ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ក្រុមព្រះ​សុរិយា​បញ្ចេញស្នាដៃ​បទ​ចម្រៀង​លើក​ដំបូង​ថ្វាយ​ព្រះ​នាង​ចេ​ន​ណា

2 ឆ្នាំ មុន
  • ភ្នំពេញ

នេះ​ជា​លើក​ដំបូង​ដែល​យុវជន​ម្នាក់​នៅ​ក្នុង​ក្រុមព្រះ​សុរិយា បាន​បញ្ចេញ​នូវ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ថ្វាយ​ព្រះ​នាង នរោត្តម ចេ​ន​ណា ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ជុំ​នា​ឆ្នាំ​នេះ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ដំបូង​ដែល​យុវជន​ម្នាក់​នៅ​ក្នុង​ក្រុមព្រះ​សុរិយា បាន​បញ្ចេញ​នូវ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ថ្វាយ​ព្រះ​នាង នរោត្តម ចេ​ន​ណា ដើម្បី​អបអរ​ពិធីបុណ្យ​ភ្ជុំ​នា​ឆ្នាំ​នេះ​។ បទ «​ទៅ​ធ្វើបុណ្យ​ភ្ជុំ​» ត្រូវ​បាន​និពន្ធ​ទំនុកច្រៀង និង​របៀប​ច្រៀង​ដោយ​លោក វីរ​: វ៉ា​រ៉ា​នី ដែល​មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក​ស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយ​នៃ​ក្រុមព្រះ​សុរិយា​។

លោក វីរ​: វ៉ា​រ៉ា​នី បាន​អះអាង​ថា លោក​និពន្ធ​បទ​នេះ ជា​ពិសេស​មួយ​គត់​សម្រាប់​ព្រះ​នាង ចេ​ន​ណា​តាម​ការ​ស្នើ​សុំ ដែល​មានព្ រះអង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម បុប្ផា​រី ជា​ព្រះប្រធាន ក្រោម​ការ​ព្រះរាជកិច្ច​ចាត់ចែង​នៃ​សម្តេចព្រះ​មហិស្ស​រា នរោត្តម ចក្រ​ព​ង្ស់ ។

លោក​បញ្ជាក់​ថា ខ្ញុំ​សរសេរ​នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​របៀបរបប​នៃ​ទំនៀម​បុណ្យ​ភ្ជុំ និង​ពី​ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​កើតឡើង​ក្រោម​ស្នា​ព្រះ​ហស្ត​ព្រះបាទ​អង្គឌួង ដែល​កូន​ខ្មែរ​មួយ​ចំនួន​ពុំ​បានដឹង​។

លោក​បន្ថែម​ទៀត​ថា សព្វ​ថ្ងៃនេះ ក្រៅពី​បំពេញការងារ​យ៉ាង​ស្វិតស្វាញ​សម្រាប់​ការ​ស្រាវជ្រាវ ផលិត​វី​ដេ​អូ​ផ្សាយ​ក្រុមព្រះ​សុរិយា លោក​ក៏​ឆ្លៀតពេល​ខ្លះ​តែង​ចម្រៀង​ដោយ​ក្តី​ស្រឡាញ់​។ លោក​ថា លោក​ក៏​ធ្លាប់​បាន​ជាប់​ជ័យ​លា​ភី​ខ្លះ​ដែរ ពាក់ព័ន្ធ​នឹង​ការ​តែង​និពន្ធ​នេះ ប៉ុន្តែ​កន្លង​មក លោក​កម្រ​នឹង​តែង​និពន្ធ​បទ​ចម្រៀង​សម្រាប់​អ្នក​ណា​ឡើយ ខណៈ​ពេល​កន្លង​មក លោក​ក៏​ធ្លាប់​បញ្ចេញស្នាដៃ​បទ​ចម្រៀង​ទី​១ សម្រាប់​កំពូល​តារាចម្រៀង​នាង មាស សុខ​សោភា តាម​រយៈ​បទ «​ថ្ងៃ​ជួប​ថ្ងៃ​ព្រាត់​គ្នា​»​។

យ៉ាងណា បើ​តាម​លោក វីរ​: វ៉ា​រ៉ា​នី ប្រសិនបើ​ស្នាដៃ​របស់​លោក​មានការ​គាំទ្រ​ខ្លាំង​នោះ លោក​នឹង​បន្ត​ស្នាដៃ​និពន្ធ​នេះ​ថ្មី​បន្ថែម​ទៀត ព្រោះ​វា​ក៏​ជា​ការ​ស្រឡាញ់ និង​ចូល​ចិត្ត​របស់​លោក​ផង​ដែរ ក្រៅពី​ការ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ភាពយន្ត​នា​សម័យ​ដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ