ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​ហើយ​ តែអត់រាង​

2 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សាលា​ក្រៅឆ្មក់​ចុះ​ចាប់​​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនា​គារ​ឱ្យ​មាន​សេរីភាព​វិញ នៅតែប្រព្រឹត្ត​​ជួញដូរ​ថ្នាំ​ញៀន​ដដែល ហើយត្រូវ​​កម្លាំងនគរបាល​ចាប់​ឃាត់បានជាក់ស្តែង ដែលហេតុ​ការណ៍​​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ២០២១…

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សាលា​ក្រៅឆ្មក់​ចុះ​ចាប់​​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធនា​គារ​ឱ្យ​មាន​សេរីភាព​វិញ នៅតែប្រព្រឹត្ត​​ជួញដូរ​ថ្នាំ​ញៀន​ដដែល ហើយត្រូវ​​កម្លាំងនគរបាល​ចាប់​ឃាត់បានជាក់ស្តែង ដែលហេតុ​ការណ៍​​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ២០២១ នៅ​ចំណុច​ផ្លូវ​ស្រង់​មាន​ជ័យ ស្ថិត​នៅ​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ។

​តាម​ប្រភព​ព័ត៌មាន​ពី​លោក មាឃ សា​រ៉​ន អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទី​១-ឈ្មោះ ហន ភា​រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​២-ឈ្មោះ វុ​ធ ម៉ុ​ន​ថា ហៅ​ម៉​ន អាយុ​៣២​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ លោក​បន្ត​ទៀត​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត និង មានការ​សម្រប សម្រួល​ពី​លោក ទេព ឃុន​ឆៃ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ខាង​លោក​បាន​ដឹកនាំ​កម្លាំង ឆ្មក់​ចុះ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ភ្លាម​ៗ ។

លោក​បញ្ជាក់​ថា ករណី​នេះ កម្លាំង​បន្ត​ឆែកឆេរ​នៅ​វេលា​ម៉ោង​៥ និង​០០​នាទី​ល្ងាច រក​ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​តូច​ថែម​ទៀត ទម្ងន់​០.៤១​ក្រាម អំ​ពូ​ល​ប្រើប្រាស់​ថ្នាំ​ញៀន​០២​អំ​ពូ​ល កាំបិត​០៥​ដើម កាំភ្លើង​កែ​ឆ្នៃ​ខ្យល់​១​ដើម ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ចាស់ ពាក់​ស្លាក​លេខ ប​.​ប 1C 09 37 និង​ម៉ាក​ហ្សូ​ម​ម័​រ អ៊ិ​ច ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ ។ ប្រភព​បន្ថែម​ថា ពួក​គេ​ទាំងនេះ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ទៅ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ។ បច្ចុប្បន្ន វត្ថុ​តាង​ដែល​ដកហូត និង​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​នគរ បាល ចាប់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​បន្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការខេត្ត ៕

អត្ថបទសរសេរ ដោយ