ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់ប្រាក់គេ ៣ម៉ឺនដុល្លារ ចេញសែកស្អុយ ត្រូវដេកគុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ លោក ពេជ វិជ្ជាធរ អនុប្រធានតុលាការ នឹងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញដីកា…

រាជធានីភ្នំពេញ​៖ លោក ពេជ វិជ្ជាធរ អនុប្រធានតុលាការ នឹងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញដីកា សម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទ​ប្រកាន់ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធបទល្មើស ចេញសែកមិនសាច់ប្រាក់ប្រមាណ ៣ម៉ឺនដុល្លារអាមេរិក​។

បុរសដែលជាជនសង្ស័យ ឈ្មោះ សុខ តូម៉ា ហៅ ​ប្រេស៊ីល ដែល​ជាឈ្មោះសម្ងាត់ សម្រាប់អ្នកលេងល្បែង​ ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ មានទីលំនៅផ្ទះលេខ៣៧E3 ផ្លូវលេខ ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

​ដីកាសម្រេចឃុំខ្លួនរបស់លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្រេចដាក់ឈ្មោះ សុខ តូម៉ា ហៅ ប្រេស៊ីល ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ.មិន​បំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅភ្នំពេញ កាលពីថ្ងៃទី​១ ខែសីហា ឆ្នាំ២០២១ ដែលបទល្មើសមានចែងតាមបញ្ញាត្តិមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិប​ត្តិការទូទាត់ប្រាក់​។

តុលាការសម្រេចឃុំខ្លួន ឈ្មោះ សុខ តូម៉ា ដា​ក់ពន្ធនាគារប៉េហ្ស៊ីជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ថ្ងៃបើកសវនាការ​ជំនុំជម្រះទោសតាមច្បាប់ជាធរមាន។

ប្រភព័ត៌មានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ តូម៉ា ហៅ ប្រេស៊ីល អាចវ័នក​ បណ្តាលមកពីរឿងល្បែងស៊ីសង ទើបជំពាក់ប្រាក់គេ ដល់ទៅ ៣ម៉ឺនដុល្លារអាមេរិក រកសងវិញ មិនបាន។ ទីបំផុតចេញសែកស្អុយ លុះដល់ពេលទ័លច្រក ធ្លាក់ខ្លួន ទៅដេកក្នុងគុក PJ៕ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ