ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាំង​គ្នា​មួយ​ប្រាវ​ផ្អើល​ផ្សារ​ភូ​ពុ​យនោះ ​ទីបំផុត​សម្រេច​​ឃាត់ខ្លួន​​៤​​នាក់

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង ​៖ ក្រុម​ពូថៅ​ដៃ និង​កាំបិត​ដែល​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​ឃោ​រឃៅផ្អើល​ពេញ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» កាលពី​រសៀល​ថ្ងៃ​ទី២៩ កញ្ញា នៅទីបំផុត​ សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជន​ដែល​ពាក់ព័ន្ធ​ចំនួន​០៤​នាក់ ដើម្បី​ចាត់វិធានការ​តានី​តី​វិធី​ច្បាប់ ខណៈ​ជន​ម្នាក់​ទៀត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ…

ខេត្តបាត់ដំបង ​៖ ក្រុម​ពូថៅ​ដៃ និង​កាំបិត​ដែល​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​ឃោ​រឃៅផ្អើល​ពេញ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» កាលពី​រសៀល​ថ្ងៃ​ទី២៩ កញ្ញា នៅទីបំផុត​ សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជន​ដែល​ពាក់ព័ន្ធ​ចំនួន​០៤​នាក់ ដើម្បី​ចាត់វិធានការ​តានី​តី​វិធី​ច្បាប់ ខណៈ​ជន​ម្នាក់​ទៀត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​មិន​ជាប់​ពាក់ព័ន្ធ​។ សូមរំលឹកថា៖ គ្រោះថ្នាក់​ចរាចរណ៍​តិចតួចតែកា.ប់​គ្នា​ផ្អើល​ផ្សារ​ភូ​ពុ​យ​​

របាយ​ការ​ណ៍​របស់​អធិការ​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹង​ថា ជន​ទាំង​០៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​នោះ​គឺ​ភាគី​ម្ខាង​ឃាត់ខ្លួន​ម្នាក់ ឈ្មោះ ឬ​ទ្ធី ពេជ្រ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​វត្ថ​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ រីឯ​ភាគី​ម្ខាង​ទៀត មាន​បក្សពួក​០៣​នាក់ គឺ ១​ឈ្មោះ វង្ស វ​ឌ្ឍ​វត្ថ អាយុ​២០​ឆ្នាំ ២​ឈ្មោះ វង្ស វ​ឌ្ឍ​វត្ត អាយុ​២១​ឆ្នាំ ៣​ឈ្មោះ សាន្ត ប៊ុ​ន​ស៊ី អាយុ​១៧​ឆ្នាំ ពួក​គេ​នៅ​សង្កាត់​ចំការ​សមរោង ក្រុង​បាត់ដំបង​។

អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​កោះសន្តិភាព​ថា នៅ​កន្លែង​កើតហេតុ ដំបូង​យើង​បាន​ឃាត់ខ្លួន​ចំនួន​០៥​នាក់ តែ​ក្រោយ​ធ្វើការ​ស្រាវជ្រាវ មាន​ម្នាក់​មិន​ជាប់​ពាក់ព័ន្ធ ទើប​លោកស្នងការ​អនុញាត​ឲ្យ​ដោះ​លេង​វិញ ហើយ​សម្រេច​ឃាត់ខ្លួន​តែ​ជន​ដៃដល់​ចំនួន​០៤​នាក់​ប៉ុណ្ណោះ​។

ជុំវិញ​ដែល​នាំ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​កើតឡើង​នេះ បើ​តាម​លោក​អធិការ​បាន​បញ្ជាក់​ថា គឺ​ភាគី​ទាំង​០២​បាន​កាប់​ចាក់​គ្នា ដោយ​ផ្ដើម​ចេញពី​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍ដែល​ប៉ះទង្គិច​គ្នា​បន្តិច​ប​ន្តួច​គ្មាន​ការ​យោគយល់​គ្នា ទើប​ក្លាយជា​ហឹ​ង្សា​តែ​ម្ដង​។ លោក​អធិការ​បាន​បន្ថែម​ថា ក្រោយ​ពី​ជួប​គ្រោះថ្នាក់ ភាគី​ទាំង​០២​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ភាគី​ម្នាក់ឯង​ទាញ​ពូថៅ រីឯ​ភាគី​០៣​នាក់​ទាញ​កាំបិត តែ​មិន​មាន​ភាគី​ណា​ម្នាក់​រង​របួសធ្ងន់​ទេ​។ ប៉ុន្តែ​យ៉ាងណា លោកស្នងកា និងលោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​០៤​នាក់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​