហេតុ​ ។…

ខេត្តកំពង់ស្ពឺ​ ៖ មានជនសង្ស័យ​មួយ​ក្រុម ​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក ​បាន​បាញ់ប្រហារ​ទៅ​លើ​គូបក្សដិបក្ស បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ ក្រោយ​ពេលបង្ក​រួច ក្រុម​ជនសង្ស័យ​​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ បន្សល់​តែ​រថយន្ត​មួយ​គ្រឿង​និង​ស្បែក​ជើង​ពីរ​គូ​នៅ​នឹង​កន្លែង​កើតហេតុ​ ។ ហើយករណី​ទំនាស់​នេះ​ ត្រូវ​បានគេ​បង្ហើប​ថា ​បណ្ដាល​មក​ពី​រឿង​កាយ​ពំនូកដី​នៅ​មុខ​ផ្ទះ​ ។

ហេតុការណ៍​បាញ់ប្រហារ​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ថ្ងៃ​ទី​០៣ តុលា ២០២១ ស្ថិតនៅ​ចំណុច​ភូមិ​សា​យ៉ាវ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ថា ​ហេតុការណ៍​នេះ បង្កឡើង​​ដោយ​​ជន​​​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ ជា​បក្សពួក​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ហួត អុ​ី​សារី (​ប្តី ប្រពន្ធ​) មាន​ទំនាស់​ជាមួយ​ឈ្មោះ​ម៉ាក​ ម៉េ​ត​ដែល​នៅផ្ទះ​ជិត​គ្នា​ ដែលទំនាស់​នេះ​បណ្ដាល​មក​វា​រឿង​កាយ​ដី​នៅ​មុខ​ផ្ទះ​រៀង​រៀងខ្លួន​។​

ក្រោយ​ពី​មាន​ទំនាស់​ភាគី​ហួត​ អ៊ី​សារី ​និង​ភាគី​ជន​រង​គ្រោះ​បាន​ឈ្លោះ​ទាស់ទែង​ប្រវាយប្រតប់​ដេញ​វៃ​គ្នា​ទៅ​វិញ​ទៅ​មក ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ​និង​សមត្ថកិច្ច​តែ​ដោយសារ​តែ​ការ​ចង់​ឈ្នះ​ចង់​ចាញ់​ ភាគី​បង្ក​បាន​ហៅ​បក្សពួក​របស់​ខ្លួន​ជិះ​រថយន្ត​មួយ​គ្រឿង​ពេល​មក​ដល់​ជនសង្ស័យ​ម្នាក់​បាន​បក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ធ្វើការ​បាញ់ប្រហារ​ទៅ​លើ​ភាគី​ជន​រង​គ្រោះ​ចំនួន 4 គ្រាប់ ចំ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ម៉ាក់ ម៉េ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​សា​យ៉ាវ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បណ្តាល​អោយ​រង​របួសធ្ងន់​ត្រង់​ចង្កេះ ។ ប្រភព​បន្ត​ថា​ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ពេទ្យ​លោក​
ស​ង្ឃ​ភ្នំពេញ​ទាំង​យប់​។​នៅ​កន្លែងកើតហេតុ​បន្សល់​ទុក ស្បែក​ជើងចំនួន​២​គូ មួក​១ ព​ណ៌ខ្មៅ​(​របស់​ជនសង្ស័យ​) និង​កាំបិត​ប៉័ងតោ​១ (​របស់​ជន​រង​គ្រោះ​)​។

នៅ​ព្រឹក​ថ្ងៃ​ទី០៤ តុលា​នេះ ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​សាកសួរ​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ តែ​ពុំ​មាន​នរណា​នៅផ្ទះ​នោះ​ទេ
​(​ផ្ទះ​ជនសង្ស័យ​បាន​ចាក់សោ​រត់គេច​ខ្លួន​អស់​បន្សល់​ទុក​នៅ​រថយន្ត​១​គ្រឿង ម៉ាក់ កា​ម៉ា​រី ព​ណ៍​ស ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង​2C 3669 ជា​របស់​ជនសង្ស័យ )​គឺ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

បច្ចុប្បន្ន វត្ថុ​តាង​នៅ​នឹង​កន្លែង​កើតហេតុ​សមត្ថកិច្ច​រក​ឃើញ​សំបក​គ្រាប់​ចំនួន៤ និង​រថយន្ត​របស់​ជនសង្ស័យ​ដែល​ជា​មធ្យោបាយ​ជិះ​មក​ធ្វើ​សកម្មភាព​ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​គងពិសី​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​និង​ជា​ជន​ដៃដល់​ដែល​បាន​ធ្វើការ​បាញ់ប្រហារ​មក​លើ​ជន​រង​គ្រោះ​ដោយ​គ្មាន​ញញើត​ដៃ​។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​និយាយ​ខុស​គ្នា​ថា​ ជន​បង្ក​អាច​ជា​ទាហាន​ ឬ​ប៉ូលិស​ខ្លះ​ទៀត​ថា​ ជា​សន្តិសុខ​ដែល​ទើបនឹង​ចូល​ធ្វើការ​ហើយ​ត្រូវជា​មិត្ត​ភ​ក្កិ​របស់​ម្ចាស់ផ្ទះ​(​រត់គេច​ខ្លួន​ជាមួយ​គ្នា​)​នៅ​ពេល​ដែល​ឃើញ​មិត្តភក្តិ​របស់​គេ​មាន​បញ្ហា​ក៏​ចេញ​មុខ​អន្តរាគមន៍​ ហើយ​បាញ់​ប្រហារ​ទៅ​លើ​ភាគី​ជម្លោះ​របស់​មិត្តភក្តិ​របស់​គេ​តែ​ម្តង។

រីឯ​​អ្នកខ្លះ​ទៀត​និយាយ​ថា​ ជន​បង្ក​មិនមែន​ជា​មិត្ត​ភ​ក្កិ​នោះ​ទេ ​គឺជា​សាច់ញាតិ​ផ្ទាល់​របស់​ម្ចាស់ផ្ទះ​ដែល​មាន​ជម្លោះ​ជាមួយ​ភាគី​រង​គ្រោះ​ដែល​ទំនង​ម្ចាស់ផ្ទះ​តេ​ហៅ​អោយមក​ជួយ​ពេល​មក​ដល់​ដោយ​អាង​ថា​ខ្លួន​មាន​អាវុធ​និង​ចង់អោយ​អ្នក​ភូមិ​ដឹង​ថា ​គេ​មាន​អំណាច​ក៏​តាំង​មក​បញ្ចេញ​អំនាច​ដោយ​ប្រើប្រាស់​អាវុធ​បាញ់ប្រហារ​ក្នុង​ន័យ​ចង់ឱ្យ​អ្នកស្រុក​អ្នក​ភូមិ​ដឹង​ថា​ គេ​ធ្វើ​ជា​ទាហាន​មាន​កាំភ្លើង​ គឺ​មាន​អំណាច​អ​ញ្ចឹ​ង​ ។

ដោយឡែក​ សមត្ថកិច្ច​នគរបាល​បច្ចេកទេស​និង​កោសល្យ​វិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មិន​ទាន់​បញ្ជាក់​ប្រាប់​អំពី​ប្រភេទ​អាវុធ​ដែល​ជនសង្ស័យ​យក​មក​ធ្វើការ​បាញ់ប្រហារ​លើ​ជន​រង​គ្រោះ​នោះ​ទេ​។​ពេល​នេះ​ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​សាកសួរ​ព័ត៌មាន​អំពី​ស្ថានភាព​របួស​របស់​ជន​រង​គ្រោះ​។

អ្នក​រស់នៅ​ជិតខាង​ បាន​សំណូមពរ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ ដើម្បី​ចាប់​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​កុំឱ្យ​គេ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​យ៉ាងនេះ​ ម្យ៉ាង​ការ​ប្រើ​អាវុធ​បាញ់បោះ​បង្ក​សំឡេង​ផ្ទុះ​បែប​នេះ ​ធ្វើ​ឲ្យ​ក្នុងភូមិ​អសន្តិសុខ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។​ ទោះជា​យ៉ាងណា​ សម​ត្ថ​កិច្ច​កំពុង​តែ​ដុតដៃដុតជើង​ក្នុង​ការ​ស្រាវជ្រាវ​វែកមុខ​ជន​បង្ក​មិន​ឱ្យ​រួចខ្លួន​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​នេះ ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​នគរបាល​ស្រុក​គងពិសី​ដែល​ចុះ​មក​ធ្វើការ​នៅ​កន្លែង​កើតហេតុ​ ។

អត្ថបទសរសេរ ដោយ