ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​បុរស​ម្នាក់​ខ្ចីប្រាក់​អត់​សង នាំ​បក្ខពួក​៩​នាក់ ទៅ​ព្រួត​វា.យ​ដល់​មុខ​បន្ទប់​ជួល

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២១​នេះ ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​នាំ​គ្នាជិះ​ម៉ូតូ​៣​គ្រឿង ទៅ​ព្រួត​វា.យ​ជន​រង​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២១​នេះ ជនសង្ស័យ​ចំនួន​៩​នាក់ ដែល​នាំ​គ្នាជិះ​ម៉ូតូ​៣​គ្រឿង ទៅ​ព្រួត​វា.យ​ជន​រង​គ្រោះ​ដល់​មុខ​បន្ទប់​ជួល បណ្តាល​ឱ្យ​រង​របួសធ្ងន់សន្លប់​នៅ​នឹង​កន្លែង មិន​ទាន់​ចាប់​ឃាត់ខ្លួន​បាន​នៅឡើយ​ទេ ដោយ​នគរបាល​កំពុងធ្វើការ​តាម​ស្រាវជ្រាវ ខណ​:​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

សូម​បញ្ជាក់​ថា ៖ ហេតុការណ៍ជនសង្ស័យ​៩​នាក់ ព្រួត​គ្នា​វា.យ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នេះ នៅ​មុខ​បន្ទប់​ជួល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​តារា ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ ស៊ុន ស៊ឹង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កម្មករ សំណង់ មាន​ទីលំនៅ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ( របួស​សន្លប់​បាត់ស្មារតី ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​) ។ ចំណែក​ជន​បង្ក​រួម​ជាមួយនឹង​បក្សពួក មាន​គ្នា​ចំនួន​៩​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ​ចំនួន​៣​គ្រឿង តែ​ពុំ​ស្គាល់​អត្តសញ្ញាណ ក្រោយ​ធ្វើ​សកម្មភាព​រួច ជន​បង្ក​ទាំងនោះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បញ្ហា​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិ.ង្សា​នេះ គឺ​បង្ក​ឡើង​ដោយសារ​ទំនាស់​ពាក្យ​សម្ដី​រឿង​ជន​ដៃដល់ ទារ​លុយ​ជំពាក់​ពី​ជន​រង​គ្រោះ​មិន​បានក៏​ខឹង រួច​ទើប​នាំ​បក្ខពួក​ទៅ​ព្រួត​គ្នា​វា.យ​លើ​ជន​រង​គ្រោះជា​ច្រើន​ដំបង លុះ​វា.យ​ត្រូវ​ចំ​កញ្ចឹងក​. បណ្ដាល​អោយ​សន្លប់​បាត់ស្មារតី ក៏​នាំ​គ្នា​រត់គេច​ខ្លួន​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​​ករណី​ខាងលើ​​នេះ បច្ចុប្បន្ន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​សាលា​ក្រៅ​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ