ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯណា​ទៅ​ឋានសួគ៌​…

8 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​របស់​អ្នកឯកទេស​លើ​បញ្ហា​សុខភាព​ផ្លូវភេទ ដែល​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៅ​ប្រទេស​ជប៉ុន បាន​កត់​សម្គាល់ថា មនុស្ស​យើង​ដល់​វ័យចាស់​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​… បើ​ចង់ឱ្យ​សុខភាព​មាំមួន​ល្អ​…​មាន​អាយុ​យឺនយូរ​…​

តាម​ការ​ស្រាវជ្រាវ​របស់​អ្នកឯកទេស​លើ​បញ្ហា​សុខភាព​ផ្លូវភេទ ដែល​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៅ​ប្រទេស​ជប៉ុន បាន​កត់​សម្គាល់ថា មនុស្ស​យើង​ដល់​វ័យចាស់​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​… បើ​ចង់ឱ្យ​សុខភាព​មាំមួន​ល្អ​…​មាន​អាយុ​យឺនយូរ​…​មាន​ប្រាជ្ញា​ឈ្លាសវៃ​…​លែង​ភ្លេចមុខ ភ្លេច​ក្រោយ​…​ត្រូវ​ចេះ​រួម​ភេទ​មួ​យស​ប្តា​ហ៍​ជា​មធ្យម​ឱ្យ​បាន​៣​ដង ។
ការ​សិក្សា​បាន​កត់សម្គាល់​ទុកជា​ឯកសារ​ថា បើ​ព្យាយាម​រួម​ភេទ​បាន​៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍​មែន​…​ធ្វើ​ឱ្យ​សរសៃប្រសាទ​មាន​រំញោច​គ្រប់ពេល​…​កម្លាំង​បេះដូង​នៅ​លោត​កន្ត្រាក់​ជា​ធម្មតា​…​សរសៃឈាម​ចេញចូល​បេះដូង​មានដំណើរ​ខ្លាំង​មិន​ស្ទះ​…​ភ្នែក​មិន​ស្រវាំង​…​ជា​ពិសេស​ប្រដាប់​ភេទ​នៅ​រក្សា​បាន​ទំហំ ដូច​យើង​ហាត់ប្រាណ​ឱ្យ​វា​…​រក្សា​បាន​ភាពរឹងមាំ​ផ្នែក​សាច់ដុំ​…​អារម្មណ៍​ភ្លឺ​ថ្លា​គ្រប់ពេល​…​ឃើញ​ស្រី​ក្មេង ស្រី​ស្អាត​ទ្រាំ​អត់​បាន ។

ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង តែង​មាន​សំណួរ​ថា «​ឯណា​ទៅ​ឋានសួគ៌​» ឬ​«​ឋានសួគ៌​នៅឯណា ?​»…មាន​ចម្លើយ​តប​វិញ​ថា «​នៅ​លើ​ថ្ពាល់​…​លើ​ភ្នែក​…​លើ​ទ្រូង​ស្នេហ៍​…​ទី​នេះ​ហើយ​ឋានសួគ៌​យើង​…​ឋានសួគ៌​នៅ​ជិតបង្កើយ​…​ពេល​បង​ចង់ទៅ​កំសាន្ត​នៅ​ឋានសួគ៌​…​បង​តេ​ហៅ​អូន​ភ្លាម​…» មាន​សំឡេង​ឆ្លើយ​តប​វិញ​ស្រួយស្រឹប​ថា «​ច៎ ា​..! បង​…​អូន​ចង់ទៅ​លេង​ឋានសួគ៌ជាមួយ​បង​គ្រប់ពេល ដើម្បី​បាន​អាំង​ប៉ាវ​ធំ​ៗ…» ។​ល​។

ប៉ុន្តែ​ប្លែក​អ្វី​ទេ​ម្ចាស់​ថ្លៃ​…​មាន​ខ្លា​ដោយ​ញី​ឈ្មោល​មួយ​…​ដូច​ជា​ដាច់ដាប​ពេក ប្រហែល​មិន​បាន​មើល​លទ្ធផល​ស្រាវជ្រាវ​របស់​អ្នកឯកទេស​ផ្នែក​សុខភាព​ផ្លូវភេទ​ទេ​មើលទៅ​…​បាន​ស្រី​ក្មេង​ស្អាត​កំ​ភីង​ៗ​ម្នាក់​ស​ដូច​ពងមាន់​បក​…​នាំ​ទៅ​សម្ងំ​នៅ​ក្រុង​បាងកក​ឱ្យ​ផុត​ពី​អ្នក​រំខាន​…​លេងល្បែង​២​ថ្ងៃ​បាន​១០​ដង​…​វា​ដូច​ជា​ហួសហេតុ​ពេក​ទេ​ដឹង ?

អត់ឃ្លាន​ឬ​ប្រញាប់​ពេក ក៏​មិន​គួរ​ប្រថុយ​ជាន់​ហ្គា​រ​ដល់​២០០​គ​.​ម​ក្នុង​មួយ​ម៉ោង​ដែរ​…​ទោះ​ផ្លូវ​ក្រាល​បេតុង​រលោង​ស្អាត​ភ្លឹង ក៏​មិន​គួរ​ប្រថុយ​ពេក​ដែរ​…​។ បើ​លេង​ម្លឹ​ង​ៗ…​សង្ស័យ​ក្រោយ​ពេល​ចុះ​មក​ដល់​ឋានកណ្តាល​វិញ ស្រាប់តែ​ឡប់​…​លែង​ស្គាល់​ប្រពន្ធ ស្គាល់​កូន​…​ដើរ​ស្រែក​ជេរ​ប្រមាថ​គេឯង អា​ឡូ​អា​ឡា​តាម​ក្បាល​មេក្រូ​…​ប្រាកដជា​រក​គ្រូ​មើល​មិនជាឡើយ​…​។ មាន​អាយុ​នៅ​ក្មេង ម្ភៃ​សាម​ឯណា​…​ហុកសិប​ទៅ​ហើយ​ហ្នឹង​…សូម​ផ្តាំ​ទៅ​លោក​ប្រធាន​ផង​ថា​…​មួយ​អាទិត្យ​ត្រឹម​៣​ដង​បាន​ហើយ​…​កុំ​លេបថ្នាំ​ជ្រុល​…​កុំ​លេង​២​ថ្ងៃ​១០​ដង​បែប​នេះ​ប្រយ័ត្ន​ដាច់ខ្យល់​លើ​បង្គង​…​ប្រយ័ត្ន​ចុះ​ពី​ឋានសួគ៌​មក​ឋានកណ្តាល​មិន​រួច​…ហេ ! ហេ !