ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ប្រុស​ស្រី​៩​នាក់​ត្រូវ​អស់លក្ខណ៍ ក្រោយ​ធ្វើ​ទ​ង្វើ​ដាក់​ក្មេង​ស្រី​ម្នាក់​នៅ​ចំណុច​បេនឡាន

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តកោះកុង បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​១​ក្រុម ដែល​មាន​គ្នា​ចំនួន​០៩​នាក់ ក្នុង​នោះ​ស្រី

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តកោះកុង បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​១​ក្រុម ដែល​មាន​គ្នា​ចំនួន​០៩​នាក់ ក្នុង​នោះ​ស្រី​០៧​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ក្មេង​ស្រី​ម្នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ទំនើង​ទាំង​៩​នាក់​ខាងលើ​នោះ មាន ៖ ១- ឈ្មោះ ស ស្រី​យ៉ា ហៅ​ក្រៅ​យ៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ (​ដៃដល់​)​។ ២- ឈ្មោះ សោម ស្រី​ពេជ្រ ហៅ​ក្រៅ​ស្រី​កា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ (​ដៃដល់​)​។ ៣- ឈ្មោះ ឆេ​ង យ៉ា​លី​ន ហៅ​ក្រៅ​លី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ (​ដៃដល់​)​។ ៤ -​ឈ្មោះ ឈឿ​ន កេស​នា ហៅ​កាន់​យ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ៥- ឈ្មោះ​ខ្ទើត អូន ហៅ​ក្រៅ​ស្រី​អូន ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ទីលំនៅ​ភូមិ​ពាម​​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌល​សីមា​។ ៦- ឈ្មោះ ឡេ​ង លី​ហ្សា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ​។ ៧- ឈ្មោះ អ៊ុ​ង ស្រី​ផែ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ​។ ៨- ឈ្មោះ វ៉ែន ពាន​ណៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។ ៩- ឈ្មោះ ជិន រ​ដ្ឋា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​យាម​ផ្ទះសំណាក់ ទីលំនៅ​ភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ចំណោម​មុខសញ្ញា​ជនសង្ស័យ​ទាំង​០៩​នាក់​ខាងលើ​នេះ គឺ​មាន​ចំនួន​០៣​នាក់ ជា​អ្នក​ធ្វើ​សកម្មភាព​វ៉ៃ​ទាត់​​ធាក់ ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ មាស ស្រី​មុំ ហៅ​ក្រៅ​សា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ នៅ​ចំណុច​ខាងត្បូង​បេនឡាន ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ កាល​ពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ កងកម្លាំង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ