ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! អតីត​តារាចម្រៀង​លោក សែ​ម សង្វាត ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត អតីត​តារាចម្រៀង​លោក សែ​ម សង្វាត បាន​ទទួលមរណភាព​ហើយ នា​រាត្រី​ថ្ងៃ​ទី​៣០ ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ នេះ បន្ទាប់​ពី​លោក​បាន​ជ​ន្នះ​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល

រាជធានី​ភ្នំពេញ ៖ ជាដំណឹងដ៏ក្រៀមក្រំមួយ អតីត​តារាចម្រៀង​លោក សែ​ម សង្វាត បាន​ទទួលមរណភាព​ហើយ ក្នុងវ័យ ៤៨ ឆ្នាំ កាលពី រំលង​អធ្រាត្រ យប់​ថ្ងៃ​ទី​៣០ ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ នេះ បន្ទាប់​ពី​លោក​បាន​តស៊ូជ​ន្នះ​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ នេះ​បើ​តាម​ការ​ប្រកាស​ជូនដំណឹង​ពី​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា នៅ​ថ្ងៃនេះ​។

លោក អ៊ឹម ជីវ៉ា ដែលជាពិធីករមួយរូបដែរនោះ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «RIP តារាចម្រៀង លោក សែ​ម សង្វាត បាន​ទទួលមរណភាព​ហើយ​! ដោយ​កូនប្រុស​របស់​លោក​បាន​និយាយ​ថា សូម​ជួន​ជា​ដំណឹង​ដល់​ពុក​ម៉ែ អ៊ុំ​ពូ​មីង​ទាំងអស់​គ្នា​ឲ្យ​បាន​ជ្រាប​ថា នៅ​យប់​ថ្ងៃ​ទី​៣០ កញ្ញា រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ តុលា ឆ្នាំ​២០២១ លោកឪពុក​ខ្ញុំបាទ​ឈ្មោះ សែ​ម សង្វាត បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង​12:10​នាទី ដោយសារ​ជំងឺ​ប្រចាំ​កាយ​» ។

ដំណឹង​ដ៏​អកុសល​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​ទស្ស​និក​ដែល​ធ្លាប់​គាំទ្រ​បទ​ចម្រៀង​របស់​លោក​នា​ពេល​កន្លង​មក បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​។

ជា​កត់សម្គាល់​មរណភាព​របស់​លោក សែ​ម សង្វាត នា​ពេល​នេះ គឺ​បាន​កើតឡើង​នៅ​ថ្ងៃ​តែ​មួយ បន្ទាប់​ពី​លោក​ត្រូវ​បាន​ផ្តល់​ដំណឹង​ថា «​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​បន្ទប់ ICU នៃ​មន្ទីរពេទ្យ​លោកសង្ឃ ដោយសារ​ជំងឺ​បាន​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​។ គួរ​រំលឹក​ថា ៖ រន្ធត់​! លោក សែ​ម សង្វាត ជំងឺ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ក្នុង​បន្ទប់ ICU

ជាមួយនឹង​ការ​សម្រាក​ព្យាបាល​នេះ ក្រុម​គ្រួសារ​របស់​លោក​ក៏​បាន​អំពាវនាវ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​អោយ​លោក​អាច​បន្តជីវិត​រស់​ចិញ្ចឹម​កូន​ទៀត​។ តែ​ជា​អ​កុ​លស​ដោយសារ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ លោក សែ​ម សង្វាត ក៏​បាន​ទទួលមរណភាព​នា​ពេល​នេះ​តែ​ម្តង​។

គួរ​បញ្ជាក់​ថា អតីត​តារាចម្រៀង​លោក សែ​ម សង្វាត ត្រូវ​បាន​ចាប់ផ្តើម​ឈឺ​ស្គមស្គាំង​ខ្លាំង ដោយសារ​បញ្ហា​ក្រពះ និង​ពោះវៀន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ កន្លង​មក ដោយសារ​មានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជ​នានា ជា​ពិសេស​មា​គម​សិល្បករ​ខ្មែរ​អាកា​រៈ​ជំងឺ​របស់​លោក​បាន​រាង​ធូរស្បើយ​បន្តិច ដែល​អាច​ធ្វើ​អោយ​មាន​កម្លាំង​រកស៊ី និង​ឡើង​ច្រៀង​ម្តងម្កាល ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន​ៗ​ក្នុង​បន្ទុក​។

លោក​ត្រូវ​រក​ប្រាក់ ដើម្បី​បែងចែក​ច្រើន ដូច​ជា​ថ្លៃ​សិក្សា​កូន​៣​នាក់ ចិញ្ចឹម​ម្តាយ​ចាស់ ម្តាយមីង និង​ថ្លៃ​ជួល​បន្ទប់​ក្នុង​មួយ​ខែ​ចំនួន​១៨០​ដុល្លារ​។ លោក សែ​ម សង្វាត គឺជា​អតីត​ក្រុម​ចម្រៀង​មួយ​ដួង​ក្នុង​ក្រុម​ EV band ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ កាលពី​ជាង​១០​ឆ្នាំ​មុន​។ បទ​របស់​លោក​ដែល​មានការ​គាំទ្រ​ខ្លាំង​បំផុត​នោះ គឺ​បទ «​សំបុត្រ​ស្នេហ៍​ក្នុង​សៀវភៅ​អូន​» «​កម្មករ​ឆ្លង​ដែន​» ដែល​បាន​ក្នុង​វ៉ុល​រួម​គ្នា​ជាមួយ​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា​, យក់ ថិ​តរ​ដ្ឋា និង​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ