ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ញ្ជួ​ន​មេការ​ទៅ​តុលាការ និង​ភ្ញៀវ​ៗ​ត្រូវ​ពិន័យ​ម្នាក់​ៗ​រាប់​លាន រឿង​បំពាន​បំរាម​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

មេការ​ភោជនីយដ្ឋាន និង​បារ យីហោ BATTOUN ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ចំណែក​ភ្ញៀវ​ចំនួន​១៨​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ល្មើស​នឹង

រាជធានី​ភ្នំពេញ ៖ មេការ​ភោជនីយដ្ឋាន និង​បារ យីហោ BATTOUN ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ចំណែក​ភ្ញៀវ​ចំនួន​១៨​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ល្មើស​នឹង​វិធានការ​សុខា​ភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​ផាក់ពិន័យ​ម្នាក់​ៗ​ចំនួន​២​លាន​រៀល​ផង​ដែរ ដោយឡែក​បុគ្គ​លិក ត្រូវ​បាន​ធ្វើការ​អប់រំ​រួច​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​វរសេនីយ៍ឯក សុខ ហេង អធិការ​នគរបាល​ខណ្ឌទួលគោក បានអោយ​ដឹង​នៅ​មុន​នេះ​បន្តិច គឹ​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ ។

គួរ​បញ្ជាក់​ថា ភោជនីយដ្ឋាន និង​បារ​យីហោ BATTOUN មា​នទី​តាំងនៅ​អគារ SAMAI SQUARE (​សម័យ​ស​ឃ្វែ​រ​) ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៣៧ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ខណៈ​ពេល​ដែល​ភោជនីយដ្ឋាន​ខាងលើ បាន​បើក​អោយ​មានការ​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល់ដាល់​នូវ​ជំងឺ​កូ​វី​ដ​១៩​។

នៅ​ក្នុង​ការ​បង្ក្រាប​ភោជនីយដ្ឋាន​ខាងលើ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ចំនូ​ន​៣០​នាក់ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​មាន​វិធាន​តាម​ច្បាប់​។

លោក​វរសេនីយ៍ ឯក សុខ ហេង អធិការ​នគ​បាល​ខណ្ឌទួលគោក បានអោយ​កោះសន្តិភាព​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ចំនួន​៣០​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​តាម​បទបញ្ជា​របស់​ឯកឧត្តម ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ណែនាំ​អោយ​អធិការដ្ឋាន​នគរបាល​ទួល​គោក ដើម្បី​កសាង​សំណុំរឿង​មេការ​ម្នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​, ភ្ញៀវ​ចំនួន​១៨​នាក់ ដែល​ល្មើស​នឹង​បំរាម​ត្រូវ​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​, បុគ្គលិក​ចំនួន​១១​នាក់ ត្រូវ​ធ្វើការ​អប់រំ​រួច​អោយ​ត្រឡប់​ទៅ​ផ្ទះ វិញ ដោយ​មាន​អ្នក​មក​ធានា​ត្រឹមត្រូវ ។

តាម​ព័ត៌មាន​ដដែល​អោយ​ដឹង​ថា ភ្លៀវ​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​សេចក្តីណែនាំ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ បើ​តាម​ច្បាប់​អន្តរកាល ត្រូវ​ផាកពិន័យ​ក្នុង​ម្នាក់​ៗ២​លាន​រៀល ដែល​សរុប ទាំងអស់​១៨​នាក់ គឺ​មាន​ចំនួន​៣៦​លាន​រៀល ។

គួរ​រំលឹក​ថា ៖ ចាប់​ប្រុស​ស្រី​៣០​នាក់​ក្នុង​ភោជនីយដ្ឋាន និង​បារ​មួយ​កន្លែង ផាកពិន័យ​តាម​ច្បាប់​កូ​វី​ដ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ