ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ នឹង​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​នៃ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

បើសិនជា​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ គឺ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២១ ស្អែក​នេះ រដ្ឋបាល​ខេត្តស្ទឹងត្រែង នឹង​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលខេត្ត​ថ្មី​នៅ​ទីធ្លា​សាលា

ខេត្តស្ទឹងត្រែង ៖ បើសិនជា​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ គឺ​នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២១ ស្អែក​នេះ រដ្ឋបាល​ខេត្តស្ទឹងត្រែង នឹង​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលខេត្ត​ថ្មី​នៅ​ទីធ្លា​សាលាខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

កា​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​នោះ គឺ​លោក ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស​បង្គាប់​តែងតាំង​មុខ​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ស្ទឹង​ត្រែង ខណៈ​លោក ម៉ុម សា​រឿ​ន ត្រូវ​ផ្ទេរតំណែង​ពី​អភិបាលខេត្ត​ទៅ​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ