ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប្តឹង​រឿង​ចំណត​គោក្របី​នៅ​បាក់​ខែង​មាន​ភាព​មិន​ប្រក្រតី អាជ្ញាធរ​ចុះ​ពិនិត្យ​ជាក់ស្តែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​ចំណត​គោក្របី (​ក្រោលគោ ក្របី​) ដែល​នាំ​មក​ពី​បណ្តា​ខេត្ត​នានា ស្ថិត​នៅ​ក្នុងភូមិ បាក់​ខែង​សង្កាត់​បាក់​

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​ចំណត​គោក្របី (​ក្រោលគោ ក្របី​) ដែល​នាំ​មក​ពី​បណ្តា​ខេត្ត​នានា ស្ថិត​នៅ​ក្នុងភូមិ បាក់​ខែង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ត្រូវ បាន​មន្ត្រី ជំនាញ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ បន្ទាប់​ពីមាន​សំណើរ​សុំ​បញ្ចប់​សុពលភាព លិខិតអនុញ្ញាត​របស់​អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ ។

ការ​ចុះ​ត្រួតពិនិត្យ ទីតាំង​ក្រោលគោ​ដែល​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ខែ កញ្ញា ឆ្នាំ ២០២១ ដោយ​មានការ​ចូលរួម​ពី​ទីចាត់ការ​រៀបចំ​ក្រុង ,​មន្ត្រី មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ និង​សហការ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន ផង​ដែរ​។

​ទីតាំង ចំណត​គោ ក្របី (​ក្រោលគោ​)​ខាងលើ មាន​ម្ចាស់​ឈ្មោះ​រ៉ឺ​ន វរៈ​បុត្រ ដែល​បាន​នាំ​សត្វ​គោ ក្របី មក​ពី​តាម​បណ្តាល​ខេត្ត​នានា​ទុក​ក្នុង​ក្រោល ដើម្បី ត្រៀម​ទុក​កាប់ នៅ​ក្នុង​កុងស៊ី ក្បែរ​នោះ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ដោយសារ​តែ​មាន​ប្រជាពលរដ្ឋប្តឹង ហើយ​អាជ្ញាធរ​ពិនិត្យ​ឃើញ ថា ទីតាំង​ខាងលើ​នេះ មិន​បាន​យកចិត្តទុកដាក់ អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​និង​គ្រប់​លក្ខខណ្ឌ​ឡើយ ជា​ពិសេស មានការ​ប្រមូលផ្តុំ​មនុស្ស និង​ក្មេង​ទំនើង ជា​ច្រើន ចេញចូល​ស្នាក់​នៅ យ៉ាង​អានា​ធិ​ប​តេ​យ្យ ដើម្បី​ប្រព្រឹត្ត​ល្បែងស៊ីសង សេពគប់​គ្រឿងញៀ.ន ស្រវឹង ប្រើប្រាស់​អំពើ​ហិ.ង្សា ទើប រដ្ឋបាល​ខណ្ឌ ជ្រោយចង្វារ ធ្វើ​សំណើទៅ​លោក​អភិបាល​នៃ​គ​ណៈអភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើរ​សុំ​បញ្ចប់​សុពលភាព​លិខិត​អនុញ្ញាតបង្កើត​ទីតាំង​ចំណត​គោ ក្របី​(​ក្រោលគោ ក្របី )​ខាងលើ​តែ​ម្តង ។

នៅ​ក្នុង​ការចុះ​​ត្រួតពិនិត្យខាងលើនេះដែរ​ លោក​សេន អ៊ី​សា តំណាង លោក​រ៉ឺ​ន​វី​រៈ​ម្ចាស់​ក្រោលគោ បានអោយ​មន្ត្រី​ជំនាញ​ដឹង​ថា កន្លង​មក គាត់​បាន​ធ្វើ​ផ្លូវ , ធ្វើ​អាំង​ស្តុ​ប និង​មាន​ក្រុមហ៊ុន​ស៊ី​ន​ចេញចូល​ដឹក​សំរាម​ ។ ​ទោះបីជា​យ៉ាងណា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​មន្ត្រី​ជំនាញ បានអោយ​ដឹង​ថា ទីតាំង​ខាងលើ​មិន​មាន​ប្រព័ន្ធ​បង្ហូរ​កាក​សំណល់​ចេញ​ឡើយ​ ដោយទឹកនោម, លាមក​គោ​នៅ​វល់ បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​។

គួរ​បញ្ជាក់​ថា នៅ​ក្បែរ​ទីតាំង​ខាងលើ មាន​ក្រោលគោ ឬ​រោង​ចិញ្ចើម​គោ ក្របី​ជា​ច្រើន ដែល​កំពុង​តែ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន ដោយ​ក្លិនស្អុយ​អា​សោចិ៍​ ដែល​ខ្លះ​បាន​បង្ហូរ​កាក​សំណល់​ចូល​ប្រឡាយ អាច​បង្ក​អោយ​កើត​មាន​ជំងឺ​រា​ត្បា​ត​ផ្សេង​ៗ​ដល់​មនុស្ស​ និង​សត្វ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ