បាតុភូតចម្លែកមួយនឹងកើតឡើងនៅព្រឹកថ្ងៃទី៩ មីនា ២០១៦នេះ ដោយមើលឃើញនៅប្រទេសកម្ពុជា និងប្រទេសថៃ នោះគឺសូរ្យគ្រាស ។
បាតុភូតនៃសូរ្យគ្រាសនេះនឹងកើតឡើងក្នុងអំឡុងពីម៉ោង៦ដល់ម៉ោង១០ព្រឹកថ្ងៃទី៩ មីនា ដូច្នេះលោកអ្នកត្រូវត្រៀមឧបករណ៍សម្រាប់ឆ្លុះមើលដើម្បីសុវត្ថិភាពភ្នែក ។
បាតុភូតសូរ្យគ្រាស គឺជាបាតុភូតកើតឡើងនៅលើផ្ទៃមេឃដែលមនុស្សអាចគណនាស្របតាមពេលវេលា និងទីតាំងដែលកើតឡើងមុនក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ ។ លើសពីនេះ អ្នកជំនាញអាចគណនាទុកបានជាច្រើនសែនឆ្នាំផងដែរ ព្រោះហេតុការណ៍សូរ្យគ្រាសកើតឡើង ដោយសារព្រះចន្ទគោចរស្របតាមព្រះអាទិត្យ និងផែនដី បើក្រឡេកមើលពីផែនដីនឹងមើលឃើញព្រះចន្ទរំកិលទៅបាំងនឹងព្រះអាទិត្យ ។ នៅពេលព្រះចន្ទមានទំហំធំជាងព្រះអាទិត្យនោះព្រះចន្ទនឹងបាំងព្រះអាទិត្យទាំងមូល ។
ជាក់ស្ដែងបាតុភូតលើកនេះ គឺជាហេតុការណ៍សូរ្យគ្រាសពេញដួងស្ថិតក្នុងឈុត «Saros» ទី១៣០ ។ គន្លងសូរ្យគ្រាសពេញដួងបានលាតដាងលើមហាសមុទ្រឥណ្ឌាឆ្លងកាត់ប្រទេសឥណ្ឌូណេស៊ី ឆ្ពោះទៅសមុទ្រប៉ាស៊ីហ្វិកប្រទេសថៃអាចមើលឃើញសូរ្យគ្រាសផ្នែកមួយចំនួនស្ថិតនៅភាគខាងត្បូងត្រង់ស្រុកបេតុង ខេត្តយ៉ាឡា មានប្រហែល៦៩% នៅក្រុងបាងកកប្រហែល៤១% និងខេត្តឈៀងមៃ២៧% ។
ប្រសិនបើខកខានមិនបានឃើញសូរ្យគ្រាសលើកនេះទេត្រូវរង់ចាំរយៈពេលជិត៤ឆ្នាំទៀត ត្រូវនឹងថ្ងៃទី២៦ ធ្នូ ២០១៩ ៕
ចែករំលែកព័តមាននេះ