ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់បានទាំងសម្បុក ខណៈកំពុងនាំគ្នា​ប្រព្រឹត្តជាក់ស្តែង​ក្នុងរោងចិញ្ចឹមទា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​កម្លាំង​នគ​បាល​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​

រាជធានីភ្នំពេញ ​៖ ​កម្លាំង​នគ​បាល​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជើងឯក បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ចំនួន​៨​នាក់​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន ​ព្រមទាំង​ដកហូត​បាន​គ្រឿងញៀ.ន សម្ភារៈ​សម្រាប់​វេច​ខ្ចប់ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀ.ន និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រតិបត្តិការ​​​​ចុះឃាត់ខ្លួនក្រុមជនសង្ស័យ​ខាងលើនេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី២៩ ​ខែ កញ្ញា ឆ្នាំ​២០២១ នៅ​ក្នុង​រោង​ចិញ្ចឹម​ទា​មួយ​កន្លែង​ ​នៅ​តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៨​នាក់​នោះ​រួម​មាន​១-​ឈ្មោះ គា រ៉ុ​ង ហៅ​ញ៉ា​ញ់ ភេទប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ច​ញ្ចឹ​ម​ទា ២-​ឈ្មោះ អឿ​ន រ៉េ​ត ហៅ​ម៉ា​ប់ ភេទប្រុស អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ ចែ​ម សីហា ហៅ​វេហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ ឡុ​ង សុភ​ន ភេទប្រុស អាយុ​២៩​ឆ្នាំ (ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ) ៥-​ឈឹ​ម ដា​រ៉ា ហៅ​ម៉ា​ប់ ហៅ​តឿ ភេទប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​៦-​ឈ្មោះ សុទ្ធ សំនៀង​ភី​លី​ត ភេទប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​៧-​ឈ្មោះ ភឿន សុខ​លុយ ភេទប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​​៨-​ឈ្មោះ ខ្លឹ​ង ដែន ភេទប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កម្លាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀ.ន​២​កញ្ចប់​តូច​,​ ដា.វ​កែ​ច្នៃ​១​ដើម ប្រវែង​៥៦​សង់ទីម៉ែត្រ​,  កាំភ្លើ.ងខ្លី​ជ័រ​១​ដើម​, ម៉ូតូ​ម៉ាក​ស្មា​ត ព​ណ៏​ខ្មៅ គ្មាន​ស្លាក​លេខ​ ១​គ្រឿង​, ទូរស័ព្ទ​ ពណ៌​ផ្ទៃមេឃ ​១​គ្រឿង​, កាបូបស្ពាយ​ចំនួន​២​, ថង់​សម្រាប់​ច្រកថ្នាំ​ញៀ.ន​មួយ​ចំនួន​, ទុយោ​សម្រាប់​ចូក​ថ្នាំ​ញៀ.ន ១​ដើម​,​ ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀ.ន​មួយ​ចំនួន និង​ស្លាក​លេខ​ម៉ូតូ ភ្នំពេញ 1L-6396 មួយ​បន្ទះ​។

​តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿង​ខណ្ឌដង្កោ​សហ​ការណ៍​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ជើងឯក​ ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ប​ង្រា​ប​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន ​ខណៈនោះ​ក៏​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា​ មាន​ជនសង្ស័យ​១​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​នៅ​ក្នុង​រោង​ចិញ្ចឹម​ទា​ខាងលើ​ ​ទើប​កម្លាំង​ចុះ​ទៅ​បង្ក្រាប ​និង​ឃាត់ខ្លួន​បាន​ទាំង​សម្បុក ព្រមទាំង​ដកហូត​យក​វត្ថុ​តាង​ខាងលើ​រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ