ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មើល​មុខ​សោះ ក្រុម​យុវជន​រហ័ស​នាម​ «ttr» ធ្វើ​ឱ្យ​ផ្អើល​ផ្លូវ​ព្រះ​នរោត្ដម

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ប្រមាណ​៣០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ហើយ​ក៏​ខឹង​នឹង​យុវជន​មួយ​ក្រុម​ទៀត​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដែល​បាន​ជិះ​ម៉ូតូ​សម្លឹងមុខ​ពួក​គេ ក៏​ជិះ​ម៉ូតូ​តាម​ដេញ រួច​វាយ​យុវជន​ទាំង​៥​នាក់​នោះ បណ្ដាល​អោយ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ប្រមាណ​៣០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ហើយ​ក៏​ខឹង​នឹង​យុវជន​មួយ​ក្រុម​ទៀត​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដែល​បាន​ជិះ​ម៉ូតូ​សម្លឹងមុខ​ពួក​គេ ក៏​ជិះ​ម៉ូតូ​តាម​ដេញ រួច​វាយ​យុវជន​ទាំង​៥​នាក់​នោះ បណ្ដាល​អោយ​ជន​រង​គ្រោះ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​២​នាក់ ក្រោយមក​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មួយ​ចំហៀង​ក្រុង ប្រដេញ​តាម​ឃាត់​បាន​ចំនួន​៧​នាក់ និង​ម៉ូតូ​៤​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្ដម ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ទី​១-​ឈ្មោះ ហួត ចំណូល ហៅ​ឈី​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ដឹក​ឥ​វ៉ា​ន់​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​លេខ​៨ ភូមិ​តា​ង៉ូ​វ​កណ្ដាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ របួស​បែកក្បាល និង​រយះ​ដៃ​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​។ ជន​រង​គ្រោះ​ទី​២ -​ឈ្មោះ ម៉ៅ សុភា​រម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់ និរោធ ខណ្ឌ​ច្បារ​អំពៅ រង​របួសស្រាល ។

ចំណែក​ជន​បង្ក​មាន ១- ឈ្មោះ សុវណ្ណ ភក្ដី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៦៨៤ ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ (​ជន​ដៃដល់​) បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ជា​ប្រធាន​ក្រុម​ធី​ម​រហ័ស​នាម​ថា ( ttr ) ដែល​មានកូន​ក្រុម​ចំនួន​១៥​នាក់ បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១០ រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ទទួលស្គាល់​ថា ពិតជា​បាន​វាយ​ជន​រង​គ្រោះ​ឈ្មោះ ហួត ចំណូល ហៅ​ឈី​ត ដោយ​យក​ដុំ​ដំ​ថ្ម​វាយ​ក្បាល​ពីក្រោយ តែ​របួស​ដៃ គឺ​មាន​បក្សពួក​ខ្លួន​ជា​អ្នកកា​.​ប់ ដោយសារ​តែ​ជន​រង​គ្រោះ​បាន​មើល​មុខ​ពួក​ខ្លួន ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ។

បើ​តាម​លោក សាល ស​ណ្ដុះ នាយ​ប៉ុស្តិ៍​រដ្ឋបាល​បាន​បញ្ជាក់​ថា ដោយ​បាន​ទទួល​ក្មេង​ទំនើង​ចំនួន​៧​នាក់ និង​ម៉ូតូ​៤​គ្រឿង (​គឺ​ម៉ូតូ​ម៉ាក HONDA SCOOPY ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GL-៩៥៣៥, ម៉ាក​SUZUKI NEX ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​១IX-០៦៣៣, ម៉ាក HONDA BEAT ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HX-៥៨១៥ និង​ម៉ូតូ​ម៉ាក HONDA BEAT ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​១-IF៣៣៣២) យក​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ពាក់ព័ន្ធ​ករណី​បង្ក​ហិ​.​ង្សា​ដោយ​ប្រើ​ដាវ និង​កាំបិត​កា​.​ប់ ព្រមទាំង​ដុំ​ថ្ម​វាយ​ទៅ​លើ​យុវជន​២​នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល​នៅ​តាម​ផ្លូវ​ព្រះ​នរោត្ដម​ស្ថិត​នៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រោយ​ពី​បាន​សាកសួរ​នាំ​យុវជន​ម្នាក់​ក្នុង​ចំណោម​៧​នាក់ បាន​ទទួលស្គាល់​ថា ខ្លួន​បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ជន​រង​គ្រោះ​របួស​ពិតមែន ចំណែក​៦​នាក់​ទៀត​ប្រសិនជា​អ្នក​មិន​ពាក់ព័ន្ធ​នឹង​អោយ​គ្រួសារ​មក​ធានា​យក​ត្រលប់​ទៅ​ផ្ទះ​វិញ តែ​ប្រសិនជា​ស៊ើប​ដឹង​ថា បាន​ចូលរួម​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ