ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! លោក សែ​ម សង្វាត ជំងឺ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ក្នុង​បន្ទប់ ICU

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារាចម្រៀង​លោក សែ​ម សង្វាត ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មួយ ខណៈ​ពេល​អាការ​:​ជំងឺ​របស់​លោក​បាន​វិវត្តន៍​កាន់តែ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​លោក សែ​ម សង្វាត ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មួយ ខណៈ​ពេល​អាការ​:​ជំងឺ​របស់​លោក​បាន​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​។

យោង​តាម​សារ​ដែល​លោក​បាន​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃនេះ បាន​អយ​ដឹង​ថា «​ខ្ញុំបាទ សែ​ម សង្វាត ជា​សិល្បករ​ផ្នែក​ចម្រៀង​ជើង​ចាស់ កំពុង​តែ​ព្យាបាល​ក្នុង​បន្ទប់ ICU ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ​»​។

លោក​បញ្ជាក់​ថា «​ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់ខ្ញុំ​វិវត្តន៍​កាន់តែ​ធ្ងន់​ទៅ​ៗ ត្រូវ​ប្រើ​ថ្នាំ​ច្រើន ដោយ​ខ្ញុំបាទ ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល​! ដូច្នេះ​សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសធម៌​ទាំងអស់​ដែល​ចូល​ចិត្ត​អាណិត​ស្រលាញ់​ខ្ញុំបាទ មេត្តា​ជួយ​ដល់​ខ្ញុំបាទ​ផង ដើម្បី​អោយ​ខ្ញុំបាទ​បាន​រស់នៅ​បន្ត​ចិញ្ចឹម​គ្រួសារ និង​បាន​បន្ត​ការ​ច្រៀង​បំពេ​អារម្មណ៍​ជូន​ដល់​មហាជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ នេះ​ជា​គណនី​របស់​កូនប្រុស​ខ្ញុំ ABA : 000445411 SANGVATH RATHANAK ACLEDA ទាន់ចិត្ត : 010663033 SANGVATH RATHANAK WING: 03387707 SANGVATH RATHANAK​។

លោក​បញ្ជាក់​ថា លោក​បាន​ចាប់ផ្តើម​ឈឺ​ស្គមស្គាំង​ខ្លាំង ដោយសារ​បញ្ហា​ក្រពះ និង​ពោះវៀន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ កន្លង​មក ដោយសារ​មានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជ​នានា ជា​ពិសេស​មា​គម​សិល្បករ​ខ្មែរ អាការ​:​ជំងឺ​របស់​លោក​ក៏​បាន​រាង​ធូ​ស្បើយ​បន្តិច ដែល​អាច​ធ្វើ​អោយ​មាន​កម្លាំង​រកស៊ី និង​ឡើង​ច្រៀង​ម្តងម្កាល ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន​ក្នុង​បន្ទុក ។

ហើយ​កន្លង​មក លោក សែ​ម សង្វាត ធ្វើ​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ពេល​ដែល​លោក​បាន​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ចម្រៀង​មក លោក​ក៏​បាន​ចេញ​ទៅ​រកស៊ី​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​។ ការ​រកស៊ី​នា​ពេល​នោះ ហាក់​មាន​ភាព​កាក់កប​គ្រាន់បើ រហូត​ធ្វើ​លោក​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​នៅ​។

លោក​បន្ថែម​ថា បន្ទាប់​ការ​រកស៊ី​ប្រែជា​មាន​ហានិភ័យ លោក​ក៏​មានការ​ខាតបង់​រហូត​លក់​ផ្ទះ និង​របស់របរ​ផ្សេង​ៗ​ដែល​ជាប់​នឹង​ខ្លួន ដើម្បី​សងបំណុល​គេ​។ ក្រោយ​ពី​ការ​សង​គេ​អស់ហើយ​នោះ រូប​លោក និង​ក្រុម​គ្រួសារ​ក៏​ធ្លាក់​មក​នៅផ្ទះ​ជួល​ជាមួយនឹង​ជីវភាព​ខ្វះខាត​រហូត​បច្ចុប្បន្ន​។ លោក​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ លោក​ត្រូវ​រក​ប្រាក់ ដើម្បី​បែងចែក​ច្រើន ដូច​ជា​ថ្លៃ​សិក្សា​កូន​៣​នាក់ ចិញ្ចឹម​ម្តាយ​ចាស់ ម្តាយមីង និង​ថ្លៃ​ជួល​បន្ទប់​ក្នុង​មួយ​ខែ​ចំនួន​១៨០​ដុល្លារ​ទៀត​។

គួរ​រំលឹក​ថា លោក សែ​ម សង្វាត គឺជា​អតីត​ក្រុម​ចម្រៀង​មួយ​ដួង​ក្នុង​ក្រុម EV ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ កាលពី​ជាង​១០​ឆ្នាំ​មុន​។ បទ​របស់​លោក​ដែល​មានការ​គាំទ្រ​ខ្លាំង​បំផុត​នោះ គឺ​បទ «​សំបុត្រ​ស្នេហ៍​ក្នុង​សៀវភៅ​អូន​» «​កម្មករ​ឆ្លង​ដែន​» ដែល​បាន​ក្នុង​វ៉ុល​រួម​គ្នា​ជាមួយ​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា យក់ ថិ​តរ​ដ្ឋា និង​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ