ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​១​រូប​មានការ​ចាប់អារម្មណ៍​ច្រើន​ជាងគេ ក្រោយ​បញ្ចេញ​សមត្ថភាព​ជា​លើក​ដំបូង

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​វគ្គ​បង្ហាញ​បេក្ខភាព​ផ្លូវការ​ទាំង​២០​រូប Press Presentation បវរ​កញ្ញាឯក​កម្ពុជា Miss Cambodia ឆ្នាំ​២០២១ ស្រី​ស្អាត ម៉ៅ រស្ម្សី ដែល​ញញឹម​រួសរាយ ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ក្នុង​វគ្គ​បង្ហាញ​បេក្ខភាព​ផ្លូវការ​ទាំង​២០​រូប Press Presentation បវរ​កញ្ញាឯក​កម្ពុជា Miss Cambodia ឆ្នាំ​២០២១ ស្រី​ស្អាត ម៉ៅ រស្ម្សី ដែល​ញញឹម​រួសរាយ ឃើញ​ថា មានការ​តាមដាន និង​ឆក់​ចិត្ត​អ្នក​មើល​ច្រើន​។ អ្នកខ្លះ​ថែម​ទាំង​បាន​ដាក់​ការ​ទស្សន៍​ទាញ​ថា នាង​នឹង​មាន​វាសនា​ល្អ ឆ្លង​វគ្គ​មួយ​ទៅ​វគ្គ​មួយ​បាន ហើយ​អាច​ដល់​ជុំ​ចុង​ក្រោយ​។

កាលពី​ពេល​ថ្មី​ៗ​នេះ កញ្ញា​ម៉ៅ រស្ម្សី និង បណ្តា​បេក្ខភាព​ជា​ច្រើន​ទៀត ដែល​មាន​២០​រូប បាន​ឡើង​ឆាក​ប្រកួត​បង្ហាញ​សមត្ថភាព​លើក​ដំបូង ដោយ​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​។ ម្នាក់​ៗ​បាន​ផ្ចិតផ្ចង់ ដើរ​កាច់រាង ញញឹមញញែម ដើម្បី​អោយ​គណៈ​ក​ម្មា​ការ​វាយតម្លៃ ក្នុង​ការ​ប្រកួត​កញ្ញាឯក កម្ពុជា ឆ្នាំ​២០២១​នេះ​។

ជា​ការ​មើលឃើញ នាង ម៉ៅ រស្ម្សី ឃើញ​ថា លោត​ជាងគេ ក្នុង​ការ​ឆក់​ចំណាប់អារម្មណ៍​ទាំង​ទឹកមុខ កាយវិការ និង​របៀប​ណែនាំ​ខ្លួន​។ នេះ​ជា​ការ​មើលឃើញ​មួយ តែ​ក៏​មិន​អាច​ដឹង ប្រែប្រួល​បែប​ណា ព្រោះ​មាន​បេក្ខភាព​ល្អ​ៗ​ជា​ច្រើន​ទៀត​សុទ្ធតែ​ខំតស៊ូ​យកជ័យ​ជម្នះ​។

ការ​ប្រកួត​បរ​វ​កញ្ញា​កម្ពុជា កំពុង​តែ​មានការ​គាំទ្រ​ពី​អ្នក​ស្រលាញ់​វិស័យ​បង្ហាញ​ម៉ូ​ដ និង​អ្នក​ដែល​ចូល​ចិត្តការ​ប្រកួតប្រជែង​សម្រស់ ជា​ពិសេស​បាន​ធ្វើ​ឲ្យ​វិស័យ​បង្ហាញ​ម៉ូ​ដ​មួយ​នេះ នៅ​តែ​មានការ​រីក​ចម្រើន​ឡើង ទោះបីជា​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩ ក៏​ដោយ​។ មិនតែប៉ុណ្ណោះ ការ​ប្រកួតប្រជែង​សម្រស់​មួយ​នេះ កំពុង​តែ​មានការ​ស៊ែរ Like ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​យក​កញ្ញាឯក​ប្រជាប្រិយ​តាម​រយៈ​បណ្តាញ​សង្គម​ផង​ដែរ​។ ហើយ​មិនដឹង​ថា ឆ្នាំ​នេះ តើ​ស្រី​ស្អាត រូប​ណា​ជាប់​លេខ​១ ពាក់​មកុដ និង​ក្លាហាន​ជាងគេ?​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ