ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើបណ្តោយគឺខ្ទេចខ្ទី គួរមានវិធានការបន្តលើក្រុម​​ឡាន​​ដឹក​ដី​​អត់ស្តាប់ ​!

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិប​រយ៉ា​ខា និង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុង​ប៉ៃលិ​ន ខេត្ត​ប៉ៃលិន មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​លើ​ដងផ្លូវ និង​ទឹក​លិច​ផ្ទះ​របស់​ខ្លួន ខណ​:​ក្រុម​ឈ្មួញ​ជីក​កកាយ​ដី…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិប​រយ៉ា​ខា និង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុង​ប៉ៃលិ​ន ខេត្ត​ប៉ៃលិន មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​លើ​ដងផ្លូវ និង​ទឹក​លិច​ផ្ទះ​របស់​ខ្លួន ខណ​:​ក្រុម​ឈ្មួញ​ជីក​កកាយ​ដី ដឹក​លក់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ធ្វើ​ឱ្យ​កំពប់​ដី​លើ​ផ្លូវ​ជា​ច្រើន លុះ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ បណ្តាល​ឱ្យ​រអិលដួល​រង​របួស​ថែម​ទៀត ដូច្នេះ សូមមានវិធានការបន្តទៅលើ​ក្រុម​អ្នក​ដឹកដីទាំងនេះ ។ ហេតុការណ៍​ឈ្មួញ​ដី​លក់​តាម​ភូមិ​បណ្តាល​ឱ្យ​កំពប់​ធ្លាក់​ទៅ​លើ​ដងផ្លូវ​ក្រាល​កៅស៊ូ​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ភូមិប​រយ៉ា​ខា សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។


ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ខាងលើ កំពុង​តែ​ទទួល​រង​ការ​ខូចខាត​ជា​បណ្តើរ​ៗ ដោយសារ​ក្រុម​ឈ្មួញ​នាំ​គ្នា ដឹក​ដី​លក់​នៅ​តាម​ភូមិ​យ៉ាង​គគ្រឹកគគ្រេង ជា​ពិសេស​ ការ​ដឹក​ដី​លក់​នេះ អត់​មានការ​គ្រប​បាំង​ឱ្យ​ជិត​ពីលើ​រថយន្ត​នោះ​ទេ ទើប​ធ្វើ​ឱ្យ​កំទេច​ដី​ធ្លាក់​ចេញ​ពីលើ​រថយន្ត​ទៅ​លើ​ផ្លូវ​រាយ​ប៉ាយ​យ៉ាង​អនាធិបតេយ្យ ជា​ហេតុ​ធ្វើ​ឱ្យ​លំបាក ក្នុង​ការ​បើកបរ​ម៉ូតូ និង​រថយន្ត ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឱ្យ​រអិល​រង​គ្រោះ​គ្រោះថ្នាក់​ដួល​ម៉ូតូ​ជា​ញឹកញាប់​ផង​ដែរ ។

ចំពោះ​ការ​ជីក​កកាយ​ដី​ដឹក​លក់​ឱ្យ​ប្រជាពលរដ្ឋ​នេះ ក៏​បង្ក​ឱ្យ​មានការ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរទឹក ពេល​ភ្លៀង​ធំ​ម្តង​ៗ ធ្វើ​ឱ្យ​ទឹក​លិចលង់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​ចាក់​ដី ដោយ​កាលពីមុន ពេល​ភ្លៀង​ធ្លាក់​តូច​ធំ​យ៉ាងណា ក៏​មិន​បង្ក​ឱ្យ​ទឹក​លិច​ដល់​ផ្ទះ​របស់​ខ្លួន​ដែរ ទើបតែ​ប្រជាពលរដ្ឋ​មួយ​ចំ នួន បាន​ហៅ​រថយន្ត​ឱ្យ​ដឹក​ដី​យក​ទៅ​ចាក់​ត្រង់​កន្លែង​ខាងលើ ទើប​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទះ​ពួក​គាត់ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក អ៊ូច បឿន មេ​ភូមិប​រយ៉ា​ខា បាន​ប្រាប់​ថា ​ ខាង​លោក​ធ្លាប់​ណែនាំម្ចាស់​រថយន្ត​ឱ្យធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដឹក​ដី​លក់​តាម​ភូមិ កុំឱ្យ​កំពប់​ធ្លាក់​រាយ​ប៉ាយ​ដូចនេះ តែ​ហាក់ដូចជា​មិន​ស្តាប់​តាម​ការ​ណែនាំ​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក៏​ឃើញ ខាង​ក្រុង​និង​មន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ​កន្លែង​ខាងលើ​នេះ ដោយ​ណែនាំ​ដល់​ម្ចាស់​រថយន្ត និង​ម្ចាស់​ដី​កុំ ឱ្យ​ចាក់​ដី​លុប​ប្រឡាយ​បង្ហូរទឹក ។ លោក​បញ្ជាក់​ថា ណាមួយ​នៅ​កន្លែង​ខាងលើ មិនមែន​ជា​កន្លែង​ប្រ ឡាយ​ទឹក​ហូរ​នោះ​ទេ ទោះ​បីជា​មាន​ភ្លៀង​ខ្លាំង​យ៉ាងណា ក៏​មិន​ស្ទះ​ប្រព័ន្ធ​ផ្លូវទឹក​ដែរ ៕​

អត្ថបទសរសេរ ដោយ